បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ


ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញដឹកនាំគណៈប្រតិភូបណ្ឌិត្យសភានគរបាលកម្ពុជា ធ្វើមាតុភូមិនិវត្តន៍ បន្ទាប់ពីបំពេញទស្សនកិច្ចនៅបណ្ឌិត្យសភានគរបាលប្រជាជនឡាវនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ រយៈពេល៥ថ្ងៃ។

ចំនួនទស្សនា (300)

នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃសុក្រ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្ដមនាយឧត្ដមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូបណ្ឌិត្យសភានគរបាលកម្ពុជាធ្វើមាតុភូមិនិវត្តន៍ បន្ទាប់ពីបានបំពេញទស្សនកិច្ចនៅបណ្ឌិត្យសភានគរបាលប្រជាជនឡាវ អស់រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៥ ខែកុម្ភៈ និងដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤។

ដំណើរទស្សនកិច្ចនៅបណ្ឌិត្យសភានគរបាលប្រជាជនឡាវនេះ មានគោលបំណងផ្លាស់ប្តូររបទពិសោធការងារបណ្ដុះបណ្ដាលកងកម្លាំងនគរបាលនៃប្រទេសទាំងពីរនិងពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការរក្សាសន្តិសុខព្រំដែន ការប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស ព្រមទាំងបទល្មើសផ្សេងៗ នៅតាមព្រំដែន ព្រមទាំងដើម្បីរិតចំណងមិត្តភាពនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត ស្របតាមខ្លឹមសារនៃកំណត់ហេតុស្តីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជានិតឡាវ ។

ក្នុងដំណើរទស្សនកិច្ចរយ:ពេល៥ថ្ងៃនេះ គណៈប្រតិភូនៃបណ្ឌិត្យសភានគរបាលកម្ពុជាបានជួបសម្ដែងការគួរសមជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯក គង់ថង ភុងវិចិត្រ អនុរដ្ឋមន្ត្រីទី១នៃក្រសួងសន្តិសុខសាធារណៈឡាវ បានជួបពិភាក្សាការងារជាមួយលោកឧត្តមសេនីយ៍ត្រី វង់សេដូន ផាន់ថៈកែវ ប្រធានបណ្ឌិត្យសភានគរបាលប្រជាជនឡាវ និងសហការី ដើម្បីដកស្រង់បទពិសោធពីគ្នាទៅវិញទៅមកលើការងារគ្រប់គ្រងបញ្ជាដឹកនាំ អប់រំបណ្តុះបណ្តាលកម្លាំងនគរបាល ព្រមទាំងបានទស្សនកិច្ច «ទីលានបាញ់គ្រាប់ពិតអន្តរជាតិ៥មេសា» នៅរដ្ឋធានីវៀងចន្ទន៍៕

Song

ព័ត៌មានជាប់ទាក់ទង
ថ្ងៃ​ពុធ, 24 ខែ​មេសា, 2024

ភូមិស្តៅកន្លែង ឃុំដីឥដ្ឋ  ស្រុកកៀនស្វាយ  ខេត្តកណ្តាល

(តាមបណ្តោយផ្លូវជាតិ លេខ១ ចំងាយ ២៦ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ)

សាអេឡិច​ត្រូនិច : info@pac.edu.kh

លេខទូរស័ព្ទ : (+855) 12 895 690

Flag Counter
© 2024

រក្សាសិទ្ធគ្រប់បែបយ៉ាងដោយ បណ្ឌិត្យសភានគរបាលកម្ពុជា

កែប្រែចុងក្រោយ : 1 ថ្ងៃមុន