បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ


  • ទំព័រដើម
  • វិទ្យាស្ថានព័ត៌មានវិទ្យានិងភាសាបរទេស

វិទ្យាស្ថានព័ត៌មានវិទ្យានិងភាសាបរទេស

ចំនួនទស្សនា (4.8K)
លោក ឧត្តមសេនីយ៍ទោ ស្រៀង សុភី
អត្តលេខ ៦៤១៧២
កំរិតវប្បធម៌ បរិញ្ញាបត្រជាន់ខ្ពស់
អាសយដ្ឋាន រាជធានីភ្នំពេញ
ទំនាក់ទំនង (+855)១២ ៣២ ៣២ ០៥
Email: srieng.sophy@gmail.com
ក-តួនាទី ភារកិច្ចវិទ្យាស្ថានព័ត៌មានវិទ្យានិងភាសាបរទេស 
វិទ្យាស្ថានព័ត៌មានវិទ្យា និងភាសាបរទេស មានតួនាទីធ្វើជាសេនាធិការជូនប្រធានបណ្ឌិត្យសភានគរបាល      កម្ពុជា លើការងារអប់រំ បណ្ដុះបណ្ដាលកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងវគ្គខ្លីៗលើជំនាញព័ត៌មានវិទ្យា និងភាសាបរទេស ​ដែលមានភារកិច្ចដូចខាងក្រោម៖

  • កសាងផែនការបណ្ដុះបណ្ដាលមន្ដ្រីនគរបាលជាតិ លើជំនាញឯកទេសព័ត៌មានវិទ្យា និងភាសាបរទេសសម្រាប់កម្រិតបរិញ្ញាបត្ររង កម្រិតបរិញ្ញាបត្រ និងវគ្គសិក្សាខ្លីៗតាមការកំណត់របស់បណ្ឌិត្យសភានគរបាលកម្ពុជា និងក្រសួងមហាផ្ទៃ
  • អនុវត្ដផែនការបណ្ដុះបណ្ដាលរបស់បណ្ឌិត្យសភានគរបាលកម្ពុជា
  • សិក្សាស្រាវជ្រាវ និងធ្វើទំនើបកម្មខ្លឹមសារបង្ហាត់បង្រៀន កម្មវិធីសិក្សា​ កម្មវិធីបណ្ដុះបណ្ដាល និងកម្មសិក្សាប្រតិបត្ដិ
  • រៀបចំប្រតិទិនសិក្សា ​កាលវិភាគសិក្សា និងតាមដានសម្របសម្រួលការបង្ហាត់បង្រៀន
  • ទំនាក់ទំនង សម្របសម្រួលជាមួយគ្រូនគរបាល និងសាស្ដ្រាចារ្យតាមមុខវិជ្ជានីមួយៗ ដើម្បីបង្ហាត់បង្រៀនតាមកម្មវិធីសិក្សា
  • លើកគម្រោងផែនការ ដើម្បីដឹកនាំសិក្ខាកាម និស្សិតចុះធ្វើកម្មសិក្សាប្រតិបត្ដិ
  • រៀបចំកិច្ចការប្រឡង និងវាយតម្លៃលទ្ធផលនៃការសិក្សារបស់សិក្ខាកាម និស្សិត
  • គ្រប់គ្រងការសិក្សារបស់សិក្ខាកាម និស្សិត
  • លើកយោបល់ជូនប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងការអនុញ្ញាតច្បាប់ ផ្អាកបណ្ដោះអាសន្ន ឬបញ្ឈប់ទាំងស្រុង ការសិក្សារបស់សិក្ខាកាម​ និស្សិត
  • ធ្វើការងាររដ្ឋបាល​ បុគ្គលិក ភស្ដុភារ គណនេយ្យ គ្រប់គ្រងចលនទ្រព្យ អចលនទ្រព្យរបស់វិទ្យាស្ថាន ព័ត៌មានវិទ្យា​ និងភាសាបរទេស
  • ធ្វើរបាយការណ៍បូកសរុបលទ្ធផលការងារ និងទិសដៅបន្ដរបស់វិទ្យាស្ថានព័ត៌មានវិទ្យា និងភាសាបរទេស​  តាមការកំណត់ជូនបណ្ឌិត្យសភានគរបាលកម្ពុជា
  • ទទួលអនុវត្ដភារកិច្ច និងសិទ្ធិផ្សេងៗទៀតដែលប្រធានបណ្ឌិត្យសភានគរបាលកម្ពុជាប្រគល់ឱ្យ

វិទ្យាស្ថានព័ត៌មានវិទ្យា និងភាសាបរទេស ដឹកនាំដោយប្រធានមួយរូប និងមានអនុប្រធានមួយចំនួនតាមការកំណត់។

ខ- រចនាសម្ព័ន្ធ វិទ្យាស្ថានព័ត៌មានវិទ្យានិងភាសាបរទេស
  1. ការិយាល័យ រដ្ឋបាល-សរុប
  2. ការិយាល័យគ្រប់គ្រងសម្ភារៈឧបទេស និងសោតទស្សន៍
  3. ការិយាល័យផែនការ និងសិក្សាធិការ
  4. ដេប៉ាតឺម៉ង់ ព័ត៌មានវិទ្យា
  5. ដេប៉ាតឺម៉ង់ ភាសាអង់គ្លេស
  6. ដេប៉ាតឺម៉ង់ ភាសាបារាំង
Song

ភូមិស្តៅកន្លែង ឃុំដីឥដ្ឋ  ស្រុកកៀនស្វាយ  ខេត្តកណ្តាល

(តាមបណ្តោយផ្លូវជាតិ លេខ១ ចំងាយ ២៦ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ)

សាអេឡិច​ត្រូនិច : info@pac.edu.kh

លេខទូរស័ព្ទ : (+855) 12 895 690

Flag Counter
© 2024

រក្សាសិទ្ធគ្រប់បែបយ៉ាងដោយ បណ្ឌិត្យសភានគរបាលកម្ពុជា

កែប្រែចុងក្រោយ : 3 សប្ដាហ៍មុន