បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ


ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរគម្រប់ខួប១៧ឆ្នាំនៃការប្រែក្លាយសាលាភូមិន្ទនគរបាល ទៅជាបណ្ឌិត្យសភានគរបាលកម្ពុជា

ចំនួនទស្សនា (282)


នៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរគម្រប់ខួប១៧ឆ្នាំនៃការប្រែក្លាយសាលាភូមិន្ទនគរបាល ទៅជាបណ្ឌិត្យសភានគរបាលកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមឧត្តមសេនីយឯកអនុប្រធានបណ្ឌិត្យសភា ឧត្តមសេនីយ៍ វរសេនីយ៍ សាស្ត្រាចារ្យ គ្រូនគរបាលជាតិ មន្ត្រី និងនិស្សិតយ៉ាងច្រើនកុះករ។

ថ្លែងក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានោះ ឯកឧត្តមនាយឧត្តមសេនីយ៍ប្រធាន ក៏បានគោរពថ្លែងអំណរគុណចំពោះឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានអនុញ្ញាតឱ្យបណ្ឌិត្យសភា ប្រារព្ធពិធីគម្រប់ខួប១៧ឆ្នាំ នៃការប្រែក្លាយពីសាលាភូមិន្ទនគរបាល ទៅជាបណ្ឌិត្យសភានគរបាលកម្ពុជា យ៉ាងអធិកអធមប្រកបដោយមោទនភាពនិងកិត្តិយសដ៏ឧត្តុង្គឧត្តមនេះ។

ជាបន្ត ឯកឧត្តមនាយឧត្តមសេនីយ៍ប្រធាន បានគូសបញ្ជាក់ឱ្យដឹងថា ការរៀបចំពិធីអបរអរសាទរនាពេលនេះ ដើម្បីរំឭកឡើងវិញនូវការចងចាំមិនអាចបំភ្លេចបាននៃការប្រែក្លាយសាលាភូមិន្ទនគរបាល ទៅជាបណ្ឌិត្យសភានគរបាលកម្ពុជា ដែលមានតួនាទីធ្វើជាសេនាធិការជូ១១នក្រសួងមហាផ្ទៃ លើការងារស្រាវជ្រាវវិទ្យាសាស្រ្តនគរបាលនិងអប់រំបណ្តុះបណ្តាលធនធានមនុស្សដល់កងកម្លាំងនគរបាលជាតិ មន្ត្រីពន្ធនាគារគ្រប់លំដាប់ថ្នាក់ សិស្ស និស្សិត និងមន្ត្រីនគរបាលលើវិស័យសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងកិច្ចដឹកនាំបញ្ជាគ្រប់កម្រិតសិក្សា ដើម្បីឱ្យមានសមត្ថភាព ជំនាញវិជ្ជាជីវៈ បច្ចេកវិទ្យាទំនើប និងមានក្រមសីលធម៌ល្អ ក្នុងការបំពេញភារកិច្ចជូនប្រទេសជាតិនិងប្រជាពលរដ្ឋ។

ពិសេសជាងនោះទៅទៀត ឯកឧត្តមនាយឧត្តមសេនីយ៍ប្រធាន បានថ្លែងបន្តថា សមិទ្ធផលនិងស្នាដៃដែលបណ្ឌិត្យសភាទទួលបាននៅពេលនេះ គឺដោយសារទទួលបានការគាំទ្រយ៉ាងខ្លាំងក្លា ទាំងស្មារតី សម្ភារៈ និងថវិកាពីរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានទស្សនវិស័យជឿនលឿនវែងឆ្ងាយនិងគំនិតប្រាជ្ញាភិវឌ្ឍន៍ បានដាក់ចេញនូវកម្មវិធីកំណែទម្រង់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទយ៉ាងត្រឹមត្រូវនិងបានគាំទ្រឧបត្ថម្ភដល់បណ្ឌិត្យសភាគ្រប់ដំណាក់កាលផងដែរ។ ទន្ទឹមនេះ សម្ដេចក្រឡាហោម អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តល់តម្លៃនិងផ្តល់អាទិភាពខ្ពស់ដល់ការងារអប់រំបណ្តុះបណ្តាលកងកម្លាំងនគរបាលជាតិនិងមន្រ្តីពន្ធនាគារ ដើម្បីកសាងធនធានមនុស្សសម្រាប់បន្តវេនប្រកបដោយសមត្ថភាព ជំនាញវិជ្ជាជីវៈ និងក្រមសីលធម៌ក្នុងការបំពេញភារកិច្ចជូនប្រទេសជាតិនិងប្រជាពលរដ្ឋ។

Song

ព័ត៌មានជាប់ទាក់ទង

Sdoa Kunleng Village, Dei Eith Commune, Kien Svay Distric, Kandal Province, Cambodia.
E-mail : info@pac.edu.kh
Phone: (+855) 12 895 690

Flag Counter
© 2024

All Rights Reserved by POLICE ACADEMY OF CAMBODIA

Last update : 4 days ago