បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ


បណ្ឌិត្យសភានគរបាលកម្ពុជា បានទទួលផ្លែមៀន ចំនួន៥តោន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត

ចំនួនទស្សនា (807)

នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែសីហា ឆ្នាំ២០២១ បណ្ឌិត្យសភានគរបាលកម្ពុជា បានទទួលផ្លែមៀន ចំនួន៥តោន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ពីក្រុមការងាររបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស។
បណ្ឌិត្យសភា បានធ្វើការបែងចែកផ្លែមៀននេះជូនទៅថ្នាក់ដឹកនាំ គ្រូនគរបាលជាតិ មន្ត្រីតាមអង្គភាពចំណុះ និង និស្សិតទាំងអស់របស់បណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីទទួលទាន។
យើងខ្ញុំ ជាថ្នាក់ដឹកនាំ គ្រូនគរបាលជាតិ មន្ត្រី និងនិស្សិតទាំងអស់ សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការផ្ដល់ផ្លែមៀនដល់បណ្ឌិត្យសភា ដែលសម្ដេចទាំងពីរ បានប្រមូលទិញពីប្រជាកសិករកម្ពុជា ក្នុងដំណាក់កាលដែលប្រទេសកម្ពុជានិងពិភពលោកទាំងមូលកំពុងជួបវិបត្តិនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ នេះគឺជាដំណោះស្រាយប្រកបដោយភាពឈ្លាសវៃបំផុតរបស់សម្ដេចតេជោនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងកាលៈទេសៈនេះ ពីព្រោះដំណោះស្រាយនេះបានផ្ដល់ផលប្រយោជន៍ដល់កសិករផង និងអ្នកដែលបានទទួលអំណោយជាផ្លែមៀនផងដែរ។
ជាមួយគ្នានេះដែរ បណ្ឌិត្យសភា ក៏សូមគោរពថ្លែងអំណរគុណចំពោះ ឯកឧត្ដម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ដែលបានចាត់ក្រុមការងារ ដឹកជញ្ជូនផ្លែមៀន មកប្រគល់ផ្ទាល់ដល់បណ្ឌិត្យសភានគរបាលកម្ពុជា។
តាងនាមឱ្យបណ្ឌិត្យសភានគរបាលកម្ពុជា យើងខ្ញុំ សូមគោរពជូនពរជ័យ សិរីមង្គលគ្រប់ប្រការ ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រីទាំងអស់ សូមជួបប្រទះតែសេចក្តីសុខ សុភមង្គល និង សូមប្រកបនូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លៀតឡើយ ។
ព្រមទាំងសូមគោរពជូនពរ ឯកឧត្ដម កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងសហការី សូមមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច៕

Song

ព័ត៌មានជាប់ទាក់ទង

ភូមិស្តៅកន្លែង ឃុំដីឥដ្ឋ  ស្រុកកៀនស្វាយ  ខេត្តកណ្តាល

(តាមបណ្តោយផ្លូវជាតិ លេខ១ ចំងាយ ២៦ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ)

សាអេឡិច​ត្រូនិច : info@pac.edu.kh

លេខទូរស័ព្ទ : (+855) 12 895 690

Flag Counter
© 2024

រក្សាសិទ្ធគ្រប់បែបយ៉ាងដោយ បណ្ឌិត្យសភានគរបាលកម្ពុជា

កែប្រែចុងក្រោយ : 3 សប្ដាហ៍មុន