បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ


ពិធីបញ្ចុះបឋមសិលាសាងសង់អគារស្នាក់នៅនិងការងាររដ្ឋបាលរបស់ការិយាល័យការពារនិងថែទាំ នៅបណ្ឌិត្យសភានគរបាលកម្ពុជា

ចំនួនទស្សនា (429)

​នាព្រឹកថ្ងៃអង្គារ ទី១៣ ខែធ្នូ ឆ្នាំ២០២២ នៅបណ្ឌិត្យសភានគរបាលកម្ពុជា បានរៀបចំពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគារស្នាក់នៅនិងការងាររដ្ឋបាលរបស់ការិយាល័យការពារនិងថែទាំ ក្រោមអធិបតីភាព ឯកឧត្ដម នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ដោយមានការចូលរួមពី​ឯកឧត្តម លោកជំទាវ  លោក លោកស្រី ជាថ្នាក់ដឹកនាំបណ្ឌិត្យសភានគរបាលកម្ពុជា និង សិក្ខាកាមវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល កម្រិត១និងកម្រិត២ លើកទី២។

​បណ្ឌិត្យសភា បានសិក្សាគម្រោងសាងសង់អគារថ្មីនេះ ទំហំ ៩ម៉ែត្រគុណនឹង ១១ម៉ែត្រ ​ ដែលមាន 
២ជាន់ រួមមាន ជាន់ខាងក្រោមមានបន្ទប់ប្រជុំ បន្ទប់ការិយាល័យ បន្ទប់ហូបបាយ និងជាន់ខាងលើជាបន្ទប់ស្នាក់នៅ។ ថវិកាសម្រាប់សាងសង់អគារនេះ បានពីការឧបត្ថម្ភរបស់​សិក្ខាកាមវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល កម្រិត១និងកម្រិត២ លើកទី២ ដើម្បីចូលរួមចំណែកជាមួយក្រសួងមហាផ្ទៃក្នុងការអភិវឌ្ឍបណ្ឌិត្យសភានគរបាលកម្ពុជា ។

នេះគឺជាសមិទ្ធផលថ្មីមួយដែលនឹងលើកកម្ពស់សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងបរិវេណបណ្ឌិត្យសភានគរបាលកម្ពុជា ស្របតាមផែនការយុទ្ធសាស្ត្ររបស់ខ្លួន ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរឹង សំដៅលើកកម្ពស់កិត្យានុភាព ឧត្ដមភា​ព និងការជឿទុកចិត្តបន្ថែមទៀ​​​តទាំងក្នុងក្របខណ្ឌជាតិនិងអន្តរជាតិព្រមទាំងលើកកម្ពស់គុណភាពអប់រំ និងសមត្ថភាពវិជ្ជាជីវៈរបស់កងកម្លាំងនគរបាលជាតិ ដើម្បីបម្រើជាតិនិងប្រជាពលរដ្ឋ ក្នុងវិស័យសន្តិសុខ សណ្ដាប់ធ្នាប់ សាធារណៈ  និងសុវត្តិភាពសង្គម ប្រកបដោយប្រសិទ្ធភាព ក្រោមដំបូលនៃសន្តិភាព៕

Song

ព័ត៌មានជាប់ទាក់ទង
ថ្ងៃ​ពុធ, 24 ខែ​មេសា, 2024

ភូមិស្តៅកន្លែង ឃុំដីឥដ្ឋ  ស្រុកកៀនស្វាយ  ខេត្តកណ្តាល

(តាមបណ្តោយផ្លូវជាតិ លេខ១ ចំងាយ ២៦ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ)

សាអេឡិច​ត្រូនិច : info@pac.edu.kh

លេខទូរស័ព្ទ : (+855) 12 895 690

Flag Counter
© 2024

រក្សាសិទ្ធគ្រប់បែបយ៉ាងដោយ បណ្ឌិត្យសភានគរបាលកម្ពុជា

កែប្រែចុងក្រោយ : 1 សប្ដាហ៍មុន