បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ


ពិធីបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល កម្រិត១និងកម្រិត២ ជំនាន់ទី៣ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។

ចំនួនទស្សនា (306)

នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ នៅបណ្ឌិត្យសភានគរបាលកម្ពុជា សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល កម្រិត១និងកម្រិត២ ជំនាន់ទី៣ ដែលមានសិក្ខាកាមជ័យលាភីសរុបចំនួន៣៧៩នាក់ នារី៣៤នាក់។
រាយការណ៍ក្នុងពិធីនោះ ឯកឧត្តម នាយឧត្ដមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភា នគរបាលកម្ពុជា បានលើកឡើងអំពីដំណើរការ គោលបំណង និងសារៈសំខាន់នៃវគ្គសិក្សា លទ្ធផលនៃការសិក្សារបស់សិក្ខាកាម និងភារកិច្ចទទួលខុសត្រូវរបស់បណ្ឌិត្យសភាលើការងារបណ្ដុះបណ្ដាល ដើម្បីលើកកម្ពស់គុណភាព សមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈកងកម្លាំងនគរបាលជាតិ។
ថ្លែងក្នុងឱកាសនោះ សម្តេចក្រឡាហោម បានគូសបញ្ជាក់ថា ការដាក់ឱ្យដំណើរការវគ្គសិក្សានេះ គឺជាសក្ខីភាពបង្ហាញអំពីការងារកំណែទម្រង់នគរបាលជាតិ និងការអនុវត្តផែនការអភិវឌ្ឍន៍ធនធានមនុស្សផ្នែកកងកម្លាំងនគរបាលជាតិរបស់ក្រសួងមហាផ្ទៃ ស្របតាមគោលនយោបាយកំណែទម្រង់កងកម្លាំងប្រដាប់អាវុធរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា។
សម្តេចក្រឡាហោម បានចាត់ទុកថាការងារបណ្តុះបណ្តាលមន្ដ្រីនគរបាលជាតិ គឺជាការងារចាំបាច់ ដែលត្រូវតែបន្តធ្វើជាប់ជាប្រចាំដោយគ្មានទីបញ្ចប់នោះទេ ដើម្បីធ្វើឱ្យកងកម្លាំងនគរបាលជាតិមានចំណេះដឹង គ្រប់គ្រាន់លើផ្នែកទ្រឹស្តីផ្សាភ្ជាប់នឹងការអនុវត្តជាក់ស្ដែងនិងមានសមត្ថភាពជំនាញវិជ្ជាជីវៈពិតប្រាកដ ក្នុងការចូលរួមចំណែករក្សាសន្តិភាព ស្ថិរភាពសង្គម សន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍជាតិលើគ្រប់វិស័យ និងភាពសុខដុមរមនារបស់ប្រជាពលរដ្ឋ។
ជាចុងក្រោយ សម្តេចក្រឡាហោម បានផ្តល់អនុសាសន៍ដល់បណ្ឌិត្យសភាឱ្យបន្តការងារបណ្ដុះបណ្ដាល កងកម្លាំងនគរបាលជាតិ ស្របតាមស្តង់ដាគុណភាពដែលបានកំណត់ និងផ្ដាំផ្ញើដល់សិក្ខាកាមជ័យលាភីទាំងអស់ ត្រូវយកចំណេះដឹង និងជំនាញវិជ្ជាជីវៈដែលទទួលបានពីវគ្គសិក្សានេះ ទៅអនុវត្តឱ្យមានប្រសិទ្ធភាពក្នុងការងារ បម្រើអង្គភាព សង្គមជាតិ និងប្រជាពលរដ្ឋ៕

Song

ព័ត៌មានជាប់ទាក់ទង

ភូមិស្តៅកន្លែង ឃុំដីឥដ្ឋ  ស្រុកកៀនស្វាយ  ខេត្តកណ្តាល

(តាមបណ្តោយផ្លូវជាតិ លេខ១ ចំងាយ ២៦ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ)

សាអេឡិច​ត្រូនិច : info@pac.edu.kh

លេខទូរស័ព្ទ : (+855) 12 895 690

Flag Counter
© 2024

រក្សាសិទ្ធគ្រប់បែបយ៉ាងដោយ បណ្ឌិត្យសភានគរបាលកម្ពុជា

កែប្រែចុងក្រោយ : 4 សប្ដាហ៍មុន