បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ


បណ្ឌិត្យសភានគរបាលកម្ពុជា សម្រេចបន្តផ្តល់ពាក្យប្រឡងយកអាហារូបករណ៍ ចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ដ្រនគរបាលចំនួន២០០នាក់ រហូតដល់ថ្ងៃទី២០ ខែមករា

ចំនួនទស្សនា (399)

បណ្ឌិត្យសភានគរបាលកម្ពុជា សម្រេចបន្តផ្តល់ពាក្យប្រឡងយកអាហារូបករណ៍ ចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ដ្រនគរបាលចំនួន២០០នាក់ រហូតដល់ថ្ងៃទី២០ ខែមករា

(ភ្នំពេញ)៖ បណ្ឌិត្យសភានគរបាលកម្ពុជា នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹង សម្រេចបន្តផ្តល់ពាក្យប្រជែង យកអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ដើម្បីលើកទឹកចិត្តដល់បេក្ខជនមកពីបណ្តាខេត្តឆ្ងាយៗសម្រាប់គ្រប់ជំនាញ និងបេក្ខជនមកពីគ្រប់រាជធានី-ខេត្ត លើជំនាញប្រឆាំងបទល្មើសបច្ចេកវិទ្យា (ព័ត៌មានវិទ្យា) រហូតដល់ទី២០ ខែមករា ឆ្នាំ២០២៣។

ការប្រឡងប្រជែងជ្រើសរើស និស្សិតអាហារូបករណ៍ចំនួន ២០០កន្លែង ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល រយៈពេល៤ឆ្នាំ ដើម្បីក្លាយជានាយនគរបាលបន្តវេន ក្នុងក្របខណ្ឌមន្ត្រីនគរបាលជាតិកម្ពុជានៃក្រសួងមហាផ្ទៃ។

សម្រាប់ទីតាំងមកទទួលពាក្យសុំប្រឡង នៅបណ្ឌិត្យសភានគរបាលកម្ពុជា ដែលមានទីតាំងស្ថិតនៅភូមិស្ដៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ដោយឡែក កាលបរិច្ឆេទប្រឡង នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣៕

Song

ព័ត៌មានជាប់ទាក់ទង
ថ្ងៃ​សុក្រ, 8 ខែ​ធ្នូ, 2023

ភូមិស្តៅកន្លែង ឃុំដីឥដ្ឋ  ស្រុកកៀនស្វាយ  ខេត្តកណ្តាល

(តាមបណ្តោយផ្លូវជាតិ លេខ១ ចំងាយ ២៦ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ)

សាអេឡិច​ត្រូនិច : info@pac.edu.kh

លេខទូរស័ព្ទ : (+855) 12 895 690

Flag Counter
© 2024

រក្សាសិទ្ធគ្រប់បែបយ៉ាងដោយ បណ្ឌិត្យសភានគរបាលកម្ពុជា

កែប្រែចុងក្រោយ : 4 សប្ដាហ៍មុន