បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ


  • ទំព័រដើម
  • សាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម

សាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម

ចំនួនទស្សនា (1.1K)

ឧត្តមសេនីយ៍ទោ ហុង ណារ៉ុង( នាយក)

អត្តលេខ 66954
កំរិតវប្បធម៌ បណ្ឌិតនីតិសាស្ត្រ
អាសយដ្ឋាន

ខេត្តសៀមរាប

ទំនាក់ទំនង Mobile:089556263,016 678333
E-mail:hnarong21@era.gov.kh
ក-តួនាទី ភារកិច្ច សាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម

សាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម មានតួនាទីធ្វើជាសេនាធិការជូនបណ្ឌិត្យសភានគរបាលកម្ពុជាដែលមានភារកិច្ច ដូចខាងក្រោម

កសាងផែនការ និងគ្រប់គ្រងការបណ្ដុះបណ្ដាលសិក្ខាកាម លើជំនាញអន្តរាគមន៍និងជួយសង្គ្រោះ ជំនាញ ទប់ស្កាត់និងប្រឆាំងភេរវកម្ម និងជំនាញបង្ការនិងបង្ក្រាបសកម្មភាពចលាចល តាមការកំណត់របស់បណ្ឌិត្យសភានគរបាលកម្ពុជា និងក្រសួងមហាផ្ទៃ
អនុវត្តផែនការបណ្ដុះបណ្ដាលរបស់បណ្ឌិត្យសភានគរបាលកម្ពុជា និងក្រសួងមហាផ្ទៃ
គ្រប់គ្រង និងអភិវឌ្ឍការងារសិល្បៈ និងកីឡា
សិក្សាស្រាវជ្រាវ ដើម្បីធ្វើទំនើបកម្មកម្មវិធីអប់រំ ការសិក្សាប្រតិបត្តិ និងកម្មសិក្សា
សហការជាមួយបណ្ដាអង្គភាពជំនាញ ដើម្បីពិនិត្យសំណូមពរ ស្រាវជ្រាវ ពិចារណា ប្រមូលផ្ដុំឯកសារ និងបទដ្ឋានពាក់ព័ន្ធដល់ការងារបណ្ដុះបណ្ដាល
ចូលរួមផ្ដល់សេវាផ្សេងៗដល់សង្គមទាក់ទងនឹងការពិនិត្យសុខភាព ព្យាបាលជំងឺ និងស្តារនីតិសម្បទានិងបន្សាគ្រឿងញៀន ការផ្ដល់ជំនួយឧបត្ថម្ភ ការជួយសង្គ្រោះ សេវាហ្វឹកហាត់ប្រើប្រាស់សម្ភារបច្ចេកទេសនគរបាល និងសេវាផ្សេងៗទៀតតាមការចាំបាច់
ធ្វើការងាររដ្ឋបាល បុគ្គលិក ភស្ភុភារ គណនេយ្យ គ្រប់គ្រងចលនទ្រព្យ អចលទ្រព្យ របស់សាលា នគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម
ធ្វើរបាយការណ៍បូកសរុបលទ្ធផលការងារ និងទិសដៅបន្តរបស់សាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀណាម តាមការកំណត់ ជូនបណ្ឌិត្យសភានគរបាលកម្ពុជា
អនុវត្តភារកិច្ច និងសិទ្ធិផ្សេងៗទៀតដែលប្រធានបណ្ឌិត្យសភានគរបាលកម្ពុជាប្រគល់ជូន។
ខ-រចនាសម្ព័ន្ធសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម

១.ផ្នែករដ្ឋបាល-សរុប
២.ផ្នែកសិក្សាធិការ
៣.ផ្នែកគ្រប់គ្រងសិក្ខាកាម
៤.ផ្នែកសិក្សាស្រាវជ្រាវ
៥.ផ្នែកគ្រូឧទ្ទេស
៦.ផ្នែកឯកសារ និងបណ្ណាល័យ
៧.ផ្នែកការពារ
៨.​​ផ្នែកសុខាភិបាល
៩.​​ផ្នែកភស្ភុភារ និងគណនេយ្យ

Song

ភូមិស្តៅកន្លែង ឃុំដីឥដ្ឋ  ស្រុកកៀនស្វាយ  ខេត្តកណ្តាល

(តាមបណ្តោយផ្លូវជាតិ លេខ១ ចំងាយ ២៦ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ)

សាអេឡិច​ត្រូនិច : info@pac.edu.kh

លេខទូរស័ព្ទ : (+855) 12 895 690

Flag Counter
© 2024

រក្សាសិទ្ធគ្រប់បែបយ៉ាងដោយ បណ្ឌិត្យសភានគរបាលកម្ពុជា

កែប្រែចុងក្រោយ : 4 ថ្ងៃមុន