បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ


បណ្ឌិត្យសភានគរបាលកម្ពុជានិងបណ្ឌិត្យសភានគរបាលជាតិតួកគី (TNPA) បានសហការបើកវគ្គបណ្ដុះបណ្ដាលរយៈពេល៣ថ្ងៃ

ចំនួនទស្សនា (609)


ដីឥដ្ឋ : កាលពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ បណ្ឌិត្យសភានគរបាលកម្ពុជានិងបណ្ឌិត្យសភានគរបាលជាតិតួកគី (TNPA)បានសហការបើកវគ្គបណ្ដុះបណ្ដាលរយៈពេល៣ថ្ងៃ តាមប្រព័ន្ធអនឡាញ ស្តីពី «ជំនាញប្រឆាំងភេរវកម្ម» ដល់គ្រូនគរបាលនៃបណ្ឌិត្យសភានគរបាលកម្ពុជាចំនួន២១នាក់។

វគ្គបណ្តុះបណ្តាលនេះ ត្រូវបានឧទ្ទេសនាមដោយវាគ្មិនដែលមានសញ្ញាបត្រថ្នាក់បណ្ឌិតនិងមានជំនាញឯកទេសផ្នែកប្រឆាំងភេវរកម្មនៃបណ្ឌិត្យសភានគរបាលជាតិតួកគី ដោយផ្តោតលើប្រធានបទសំខាន់ៗដូចខាងក្រោម៖

១- ឬសគល់នៃអំពើភេរវកម្ម
២- ទម្រង់នៃអំពើភេរវកម្ម
៣- ប្រវត្តិ គោលបំណង និងមធ្យោបាយនៃអំពើភេរវកម្ម
៤- វិបត្តិជំងឺកូវីដ-១៩ និងនិន្នាការដែលកំពុងកើនឡើងនៃអំពើភេរវកម្ម
៥- ការប្រឆាំងអំពើភេវរកម្ម វិធានការបង្ការចលនាបដិវត្តន៍ពណ៌និងចលនាជ្រុលនិយមដោយហិង្សា
៦- យុទ្ធសាស្ត្រ កិច្ចប្រតិបត្តិការ និងការកសាងសមត្ថភាពក្នុងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម

សូមបញ្ជាក់ថា តាមរយៈវគ្គបណ្តុះបណ្តាលដ៏មានសារ:សំខាន់នេះ សិក្ខាកាមទទួលបានចំណេះដឹងនិងបទពិសោធថ្មីៗបន្ថែមទៀតពាក់ព័ន្ធទៅនឹងជំនាញប្រឆាំងភេរវកម្ម សម្រាប់ធ្វើជាមូលដ្ឋានក្នុងការបង្ហាត់បង្រៀនដល់សិស្សនគរបាលនៃបណ្ឌិត្យសភានគរបាលកម្ពុជា។

អត្ថបទនិងរូបភាព : ក្រុមការងារទំនាក់ទំនងអន្តរជាតិ

Song

ព័ត៌មានជាប់ទាក់ទង
ថ្ងៃ​ពុធ, 24 ខែ​មេសា, 2024

ភូមិស្តៅកន្លែង ឃុំដីឥដ្ឋ  ស្រុកកៀនស្វាយ  ខេត្តកណ្តាល

(តាមបណ្តោយផ្លូវជាតិ លេខ១ ចំងាយ ២៦ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ)

សាអេឡិច​ត្រូនិច : info@pac.edu.kh

លេខទូរស័ព្ទ : (+855) 12 895 690

Flag Counter
© 2024

រក្សាសិទ្ធគ្រប់បែបយ៉ាងដោយ បណ្ឌិត្យសភានគរបាលកម្ពុជា

កែប្រែចុងក្រោយ : 15 នាទីមុន