បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ


ឯកឧត្ដម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំដឹកនាំគណៈប្រតិភូមកពីអគ្គនាយកដ្ឋានកីឡា សាកលវិទ្យាល័យជាតិបាត់ដំបង សាកលវិទ្យាល័យជាតិមានជ័យ សាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ និងសាកលវិទ្យាល័យ ស្វាយរៀង ​ធ្វើទស្សនកិច្ចសិក្សានៅបណ្ឌិត្យសភានគរបាលកម្ពុជា

ចំនួនទស្សនា (878)

នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ឯកឧត្ដម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំដឹកនាំគណៈប្រតិភូមកពីអគ្គនាយកដ្ឋានកីឡា សាកលវិទ្យាល័យជាតិបាត់ដំបង សាកលវិទ្យាល័យជាតិមានជ័យ សាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ និងសាកលវិទ្យាល័យ ស្វាយរៀង ​ធ្វើទស្សនកិច្ចសិក្សានៅបណ្ឌិត្យសភានគរបាលកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សាស្រ្តាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាល   កម្ពុជា បានសម្ដែងនូវមោទនភាពនិងទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូទាំងអស់ ដែលបានផ្ដល់​កិត្តិយសនិងឱ្យតម្លៃ​​ដល់បណ្ឌិត្យ​សភា​នគរ​បាល​កម្ពុជាអញ្ជើញមកធ្វើទស្សកិច្ច  ដើម្បីស្វែងយល់និងដកស្រង់  បទពិសោធល្អៗលើការងារដឹកនាំគ្រប់គ្រងនិងការលើកកម្ពស់គុណភាពអប់រំ តាមរយៈការធ្វើបទបង្ហាញនិងការចុះ   ពិនិត្យជាក់ស្ដែង។ ឯកឧត្តមបានបញ្ជាក់ថា វឌ្ឍនភាពយ៉ាងខ្លាំងរបស់បណ្ឌិត្យសភានគរបាលកម្ពុជានាពេលបច្ចុប្បន្ននេះ ដោយសារតែមានការឧបត្ថម្ភគាំទ្រទាំងថវិកា និងសម្ភារៈពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ក្រោម  ការដឹកនាំ ប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃបំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក   រដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា  ការដឹកនាំបញ្ជាដោយផ្ទាល់របស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយក   រដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ គ្រូនគរបាលជាតិ និងមន្រ្តីទាំងអស់របស់បណ្ឌិត្យសភា ព្រមទាំងការជួយឧបត្ថម្ភពីសប្បរសជននានាផងដែរ។

ជាមួយគ្នានោះដែរ ឯកឧត្តមសាកលវិទ្យាធិការនិងតំណាងសាកលវិទ្យាល័យទាំង៥ ព្រមទាំងគណៈប្រតិភូទាំងអស់ បានសម្ដែង​នូវ​សេចក្ដីសោមនស្ស​រីករាយយ៉ាងខ្លាំង ដែលបានចូលរួមក្នុងដំណើរទស្សនកិច្ចនេះ ដើម្បីទទួលបានចំណេះដឹងនិងបទពិសោធល្អៗអំពីការងារគ្រប់គ្រងទូទៅនិងការងារបណ្ដុះបណ្ដាល ព្រមទាំងបានថ្លែងកោតសសើរអំពីការរីកចម្រើនរបស់បណ្ឌិត្យសភា ដែលបានក្លាយជាអង្គភាពបណ្ដុះបណ្ដាលកងកម្លាំងមួយមានលក្ខណសម្បត្តិសមស្របអាចប្រៀបធៀបជាមួយស្ថាប័នបណ្ដុះបណ្ដាលកងកម្លាំងនៃប្រទេសជឿនលឿននានា។

ក្នុងដំណើរទស្សកិច្ចនោះដែរ ឯកឧត្ដម ​ស សុខា និង លោកជំទាវ កែ សួនសុភី បានផ្ដល់កិត្ដិយសអញ្ជើញចូលរួមពិសារអារហារសាមគ្គីជាមួយគណៈប្រតិភូទាំងអស់ប្រកបដោយភាពស្និតស្នាល និងសប្បាយរីករាយ    ក្រៃលែង។ ថ្លែងក្នុងឱកាសនោះ ឯកឧត្ដម ចាត់ទុកថាដំណើរទស្សនកិច្ចនេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត     ដែលបង្ហាញអំពីចំណងមិត្តភាពនិងកិច្ចសហការល្អរវាងបណ្ឌិត្យសភា ជាមួយក្រសួងអបរំ យុវជន និងកីឡា និង សាកលវិទ្យាល័យទាំង៥ ព្រមទាំងបានធ្វើការវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរបស់បណ្ឌិត្យសភាលើគ្រប់ផ្នែក ដែលជាកត្តាធ្វើឱ្យស្ថាប័ននេះមានកិត្យានុភាព ឧត្តមភាព និងការជឿជាក់ទាំងក្នុងក្របខណ្ឌជាតិ ​​និងអន្តរជាតិ៕

Song

ព័ត៌មានជាប់ទាក់ទង
ថ្ងៃ​ពុធ, 24 ខែ​មេសា, 2024

ភូមិស្តៅកន្លែង ឃុំដីឥដ្ឋ  ស្រុកកៀនស្វាយ  ខេត្តកណ្តាល

(តាមបណ្តោយផ្លូវជាតិ លេខ១ ចំងាយ ២៦ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ)

សាអេឡិច​ត្រូនិច : info@pac.edu.kh

លេខទូរស័ព្ទ : (+855) 12 895 690

Flag Counter
© 2024

រក្សាសិទ្ធគ្រប់បែបយ៉ាងដោយ បណ្ឌិត្យសភានគរបាលកម្ពុជា

កែប្រែចុងក្រោយ : 12 ម៉ោងមុន