បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ


លទ្ធផលនៃវេទិកាអន្តរជាតិ ស្តីពីកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលនគរបាលលើកទី១១ នៅទីក្រុងប៉េកាំង ប្រទេសចិន

ចំនួនទស្សនា (1.1K)

យោងតាមចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចុះថ្ងៃទី១២ ខែវិច្ឆិកា គ.ស.២០១៩ បណ្ឌិត្យសភានគរបាលកម្ពុជា បានចាត់បញ្ជូនមន្ត្រីនគរបាលជាន់ខ្ពស់ចំនួន៣រូបឱ្យទៅចូលរួមវេទិកាអន្តរជាតិ ស្តីពីកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលនគរបាលលើកទី១១ នៅទីក្រុងប៉េកាំងនៃសាធារណៈរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា គ.ស.២០១៩។

វេទិកាអន្តរជាតិនេះ មានរយៈពេល៤ថ្ងៃ ធ្វើឡើងក្រោមប្រធានបទ«ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា» ក្នុងគោលបំណងសំខាន់ចំនួន៣ រួមមាន ៖

១. ការធ្វើបទបង្ហាញចែករំលែកចំណេះដឹង និងបទពិសោធអំពីស្ថានភាពវិវត្តន៍នៃប្រព័ន្ធបច្ចេកវិទ្យា វិធីសាស្ត្រវាយប្រហាររបស់ឧក្រិដ្ឋជន វិធានការណ៍ទប់ស្កាត់ និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មបច្ចេកវិទ្យា វិធីសាស្ត្រនៃការគ្រប់គ្រងព័ត៌មាន និងទិន្នន័យនានាឱ្យមានសុវត្ថិភាព

២. ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការក្នុងចំណោមស្ថាប័នអនុវត្តច្បាប់ ដើម្បីរួមគ្នាប្រឆាំងនឹងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា និង ៣. ប្រជុំពិនិត្យនិងសម្រេចលើនិមិត្តសញ្ញា ធម្មនុញ្ញនិងផែនការសកម្មភាពនៃវេទិកាអន្តរជាតិ(IFPEC)។

        សមាសភាពអញ្ជើញចូលរួមក្នុងវេទិកានេះមានចំនួន ១៧៥នាក់ ជាតំណាងមកពីស្ថាប័នបណ្តុះបណ្តាលនគរបាល ស្ថាប័នអនុវត្តច្បាប់ និងក្រុមហ៊ុនឯកជនសរុបចំនួន ៥៥ស្ថាប័ន និងក្រុមហ៊ុន ដែលមកពី២៦ប្រទេស។ វេទិកានេះធ្វើឡើងដើម្បីឲ្យសមាជិក បានចូលរួមស្តាប់និងឡើងធ្វើបទបង្ហាញនិងប្រជុំក្រុមប្រឹក្សាប្រតិបត្តិជាន់ខ្ពស់របស់ IFPEC លើកទី១។

កិច្ចប្រជុំនោះ ដោយមានលទ្ធផល ដូចខាងក្រោម ៖

– អនុម័តសម្រេចលើនិមិត្តសញ្ញាធម្មនុញ្ញនិងផែនការសកម្មភាព(២០២០-២០២៣)

– សម្រេចជ្រើសរើសយកប្រធានបទចំនួន៤ សំខាន់ៗរួមមាន ៖ (១). ការប្រឈមនិង      នវានុវត្តន៍នៃការអប់រំនគរបាលអន្តរជាតិ (២). ស្ថានភាពបច្ចុប្បន្ននិងវិធានការទប់ស្កាត់និងការប្រឆាំងនឹងភាវរកម្មអន្តរជាតិ (៣). ស្ថានភាពបច្ចុប្បន្ននិងនិន្នាការវិវត្តនៃសន្តិសុខបណ្តាញ និង(៤). ការប្រើវិទ្យាសាស្ត្រនិងនរវានុវត្តន៍ក្នុងវិស័យតុលាការ

– សម្រេចធ្វើវេទិកាអន្តរជាតិ(IFPEC) ប្រចាំគ.ស.២០២០ នៅPPSUC ក្រោមប្រធានបទ     “យុទ្ធសាស្រ្តប្រឆាំងនឹងអំពើភេវរកម្ម”

– សម្រេចស្នើសមាជិក IFPEC សរសេរ Profile អំពីស្ថាប័នរបស់ខ្លួន(មិនលើសពី៨០០ពាក្យ) និងស្នើរៀបចំចងក្រងមុខវិជ្ជាជំនាញនិងកម្មវិធីសិក្សារបស់ខ្លួន ដើម្បីចែករំលែកគ្នាទៅវិញទៅមកតាមរយៈលេខាធិការដ្ឋានរបស់ IFPEC – អនុម័តលើខ្លឹមសាររបាយការណ៍និងកំណត់ហេតុអង្គប្រជុំក្រុមប្រឹក្សាប្រតិបត្តិ

         ដោយឡែក គណៈប្រតិភូបណ្ឌិត្យសភានគរបាលកម្ពុជា ក៏បានជួបប្រជុំទ្វេភាគីជាមួយតំណាងសាកលវិទ្យាល័យសន្តិសុខសាធារណៈប្រជាមានិតចិន(PPSUC) ដោយភាគីទាំងបាន ៖

– ឯកភាពយល់ព្រមធ្វើសេចក្តីព្រាងអនុស្សរណៈយោគយល់គ្នានិងពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នារវាង តាមរយៈការិយាល័យសហប្រតិបត្តិការអន្តរជាតិ

– ឯកភាពគ្នាក្នុងការផ្លាស់ប្តូរដំណើរទស្សនៈកិច្ចរវាងគ្នាទៅវិញទៅមក

– យល់ព្រមបន្តយន្តការដែលមានស្រាប់ ក្នុងការចាត់បញ្ជូនគ្រូនគរបាលនិងនិស្សិតមកបន្តការសិក្សានៅសាកលវិទ្យាល័យសន្តិសុខសាធារណៈប្រជាមានិតចិន។

– ភាគី PPSUC យល់ព្រមជួយបណ្តុះបណ្តាលនិងអភិវឌ្ឍសមត្ថភាពមន្រ្តីនៃបណ្ឌិត្យសភានគរបាលកម្ពុជាលើការងារស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល។

អត្ថបទនិងរូបភាព ៖ វិទ្យាស្ថានព័ត៌មានវិទ្យានិងភាសាបរទេស

Song

ព័ត៌មានជាប់ទាក់ទង
ថ្ងៃ​ពុធ, 24 ខែ​មេសា, 2024

ភូមិស្តៅកន្លែង ឃុំដីឥដ្ឋ  ស្រុកកៀនស្វាយ  ខេត្តកណ្តាល

(តាមបណ្តោយផ្លូវជាតិ លេខ១ ចំងាយ ២៦ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ)

សាអេឡិច​ត្រូនិច : info@pac.edu.kh

លេខទូរស័ព្ទ : (+855) 12 895 690

Flag Counter
© 2024

រក្សាសិទ្ធគ្រប់បែបយ៉ាងដោយ បណ្ឌិត្យសភានគរបាលកម្ពុជា

កែប្រែចុងក្រោយ : 5 ថ្ងៃមុន