កិច្ចប្រជុំឆ្លងប្តូរឈ្មោះពីបណ្ឌិត្យសភានគរបាលកម្ពុជាទៅជា រាជបណ្ឌិត្យសភានគរបាលកម្ពុជា

0

ភ្នំពេញ៖​ ព្រឹកថ្ងៃទី ០៨ ខែសីហា ឆ្នាំ២០១៨ បណ្ឌិត្យសភានគរបាលកម្ពុជា បានរៀបចំកិច្ចប្រជុំឆ្លងសេចក្តីព្រាងអនុក្រិត្យ ស្តីពីការកែសម្រួល អនុក្រត្យលេខ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការ រៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃពាក់ព័ន្ទនិងការប្តូរឈ្មោះ បណ្ឌិត្យសភានគរបាលកម្ពុជា ទៅជា«រាជបណ្ឌិត្យសភានគរបាលជាតិកម្ពុជា​ (រ.ប.ន.ក)»និងតំឡើងឋានៈដេប៉ាតឺម៉ង់ធានាគុណភាពអប់រំផ្ទៃក្នុង ទៅជា«នាយកដ្ឋានធានាគុណភាពអប់រំផ្ទៃក្នុង»។

កិច្ចប្រជុំនេះធ្វើឡើងក្រោម អធិបតី ឯកឧត្តម នាយឧត្តមសេនីយ៍ តេង សាវង្ស រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ នៅសាលប្រជុំនាយកដ្ឋានបណ្តុះបណ្តាល(អគារ o​ ក្នុងទីស្តីការក្រសួងមហាផ្ទៃ)។
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនោះផងដែរមានឯកឧត្តម អនុរដ្ឋលេខាធិការ ឯកឧត្តម នាយឧត្តមសេនីយ៍ ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ឯកឧត្តម អនុប្រធានបណ្ឌិត្យសភា ឯកឧត្តម ថ្នាក់ដឹកនាំអង្គភាពជំនាញជាច្រើនរូប។

ក្រោយពីការពិភាក្សាផ្លាស់ប្តូរយោបល់រួចមក អង្គប្រជុំបានសម្រេចឲ្យបណ្ឌិត្យសភានគរបាលកម្ពុជារៀបចំឯកសារពាក់ពន្ធ័ដើម្បីដាក់ស្នើរសុំយោបល់សម្រេចពីថ្នាក់ដឹកនាំក្រសួងបន្តរទៀត។

 

ចែករំលែក
[fbcomments]