បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ


ពិធីបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល កម្រិត១និងកម្រិត២ ជំនាន់ទី២ នៅបណ្ឌិត្យសភានគរបាលកម្ពុជា

ចំនួនទស្សនា (1.1K)

នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ នៅបណ្ឌិត្យសភានគរបាលកម្ពុជា សម្តេចក្រឡាហោម    ស ខេង ឧបនាយកដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ក្នុងពិធីបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល កម្រិត១និងកម្រិត២ ជំនាន់ទី២ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។

​តាមរបាយការណ៍របស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ សាស្ត្រាចារ្យសេង ផល្លី ប្រធានបណ្ឌិត្យសភា នគរបាលកម្ពុជា សិក្ខាកាមវគ្គសុក្រឹតការទាំង២កម្រិតនេះ ត្រូវបានចាត់បញ្ជូនមកពីអគ្គនាយកដ្ឋាន និងអង្គភាពនានា ចំនួនសរុប ១៩៨នាក់ នារី១៩នាក់។ គោលបំណងវគ្គបណ្តុះបណ្តាលគឺពង្រឹងសមត្ថភាពវិជ្ជាជីវៈថ្នាក់ដឹកនាំនគរបាលក្នុងមុខតំណែង ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារដឹកនាំគ្រប់គ្រងនៅតាមអង្គភាព ​និងបានលើកឡើងអំពីសារៈសំខាន់នៃវគ្គសិក្សា លទ្ធផលល្អនៃការសិក្សា គុណភាពនៃការបណ្ដុះបណ្ដាល និងការចូលរួមចំណែករបស់សិក្ខាកាមក្នុងការអភិវឌ្ឍបណ្ឌិត្យសភានគរបាលកម្ពុជា។

ថ្លែងក្នុងឱកាសនោះ សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា ការដាក់ឱ្យដំណើរការវគ្គសិក្សានេះ គឺជាសក្ខីភាពបង្ហាញអំពីការងារកំណែទម្រង់នគរបាលជាតិ និងការអនុវត្តផែនការអភិវឌ្ឍន៍ធនធានមនុស្សរបស់ក្រសួងមហាផ្ទៃ ស្របតាមគោលនយោបាយកំណែទម្រង់កងកម្លាំងប្រដាប់អាវុធរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា

សម្តេចក្រឡាហោម បានចាត់ទុកថាការងារបណ្តុះបណ្តាលមន្ដ្រីនគរបាលជាតិ គឺជាការងារចាំបាច់ ដែលត្រូវតែបន្តធ្វើជាប់ជាប្រចាំដោយគ្មានទីបញ្ចប់នោះទេ ដើម្បីធ្វើឱ្យកងកម្លាំងនគរបាលជាតិមានចំណេះដឹងគ្រប់គ្រាន់លើផ្នែកទ្រឹស្តី សមត្ថភាពជំនាញវិជ្ជាជីវៈ និងអាកប្បកិរិយាល្អ ក្នុងការចូលរួមចំណែករក្សាសន្តិភាព ស្ថិរភាពនយោបាយ អធិបតេយ្យភាពជាតិសន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍជាតិលើគ្រប់វិស័យ និងសុខមាលភាពរបស់ប្រជាពលរដ្ឋ។

ជាចុងក្រោយ សម្តេចក្រឡាហោម បានផ្តល់អនុសាសន៍ដល់បណ្ឌិត្យសភាឱ្យបន្តការងារបណ្ដុះបណ្ដាល កងកម្លាំងនគរបាលជាតិ ស្របតាមស្តង់ដាគុណភាពដែលបានកំណត់ និងផ្ដាំផ្ញើដល់សិក្ខាកាមជ័យលាភីទាំងអស់ ត្រូវយកចំណេះដឹង និងជំនាញវិជ្ជាជីវៈដែលទទួលបានពីវគ្គសិក្សានេះ ទៅអនុវត្តឱ្យមានប្រសិទ្ធភាពក្នុងការងារ បម្រើអង្គភាព សង្គមជាតិ និងប្រជាពលរដ្ឋ៕

Song

ព័ត៌មានជាប់ទាក់ទង
ថ្ងៃ​ពុធ, 24 ខែ​មេសា, 2024

ភូមិស្តៅកន្លែង ឃុំដីឥដ្ឋ  ស្រុកកៀនស្វាយ  ខេត្តកណ្តាល

(តាមបណ្តោយផ្លូវជាតិ លេខ១ ចំងាយ ២៦ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ)

សាអេឡិច​ត្រូនិច : info@pac.edu.kh

លេខទូរស័ព្ទ : (+855) 12 895 690

Flag Counter
© 2024

រក្សាសិទ្ធគ្រប់បែបយ៉ាងដោយ បណ្ឌិត្យសភានគរបាលកម្ពុជា

កែប្រែចុងក្រោយ : 15 ម៉ោងមុន