បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ


  • ទំព័រដើម
  • វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្រ្តនគរបាល

វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្រ្តនគរបាល

ចំនួនទស្សនា (6.0K)
លោក វរសេនីយ៍ឯក យ៉េន យ៉ាត
អត្តលេខ ៩១២២៩
កំរិតវប្បធម៌ បណ្ឌិត
អាសយដ្ឋាន ភូមិ​ជាងទង​ សង្កាត់​ក្រាំង​ធ្នង់​ ខណ្ឌ​សែនសុខ​ រាជធានីភ្នំពេញ​
ទំនាក់ទំនង Mobile: 092439994 Email:yy2014@mail.ustc.edu.cn
ក-តួនាទី ភារកិច្ចវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្រ្តនគរបាល 
  • ធ្វើជាសេនាធិការជូន បណ្ឌិត្យសភានគរបាលកម្ពុជា និង គ្រប់គ្រង ដឹកនាំ បញ្ជា ដល់ ការិយាល័យក្រោមឱវាទ ។
  • ធ្វើការស្រាវជ្រាវវិទ្យាសាស្ត្រ ពាក់ព័ន្ធដល់កិច្ចការសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ។
  • ស្ថាបនាទំនាក់ទំនងសហប្រតិបត្តិការផ្នែកស្រាវជ្រាវជាមួយស្ថាប័ន ក្រសួង អង្គភាពថ្នាក់ ជាតិ-អន្តរជាតិ ដែលមានកម្មវត្ថុ និង គោលបំណងដូចគ្នា ។
  • ប្រមូល និង តម្កល់ឯកសារស្រាវជ្រាវអំពីនគរបាលជាតិ និង នគរបាលអន្តរជាតិ ។
  • សហការពិនិត្យ និង វាយតម្លៃលទ្ធផលសិក្សា របស់សិក្ខាកាម និងនិស្សិត ។
  • សហការពិនិត្យ វាយតម្លៃស្នាដៃស្រាវជ្រាវបច្ចេកទេសវិទ្យាសាស្ត្រ និងជំរុញការអភិវឌ្ឍន៏
  • តម្លើងស្ថិតិ និងវិភាគបទល្មើសតាម ៖ ចរិត ជនជាតិ ជាតិសាសន៍ សាសនា ទំនៀមទម្លាប់ ប្រពៃណី ភូមិសាស្ត្រ ដែនដី តក្កវិជ្ជា
  • ទស្សនវិជ្ជា នីតិវិធី ច្បាប់ ។ ល។ សំដៅរកឃើញ ភាពត្រឹមត្រូវ និងភាពខ្វះចន្លោះនៃច្បាប់ នីតិវិធី ដើម្បីមានមូលដ្ឋានសន្និដ្ឋានត្រឹមត្រូវ ក្នុងការស្នើពិនិត្យច្បាប់ជាក្រោយ និងស្នើវិសោធនកម្មច្បាប់ ។
  • ចុះវិភាគសេចក្តីត្រូវការបណ្តុះបណ្តាល (ទរានិនិង ណេដេ នៅលាយសិស ) ឬ វិភាគចន្លោះ ឬ គម្លាតនៃការបណ្តុះបណ្តាល ( ទរានិនិង អាផ ) ដើម្បីរៀបចំចងក្រងឯកសារ ឬ ផ្តល់យោបល់ជូនគ្រូបង្រៀននគរបាល សំដៅកែសំរួល និងធ្វើសុក្រឹតភាពលើខ្លឹមសារ នៃ អត្ថបទ ឬ ឯកសារបង្ហាត់បង្រៀន សំរាប់វគ្គសុក្រឹតការគ្រប់កំរិត ។
  • រៀបចំរបាយការណ៍ និងផ្តល់យោបល់ជូន បណ្ឌិត្យសភានគរបាលកម្ពុជា នូវរបកគំហើញ នានាដែលបានសិក្សាខាងលើ ។
  • បោះពុម្ពផ្សាយឯកសារ ស្នាដៃស្រាវជ្រាវ និងរបកគំហើញថ្មីៗ
  • គ្រប់គ្រង និង អភិវឌ្ឍបណ្ណាល័យ
  • គ្រប់គ្រង និង អភិវឌ្ឍមន្ទីរពិសោធន៍
  • លើកគំរោងផែនការ និងរៀបចំកម្មវិធីសិក្សាសំរាប់ វិក្រឹតការ សុក្រឹតការ ដល់នាយ នគរបាល នាយនគរបាលជាន់ខ្ពស់ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ស៊ីជម្រៅលើមុខ ជំនាញឯកទេស និងវិធីសាស្ត្រថ្មីៗនៃកម្លាំងនគរបាលជាតិ ស្របតាមសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សង្គម និង ការអភិវឌ្ឍន៍របស់ប្រទេសជាតិ ។
  • និង តួនាទីផ្សេងទៀតដែលបណ្ឌិត្យសភានគរបាលកម្ពុជាប្រគល់ជូន ។
– រចនាសម្ពន្ធវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្រ្តនគរបាល
  1. ការិយាល័យ រដ្ឋបាល-សរុប
  2. ការិយាល័យ ស្រាវជ្រាវឧក្រិដ្ឋវិទ្យា
  3. ការិយាល័យ ស្រាវជ្រាវច្បាប់
  4. ការិយាល័យ ស្រាវជ្រាវវិទ្យាសាស្ត្របញ្ជា-ដឹកនាំ
  5. ការិយាល័យ វិក្រឹតការ-សុក្រឹតការ
  6. ​មន្ទីរពិសោធន៍
  7. បណ្ណាល័យ
Song

ភូមិស្តៅកន្លែង ឃុំដីឥដ្ឋ  ស្រុកកៀនស្វាយ  ខេត្តកណ្តាល

(តាមបណ្តោយផ្លូវជាតិ លេខ១ ចំងាយ ២៦ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ)

សាអេឡិច​ត្រូនិច : info@pac.edu.kh

លេខទូរស័ព្ទ : (+855) 12 895 690

Flag Counter
© 2024

រក្សាសិទ្ធគ្រប់បែបយ៉ាងដោយ បណ្ឌិត្យសភានគរបាលកម្ពុជា

កែប្រែចុងក្រោយ : 18 ម៉ោងមុន