បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ


ឯកឧត្ដម នាយឧត្ដមសេនីយ៍ សាស្ដ្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានជួបប្រជុំពិភាក្សាការងារជាមួយ លោកសាស្ត្រាចារ្យ បណ្ឌិត Bimal N. Patel សាកលវិទ្យាធិការនៃសាកលវិទ្យាល័យរ៉ាស្ទ្រីយ៉ារ័កហ្សា(RRU) នៃសាធារណរដ្ឋឥណ្ឌា តាមប្រព័ន្ធអនឡាញ

ចំនួនទស្សនា (473)

នារសៀលថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សាស្ដ្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានជួបប្រជុំពិភាក្សាការងារជាមួយ លោកសាស្ត្រាចារ្យ បណ្ឌិត Bimal N. Patel សាកលវិទ្យាធិការនៃសាកលវិទ្យាល័យរ៉ាស្ទ្រីយ៉ារ័កហ្សា(RRU) នៃសាធារណរដ្ឋឥណ្ឌា តាមប្រព័ន្ធអនឡាញ។

កិច្ចពិភាក្សាទ្វេភាគីនេះ ទទួលបានលទ្ធផលដូចខាងក្រោម៖
១- ព្រមព្រៀងចុះអនុស្សរណៈនៃការយោគយល់គ្នា សម្រាប់កិច្ចសហការក្នុងការបណ្ដុះបណ្ដាលរវាងភាគីទាំង២។

២- ភាគី RRU បានឯកភាពផ្ដល់ការបណ្ដុះបណ្ដាលលើមុខជំនាញប្រមូលព័ត៌មានសម្ងាត់តាមបែបសិប្បនិម្មិត ជំនាញសន្តិសុខតាមប្រព័ន្ធបច្ចេកវិទ្យា និងជំនាញវិទ្យាសាស្ត្រកោសល្យវិច័យ ដល់និស្សិតនគរបាលនៃបណ្ឌិត្យសភានគរបាលកម្ពុជា។

៣- ភាគី RRU បានផ្ដល់កិច្ចសហការជួយបណ្ដុះបណ្ដាលជំនាញភាសាអង់គ្លេស និងជំនាញបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ដល់វិទ្យាស្ថានព័ត៌មានវិទ្យានិងភាសាបរទេស នៃបណ្ឌិត្យសភា។

៤- ឯកភាពគ្នាក្នុងការផ្លាស់ប្ដូរទស្សនកិច្ចសិក្សាទៅបានទៅវិញទៅមក៕

គួរបញ្ជាក់ផងដែលថា សាកលវិទ្យាល័យរ៉ាស្ទ្រីយ៉ារ័កហ្សា គឺជាសាកលវិទ្យាល័យមួយដែលបានបង្កើតឡើងដោយសភាជាតិឥណ្ឌា ចំណុះក្រសួងមហាផ្ទៃ ដែលមាននាយករដ្ឋមន្ត្រីជាប្រធានកិត្តិយស និងជាសាកលវិទ្យាល័យដែលមានជំនាញឯកទេសផ្នែកសន្តិសុខជាតិ និងកិច្ចការនគរបាលនាំមុខគេនៅក្នុងសាធារណរដ្ឋឥណ្ឌា៕

Song

ព័ត៌មានជាប់ទាក់ទង
ថ្ងៃ​ពុធ, 24 ខែ​មេសា, 2024

ភូមិស្តៅកន្លែង ឃុំដីឥដ្ឋ  ស្រុកកៀនស្វាយ  ខេត្តកណ្តាល

(តាមបណ្តោយផ្លូវជាតិ លេខ១ ចំងាយ ២៦ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ)

សាអេឡិច​ត្រូនិច : info@pac.edu.kh

លេខទូរស័ព្ទ : (+855) 12 895 690

Flag Counter
© 2024

រក្សាសិទ្ធគ្រប់បែបយ៉ាងដោយ បណ្ឌិត្យសភានគរបាលកម្ពុជា

កែប្រែចុងក្រោយ : 4 ម៉ោងមុន