បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ


វគ្គបណ្ដុះបណ្ដាលពិសេសលើមុខជំនាញប្រឆាំងចារកម្ម ជូនដល់គ្រូនគរបាលជាតិនៃបណ្ឌិត្យសភានគរបាល ត្រូវបានបញ្ចប់ដោយជោគជ័យ

ចំនួនទស្សនា (838)

ដីឥដ្ឋ : កាលពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ គ្រូនគរបាលជាតិ នៃបណ្ឌិត្យសភានគរបាលកម្ពុជា ចំនួន២១រូប បានទទួលការបណ្ដុះបណ្ដាលស្ដីពី ការប្រឆាំងចារកម្ម (ទស្សនៈនិងការអនុវត្ដ) ជាមួយសាស្ដ្រាចារ្យដែលមានចំណេះដឹងនិងបទពិសោធន៍ជាក់ស្ដែងផ្នែកប្រឆាំងចារកម្ម នៃបណ្ឌិត្យសភានគរបាលជាតិតួកគី រយៈពេល៣ថ្ងៃ តាមប្រព័ន្ធអនឡាញ។

វគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានដំណើរការឡើងក្រោមកិច្ចសហការរវាងបណ្ឌិត្យសភានគរបាលកម្ពុជា និងបណ្ឌិត្យសភានគរបាលជាតិតួកគី (TNPA) ដែលផ្ដោតលើប្រធានបទសំខាន់ៗ រួមមាន មូលដ្ឋានគ្រឹះនៃការប្រឆាំងចារកម្ម ការវាយតម្លៃហានិភ័យនៃការប្រឆាំងចារកម្ម ទស្សនៈយ៉េនឌ័រក្នុងការងារប្រឆាំងចារកម្ម ព័ត៌មានសម្ងាត់តាយរយៈប្រភពចំហក្នុងការប្រឆាំងចារកម្ម ពិភពប្រព័ន្ធបច្ចេកវិទ្យាពីទស្សនៈប្រឆាំងចារកម្ម សន្តិសុខហេដ្ឋារចនាសម្ព័ន្ធក្នុងការប្រឆាំងចារកម្ម សុវត្ថិភាពទិន្នន័យនិងសុវត្ថិភាពបុគ្គលិក។

គួររំលឹកផងដែរថា បណ្ឌិត្យសភានគរបាលជាតិតួកគី គឺជាដៃគូអន្ដរជាតិដ៏មានសក្តានុពលនិងដ៏សកម្មមួយរបស់បណ្ឌិត្យសភានគរបាលកម្ពុជា លើការងារបណ្ដុះបណ្ដាលជំនាញឯកទេសមួយចំនួន។ ហើយវគ្គបណ្ដុះបណ្ដាលនេះ គឺជាវគ្គបណ្ដុះបណ្ដលលើកទី២ បន្ទាប់ពីវគ្គបណ្ដុះបណ្ដាលប្រឆាំងភេរវកម្មត្រូវបានបញ្ចប់កាលពីខែកញ្ញាកន្លងទៅនេះ។

តាមរយៈវគ្គបណ្តុះបណ្តាលដ៏មានសារ:សំខាន់នេះ សិក្ខាកាមទទួលបានចំណេះដឹងនិងបទពិសោធន៍ថ្មីៗបន្ថែមទៀតពាក់ព័ន្ធទៅនឹងជំនាញប្រឆាំងចារកម្ម សម្រាប់ធ្វើជាមូលដ្ឋានក្នុងការបង្ហាត់បង្រៀនដល់សិស្សនគរបាលនៃបណ្ឌិត្យសភានគរបាលកម្ពុជា។

អត្ថបទនិងរូបថត : ក្រុមការងារទំនាក់ទំនងអន្តរជាតិ

Song

ព័ត៌មានជាប់ទាក់ទង
ថ្ងៃ​ពុធ, 24 ខែ​មេសា, 2024

ភូមិស្តៅកន្លែង ឃុំដីឥដ្ឋ  ស្រុកកៀនស្វាយ  ខេត្តកណ្តាល

(តាមបណ្តោយផ្លូវជាតិ លេខ១ ចំងាយ ២៦ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ)

សាអេឡិច​ត្រូនិច : info@pac.edu.kh

លេខទូរស័ព្ទ : (+855) 12 895 690

Flag Counter
© 2024

រក្សាសិទ្ធគ្រប់បែបយ៉ាងដោយ បណ្ឌិត្យសភានគរបាលកម្ពុជា

កែប្រែចុងក្រោយ : 6 ម៉ោងមុន