នាយកដ្ឋានបណ្ដុះបណ្តាល

ឧត្តមសេនីយ៍ឯក ឯក មនោសែន (ប្រធាន)
កំរិតវប្បធម៌  បណ្ឌិត
ទីលំនៅ រាជធានីភ្នំពេញ
ទំនាក់ទំនង (+855)17 567 567   អ៊ីម៉ែលៈ monosen.pac.edu.kh
ក-តួនាទី ភារកិច្ចនាយកដ្ឋានបណ្ដុះបណ្តាល
 • ពិចារណា លើកទិសដៅ កសាងផែនការបណ្តុះបណ្តាល និងវិក្រិតការនៅតាមសាលានគរបាលជាតិ ចំណុះនាយកដ្ឋានបណ្តុះបណ្តាល។
 • ចាត់តាំងអនុវត្តផែនការបណ្តុះបណ្តាល តាមកម្មវិធីរបស់បណ្ឌិត្យសភានគរបាលកម្ពុជា និងក្រសួងមហាផ្ទៃ ។
 • ស្រាវជ្រាវនិងរៀបចំឯកសារសិក្សា ការបង្ហាត់បង្រៀន គ្រប់គ្រងគ្រូឧទ្ទេស ដើម្បីដំណើរការការងារបណ្តុះបណ្តាល ឱ្យបានល្អ ប្រសើរ ។
 • គ្រប់គ្រងសាលានគរបាលជាតិ ក្រោមឱវាទនាយកដ្ឋាន។
 • ធ្វើអធិការកិច្ចសិក្សា និងរៀបចំវិញ្ញាសារប្រឡងគ្រប់គ្រងវគ្គសិក្សា នៅតាមសាលានគរបាលជាតិ ក្រោមឱវាទនាយកដ្ឋាន។
 • សិក្សាស្រាវជ្រាវ ធ្វើទំនើបភាវូបនីយកម្មខ្លឹមសារបង្ហាត់បង្រៀន កម្មវិធីសិក្សា និងកម្មសិក្សាប្រតិបត្តិ។
 • ចេញវិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនដល់កម្មសិក្សាការីដែលបានបញ្ចប់កម្មសិក្សាដោយជោកជ័យ។
 • រៀបចំគំរោងផែនការថវិការ សំភារៈមធ្យោបាយ សំរាប់បំរើដល់ការអារបណ្តុះបណ្តាលនៅតាមសាលានគរបាលជាតិ ក្រោមចំនុះនាយកដ្ឋាន។
 • ធ្វើការបូកសារុប ដកពិសោធន៍អំពីខ្លឹមសារ កម្មវិធីសិក្សា វិធីសាស្រ្តក្នុងការបង្រៀនក្រោយពេលបញ្ចប់វគ្គសិក្សានីមួយៗ ដើម្បីរាយការណ៍ជូនបណ្ឌិត្យសភានគរបាលកម្ពុជា មានវិធានការកែលំអសំរាប់វគ្គក្រោយៗទៀត។
 • ធ្វើការងាររដ្ឋបាល បុគ្គលិក ភស្តុភារ គណនេយ្យរបស់នាយកដ្ឋានតាមការកំណត់។
 • បំពេញភារកិច្ចផ្សេងៗទៀត ដែលប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងរដ្ឋមន្រី្តក្រសួងមហាផ្ទៃប្រគល់អោយ។