បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ


ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញដឹកនាំគណៈប្រតិភូបណ្ឌិត្យសភានគរបាលកម្ពុជាទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

ចំនួនទស្សនា (288)

នៅរសៀលថ្ងៃចន្ទ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្ដមនាយឧត្ដមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន  ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូបណ្ឌិត្យសភានគរបាលកម្ពុជាទៅបំពេញទស្សនកិច្ចនៅបណ្ឌិត្យសភានគរបាលប្រជាជនឡាវនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ រយៈពេល៥ថ្ងៃ ចាប់ពីរសៀលថ្ងៃទី៥ ខែកុម្ភៈ ដល់រសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤។

ដំណើរទស្សនកិច្ចនៅបណ្ឌិត្យសភានគរបាលប្រជាជនឡាវនេះ  ធ្វើឡើងដើម្បីផ្លាស់ប្តូរបទពិសោធការងាររវាងថ្នាក់ដឹកនាំនៃបណ្ឌិត្យសភានគរបាលនៃប្រទេសទាំងពីរ។ ក្នុងនោះ គណៈប្រតិភូនៃបណ្ឌិត្យសភានគរបាលកម្ពុជា ក៏អញ្ជើញពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធនានារបស់បណ្ឌិត្យសភានគរបាលប្រជាជនឡាវ ទស្សនាទីលានបាញ់គ្រាប់ពិត ទស្សនាទីក្រុងវៀងចន្ទន៍ ទស្សនាល្អាងចាំងនិងល្អាងពូខាំ នៅស្រុកវ៉ាំងវៀង ខេត្តវៀងចន្ទន៍ ផងដែរ។

ផ្អែកតាមកម្មវិធីនៃដំណើរទស្សនកិច្ចនេះដែរ គណៈប្រតិភូនៃបណ្ឌិត្យសភានគរបាលកម្ពុជា ដឹកនាំដោយឯកឧត្ដមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន នឹងអញ្ជើញជួបសម្តែងការគួរសមជាមួយឯកឧត្តមរដ្ឋលេខាធិការក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅទីស្តីការក្រសួងផងដែរ។

Song

ព័ត៌មានជាប់ទាក់ទង
ថ្ងៃ​ពុធ, 24 ខែ​មេសា, 2024

ភូមិស្តៅកន្លែង ឃុំដីឥដ្ឋ  ស្រុកកៀនស្វាយ  ខេត្តកណ្តាល

(តាមបណ្តោយផ្លូវជាតិ លេខ១ ចំងាយ ២៦ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ)

សាអេឡិច​ត្រូនិច : info@pac.edu.kh

លេខទូរស័ព្ទ : (+855) 12 895 690

Flag Counter
© 2024

រក្សាសិទ្ធគ្រប់បែបយ៉ាងដោយ បណ្ឌិត្យសភានគរបាលកម្ពុជា

កែប្រែចុងក្រោយ : 1 ថ្ងៃមុន