បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ


ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានដឹកនាំគណៈប្រតិភូមកដល់មាតុប្រទេសវិញប្រកបដោយសុត្ថិភាព បន្ទាប់ពីបានធ្វើដំណើរអញ្ជើញទៅទស្សនកិច្ចសិក្សានៅសាកលវិទ្យាល័យកោសល្យវិច័យហ្គូចារ៉ាត ប្រទេសឥណ្ឌា រយៈពេល០៦ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩

ចំនួនទស្សនា (997)

នារសៀលថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០១៩នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានដឹកនាំគណៈប្រតិភូមកដល់មាតុប្រទេសវិញប្រកបដោយសុត្ថិភាព បន្ទាប់ពីបានធ្វើដំណើរអញ្ជើញទៅទស្សនកិច្ចសិក្សានៅសាកលវិទ្យាល័យកោសល្យវិច័យហ្គូចារ៉ាត ប្រទេសឥណ្ឌា រយៈពេល០៦ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩។

ជាលទ្ធផលនៃទស្សនកិច្ចនេះ បណ្ឌិត្យសភា ទទួលបានអត្ថប្រយោជន៍ រួមមាន ៖

– បានពង្រីកកិច្ចសហប្រតិបត្តិការការអន្តរជាតិបន្ថែមទៀត ជាមួយសាកលវិទ្យាល័យវិទ្យាសាស្រ្តកោសល្យវិច័យហ្គូចារ៉ាត ដែលជាសាកលវិទ្យាល័យលំដាប់ពិភពលោកលេខ១លើជំនាញឯកទេសវិទ្យាសាស្រ្តកោសល្យវិច័យ ដើម្បីធ្វើជាដៃគូសហប្រតិបត្តិការយូរអង្វែង។

– បានចុះអនុស្សរណៈយោគយល់គ្នាជាមួយសាកលវិទ្យាល័យនេះ ដើម្បីផ្លាស់ប្តូរគណៈប្រតិភូ សាស្រ្តាចារ្យ គ្រូបង្រៀន មន្រ្តីស្រាវជ្រាវ និស្សិត សិក្ខាកាម ក្នុងការនាំមកនូវបច្ចេកវិទ្យាថ្មីៗទាក់ទងនឹងការស្រាវជ្រាវបែបវិទ្យាសាស្ត្រ និងការអប់រំបណ្តុះបណ្តាលនគរបាល។

– ក្នុងដំណាក់ដំបូង រដ្ឋាភិបាលឥណ្ឌាយល់ព្រមទទួលគ្រូបង្គោលនគរបាលចំនួន២០រូប មកទទួលការបណ្ដុះបណ្ដាលរយៈពេល ៦ខែ លើជំនាញសំខាន់ៗ រួមមាន៖

១. ជំនាញការពារសន្តិសុខបច្ចេកវិទ្យា
២. ជំនាញសេុីបអង្កេតបទល្មឹសបច្ចេកវិទ្យា
៣. ជំនាញកោលស្យវិច័យគ្រឿងផ្ទះ_ ក្បាលគ្រាប់
៤. ជំនាញកោលស្យវិច័យគ្រឿងញៀន
៥. ជំនាញកោលស្យវិច័យវេជ្ជសាស្ត្រនិងចំណីអាហារ
៦. ជំនាញកោលស្យវិច័យអត្តចរឹកបុគ្គល
៧. ជំនាញកោលស្យវិច័យចិត្តសាស្ត្រ
៨. ជំនាញកោលស្យវិច័យសំដីនិយាយ ឯកសារ ហត្ថលេខា និង ខ្ចៅដៃ និង
៩. ជំនាញកោលស្យវិច័យឌីជីថល។

ជាមួយគ្នានេះ គណៈប្រតិភូកម្ពុជាក៏បានទៅទស្សនកិច្ចផ្ទាល់នៅតាមបន្ទប់មន្ទីរពិសោធន៍កោសល្យវិច័យ គ្រប់ប្រភេទ ដើម្បីស្វែងយល់និងដកស្រង់បទពិសោធន៍អំពីការរៀបចំធនធានរូបវន្ត និងការបំពាក់សម្ភារៈ និងឧបករណ៍ផ្សេងៗ សម្រាប់បម្រើឱ្យការងារបណ្ដុះបណ្ដាលើវិស័យវិទ្យាសាស្រ្តកោសសល្យវិច័យ។

Song

ព័ត៌មានជាប់ទាក់ទង
ថ្ងៃ​ពុធ, 24 ខែ​មេសា, 2024

ភូមិស្តៅកន្លែង ឃុំដីឥដ្ឋ  ស្រុកកៀនស្វាយ  ខេត្តកណ្តាល

(តាមបណ្តោយផ្លូវជាតិ លេខ១ ចំងាយ ២៦ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ)

សាអេឡិច​ត្រូនិច : info@pac.edu.kh

លេខទូរស័ព្ទ : (+855) 12 895 690

Flag Counter
© 2024

រក្សាសិទ្ធគ្រប់បែបយ៉ាងដោយ បណ្ឌិត្យសភានគរបាលកម្ពុជា

កែប្រែចុងក្រោយ : 9 ម៉ោងមុន