បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ


ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយកដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាប្រធានគណៈអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់ «សញ្ញាបត្របណ្ឌិតកិត្តយស»និងគោរមងារ«សន្តិបណ្ឌិត» ដល់ឥស្សរជនឥស្សរជនជ័យលាភីចំនួន៤រូប

ចំនួនទស្សនា (593)

នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយកដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាប្រធានគណៈអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់ «សញ្ញាបត្របណ្ឌិតកិត្តយស»និងគោរមងារ«សន្តិបណ្ឌិត» ដល់ឥស្សរជនឥស្សរជនជ័យលាភីចំនួន៤រូប រួមមាន ឯកឧត្តម ឡូយ សុផាត ឯកឧត្តម យូ ស៊ុនឡុង ឯកឧត្តនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ឯកឧត្តនាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ។

ក្នុងពិធីនេះ ឯកឧត្តមនាយឧត្ដមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានរាយការណ៍ជូនអង្គពិធី អំពីដំណើរពិនិត្យនិងវាយតម្លៃក្នុងការជ្រើសរើសបេក្ខជនជ័យលាភី​សញ្ញាបត្រ​បណ្ឌិតកិត្តិយស ដោយផ្អែកលើលក្ខណវិនិច្ឆ័យចំនួន៩ប្រកបដោយតម្លាភាពនិងសុក្រឹតភាព ព្រមទាំងលើកឡើងអំពី គុណកថារបស់ឥស្សជនជ័យលាភីទាំង៤រូប ដែលបង្ហាញអំពីគុណវុឌ្ឍិ សា្នដៃ បទពិសោធ ការចូលរួមអភិវឌ្ឍសង្គមជាតិ និងសមត្ថភាពដឹកនាំបញ្ជាក្នុងវិស័យសន្តិសុខ អស់រយៈកាលជាង៤០ឆ្នាំ ដើម្បីបម្រើជាតិនិងប្រជាពលរដ្ឋ។
ថ្លែងក្នុងពិធីនេះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានសម្តែងនូវការកោតសរសើរនិងអបអរសាទរចំពោះជ័យលាភី«បណ្ឌិតកិត្តិយស»និងគោរមងារ «សន្តិបណ្ឌិត» ទាំង៤រូប ព្រមទាំងថ្លែងអំណរគុណដល់គណៈកម្មការវាយតម្លៃលក្ខណសម្បត្តិនិងស្នាដៃរបស់បេក្ខជនទាំងថ្នាក់ជាតិនិងអន្តរជាតិ និងបណ្ឌិត្យសភានគរបាលកម្ពុជា ដែលបានខិតខំរៀបចំនិងចាត់ចែងឱ្យមានព្រឹត្តិការណ៍នេះកើតមានឡើង ដើម្បីជាការផ្តល់ការលើកទឹកចិត្តដល់ថ្នាក់ដឹកនាំដែលមានស្នាដៃឆ្នើមនិងមានគុណសម្បត្តិចំពោះជាតិនិងមាតុភូមិ។
ឆ្លៀតឱកាសនេះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត បានថ្លែងការកោតសរសើរចំពោះថ្នាក់ដឹកនាំ សាស្ត្រាចារ្យ គ្រូនគរបាលជាតិ និងមន្ត្រីទាំងអស់របស់បណ្ឌិត្យសភានគរបាលកម្ពុជា ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់បំពេញភារកិច្ចទទួលខុសត្រូវរបស់ខ្លួន ក្នុងឆន្ទៈមោះមុត ដើម្បីអភិវឌ្ឍបណ្ឌិត្យសភាលើគ្រប់ផ្នែក និង ផលិតចេញនូវធនធានមនុស្ស ប្រកបដោយសមត្ថភាពវិជ្ជាជីវៈពិតប្រាកដ សម្រាប់ជាឧត្ដមប្រយោជន៍ដល់សង្គមជាតិ។ ទន្ទឹមនឹងនេះដែរ ឯកឧត្ដមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលនិងក្រសួងមហាផ្ទៃ ក្នុងការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ រូបវន្តនិងការបំពាក់សម្ភារៈផ្សេងៗ ស្របតាមតម្រូវការនៃការបណ្ដុះបណ្ដាល ព្រមទាំងអំពាវនាវនិងលើកទឹកចិត្តដល់សប្បុរសជនទាំងអស់ឱ្យបន្តចូលរួមចំណែកក្នុងការអភិវឌ្ឍបន្ថែមទៀត ដើម្បីបំពេញបាននូវរាល់ចំណុចខ្វះខាតនៃតម្រូវការជាក់ស្ដែង ក្នុងការងារបណ្ដុះបណ្ដាលនិងការងារស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល។

បន្ថែមលើនេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានលើកឡើងអំពីកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ​របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់យកអាទិភាពគន្លឹះចំនួន៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដើម្បីបន្តអភិវឌ្ឍកម្ពុជាឱ្យក្លាយជាអរិយប្រទេសមួយ ប្រកបដោយសុខសន្តិភាព ហើយប្រជាជនមានចំណេះដឹងខ្ពស់និងជំនាញច្បាស់លាស់មួយយ៉ាងតិចប្រចាំជីវិត។
ជាមួយគ្នានេះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត បានបញ្ជាក់ជូនថា ក្រសួងមហាផ្ទៃបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកទឹកចិត្តថ្នាក់ដឹកនាំរបស់ក្រសួងតាមរយៈរូបភាពផ្សេងៗ ហើយនៅពេលនេះ ក្រសួងបានផ្ដល់ការលើកទឹកចិត្តតាមរូបភាពថ្មីមួយទៀត គឺការសម្រេចផ្ដល់សញ្ញាបត្របណ្ឌិតកិត្តិយសនិងការផ្ដល់គោរមងារសន្តិបណ្ឌិត ដល់ឥស្សរជននិងថ្នាក់ដឹកនាំនៃក្រសួងមហាផ្ទៃចំនួន៤រូប ដែលជាផ្នែកមួយនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល និងគោលនយោបាយរបស់ក្រសួងមហាផ្ទៃត្រូវបានបង្កើតឡើង ដើម្បីផ្តល់ការលើកទឹកចិត្ត ផ្តល់កិត្តិយស និងផ្ដល់តម្លៃតបស្នងឱ្យបានស័ក្ដិសម ចំពោះឥស្សរជនដែលមានសមត្ថភាព បទពិសោធ ទេពកោសល្យ និងស្នាដៃឆ្នើម ក្នុងការបំពេញភារកិច្ចនិងបេសកកម្មបម្រើជាតិ មាតុភូមិ និងប្រជាពលរដ្ឋ។ ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានបង្ហាញសុទិដ្ឋិនិយមថា ឥស្សរជនជ័យលាភីទាំង៤រូបនឹងប្រើអស់កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតីរបស់ខ្លួន ដើម្បីបន្តបម្រើជាតិមាតុភូមិនិងប្រជាពលរដ្ឋ ក្នុងភារកិច្ចទទួលខុសត្រូវរបស់ខ្លួន ឱ្យទទួលបានលទ្ធផលការងារជោគជ័យនិងស្នាដៃថ្មីៗបន្ថែមទៀត៕

Song

ព័ត៌មានជាប់ទាក់ទង
ថ្ងៃ​ពុធ, 24 ខែ​មេសា, 2024

ភូមិស្តៅកន្លែង ឃុំដីឥដ្ឋ  ស្រុកកៀនស្វាយ  ខេត្តកណ្តាល

(តាមបណ្តោយផ្លូវជាតិ លេខ១ ចំងាយ ២៦ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ)

សាអេឡិច​ត្រូនិច : info@pac.edu.kh

លេខទូរស័ព្ទ : (+855) 12 895 690

Flag Counter
© 2024

រក្សាសិទ្ធគ្រប់បែបយ៉ាងដោយ បណ្ឌិត្យសភានគរបាលកម្ពុជា

កែប្រែចុងក្រោយ : 2 ថ្ងៃមុន