- ទំព័រដើម
- កិច្ចសហប្រតិបត្តិការអន្តរជាតិ
កិច្ចសហប្រតិបត្តិការអន្តរជាតិ
ការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ គឺជាយុទ្ធសាស្រ្តមួយក្នុងការធ្វើសមាហរណកម្មរបស់បណ្ឌិត្យ សភានគរបាលកម្ពុជាទៅក្នុងក្របខណ្ឌអន្តរជាតិ ស្របតាមនិន្នាការសកលភាវូបនីយកម្ម ដើម្បីអាចប្រៀបធៀបជាមួយស្ថាប័នបណ្ដុះបណ្ដាលកងកម្លាំងនគរបាល នៃប្រទេសនានា ក្នុងក្របខណ្ឌអាស៊ាននិងតំបន់។
ខ្លឹមសារនៃកិច្ចសហប្រតិបត្តិការអន្តរជាតិនេះ បានផ្ដោតសំខាន់ទៅលើការធ្វើអន្តរជាតិនីយកម្មនៃកម្មវិធីអប់រំ ការផ្លាស់ប្តូរគណៈប្រតិភូ និស្សិត ការដកស្រង់បទពិសោធលើការងារដឹកនាំ គ្រប់គ្រង ការបង្កើតមន្ទីរពិសោធន៍ កោសល្យវិច័យគ្រប់ប្រភេទ ការស្រាវជ្រាវវិទ្យាសាស្រ្តរួមគ្នា ។ល។
ជាការពិតណាស់ កិច្ចសហប្រតិបត្តិការជាមួយស្ថាប័នជាតិ និងអន្តរជាតិ មានសារៈសំខាន់រួមចំណែកយ៉ាងខ្លាំង ដល់ការរីកចម្រើនរបស់ស្ថាប័ន និងប្រទេសជាតិទាំងមូល។ ជាក់ស្ដែង វឌ្ឍនភាពលើការអប់រំបណ្តុះបណ្តាលកងកម្លាំងនគរបាលជាតិ របស់បណ្ឌិត្យសភានគរបាលកម្ពុជា នាពេលបច្ចុប្បន្ននេះ គឺជាផ្លែផ្កាដែលកើតចេញពីការខិតខំប្រឹងប្រែង លើផ្នែកទំនាក់ទំនង និងសហប្រតិបត្តិការជាមួយស្ថាប័នជាតិនិងអន្តរជាតិ ផងដែរ។
បណ្ឌិត្យសភានគរបាលកម្ពុជា ដែលជាតួអង្គសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកកងកម្លាំងនគរបាលជាតិ ត្រូវបន្តពង្រឹងនិងពង្រីកបន្ថែមទៀតលើការងារសហប្រតិបត្តិការនិងទំនាក់ទំនងអន្តរជាតិ ជាមួយស្ថាប័ននានា ដែលមានគោលដៅដូចគ្នា ដើម្បីឈានទៅសម្រេចនូវគោលដៅ បេសកកម្ម និងចក្ខុវិស័យរបស់ខ្លួន ដែលបានកំណត់។
លទ្ធផលនៃកិច្ចសហប្រតិបត្តិការអន្តរជាតិត្រឹមឆ្នាំ២០១៩ មានដូចខាងក្រោម៖
- បានចូលជាសមាជិកនគរបាលអាស៊ាន ដើម្បីចូលរួមកិច្ចប្រជុំសហប្រតិបត្តិការបណ្តុះបណ្តាលនគរបាលអាស៊ាន APTCM (Aseanapol Training Cooperation Meeting)
- បានចូលជាសមាជិកសមាគមបណ្ឌិត្យសភានគរបាលអន្តរជាតិ INTERPA (International Association of Police Academies)
- ជាសមាជិកស្ថាបនិកសមាគមស្ថាប័នបណ្តុះបណ្តាលនគរបាលទ្វីបអាស៊ី APTA (Association of Police Training Institutions in Asia)
- បានចូលជាសមាជិកនៃវេទិកាប្រធានបណ្ឌិត្យសភានគរបាលចិន-អាស៊ាននិងប្រទេសជិតខាង China-ASEAN Police Academy’s President Forum and Neighboring Countries.
- បានចូលជាសមាជិកក្នុងវេទិកា អន្តរជាតិស្ដីពីកិច្ចសហប្រតិបត្តិការអប់រំនគរបាល IFPEC (International Forum on Police Education Cooperation)
- បានចូលជាសមាជិកក្នុងកម្មវិធីជួបជុំសិស្ស-និស្សិតបណ្ឌិត្យសភានគរបាលទ្វីបអាស៊ី PASFA (Police Academy Student Festival in Asia) នៅសាកលវិទ្យាល័យនគរបាលជាតិកូរ៉េ
- បានចុះអនុស្សរណៈនៃការយោគយល់គ្នាទ្វេភាគី ជាមួយបណ្ឌិត្យសភានគរបាលប្រជាជនវៀតណាម
មហាវិទ្យាល័យនគរបាលខេត្តយូណាន(ចិន) រាជបណ្ឌិត្យសភានគរបាលភូមិន្ទថៃ សាកលវិទ្យាល័យនគរបាលជាតិកូរ៉េ (កូរ៉េខាងត្បូង) សាកលវិទ្យាល័យវិទ្យាសាស្រ្តកោសល្យវិច័យហ្គូចារ៉ាត់(ឥណ្ឌា) និង
មហាវិទ្យាល័យនគរបាល ទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស - បានទំនាក់ទំនងសហប្រតិបត្តិការជាមួយស្ថាប័នដូចជា សាកលវិទ្យាល័យនគរបាលជាតិចិន មហាវិទ្យាល័យនគរបាលហុងកុង បណ្ឌិត្យសភានគរបាលជាតិតួគី បណ្ឌិត្យសភានគរបាលកណ្តាលកូរ៉េ សាកលវិទ្យាល័យស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌចិន និងសាលានគរបាលជាតិបារាំង
- បានទំនាក់ទំនងសហប្រតិបត្តិការជាមួយស្ថានទូតប្រចាំនៅកម្ពុជា ដូចជា៖ ស្ថានទូតសហរដ្ឋអាមេរិក ស្ថានទូតចិន ស្ថានទូតកូរ៉េខាងត្បូង ស្ថានទូតថៃ ស្ថានទូតវៀតណាម ស្ថានទូតឥណ្ឌា ស្ថានទូតអង់គ្លេស ស្ថានទូតជប៉ុន ស្ថានទូតអាល្លឺម៉ង់ និងស្ថានទូតអូស្រ្តាលី
- បានចូលជាសមាជិកនិងចុះហត្ថលេខាលើលិខិតសម្តែងបំណង ជាមួយសមាគមនគរបាលអន្ដរជាតិIPA (International Police Association) ដែលមានទីស្នាក់ការនៅទីក្រុងម៉ាកាវ ប្រទេសចិន។
ក្នុងការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអន្តរជាតិពីអតីតកាលរហូតមកដល់ឆ្នាំ២០១៩ បណ្ឌិត្យសភាបានធ្វើការចាត់បញ្ជូនគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅបណ្តាប្រទេសជឿនលឿនមួយចំនួនផងដែរ ដើម្បីដកស្រង់បទពិសោធ ផ្សេងៗលើការងារបណ្តុះបណ្តាលកងកម្លាំងនគរបាល រួមមានសហរដ្ឋអាមេរិក អង់គ្លេស ចិន រុស្ស៊ី កូរ៉េខាងត្បូង ព្រះរាជាណាចក្រថៃ វៀតណាម សិង្ហបុរី ហ្វីលីពីន អាល្លឺម៉ង់ កាតា តូកគី ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ជាដើម៕
កិច្ចសហប្រតិបត្តិការនានា
ឯកឧត្តម នាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ដឹកនាំគណៈប្រតិភូ បណ្ឌិត្យសភានគរបាលកម្ពុជា ទៅបំពេញទស្សនៈកិច្ចសិក្សានៅរាជបណ្ឌិត្យសភានគរបាលភូមិន្ទថៃ តបតាមការអញ្ជើញរបស់ ឯកឧត្តម ប្រធាន រាជបណ្ឌិត្យសភានគរបាលភូមិន្ទថៃ
ថ្នាក់ដឹកនាំបណ្ឌិត្យសភានគរបាលកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូបណ្ឌិត្យសភានគរបាលខេត្តយូណាន នៅបណ្ឌិត្យសភានគរបាលកម្ពុជា
ឯកឧត្តម នាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយអនុព័ន្ធស៊ើបអង្កេតសន្តិសុខសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា
ឯកឧត្តម នាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ
ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា
បណ្ឌិត្យសភានគរបាលកម្ពុជាក្លាយជាសមាជិក សមាគមបណ្ឌិត្យសភានគរបាលអន្តរជាតិ (INTERPA)
ថ្នាក់ដឹកនាំបណ្ឌិត្យសភានគរបាលកម្ពុជា ចូលរួមកិច្ចប្រជុំ ស្តីពី កិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលនគរបាល អាស៊ានណាប៉ូល (ASEANAPOL)