បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ


មន្ទីរចាត់ការ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២១

ចំនួនទស្សនា (24)

       ដីឥដ្ឋ : នាព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ មន្ទីរចាត់ការនៃបណ្ឌិត្យសភានគរបាលកម្ពុជា បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២១ របស់មន្ទីរចាត់ការ តាមប្រព័ន្ធអនឡាញហ៊្សូន(Zoom) ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក សាស្រ្ដាចារ្យ ស៊ូ សុផាន ឯកឧត្តម ឧត្តមសេនីយ៍ឯក សាស្រ្ដាចារ្យ អ៊ុន ចន្ថា និងឯកឧត្តម ឧត្តមសេនីយ៍ឯក មាស ច័ន្ទសុផល អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា

ដែលមានសមាសភាពចូលរួមពី លោកប្រធានមន្ទីរចាត់ការ លោកអនុប្រធានមន្ទីរចាត់ការ និងនាយការិយាល័យចំណុះមន្ទីរចាត់ការទាំងអស់ សរុបចំនួន២៣រូប។

      ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ឧត្តមសេនីយ៍ឯក សាស្រ្ដាចារ្យ ស៊ូ សុផាន អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានមានមតិស្វាគម៍នចំពោះសមាជិក អង្គប្រជុំនិងបានអនុញ្ញាតឱ្យនាយការិយាល័យរដ្ឋបាល-សរុបនៃមន្ទីរចាត់ការ អានសេចក្ដីព្រាងរបាយការណ៍សង្ខេបស្ដីពីបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២១ របស់មន្ទីរចាត់ការ ជូនអង្គប្រជុំ ដើម្បីមានមតិចូលរួមផ្ដល់យោបល់។

      ជាកិច្ចបន្ត ឯកឧត្តម ឧត្តមសេនីយ៍ឯក សាស្រ្ដាចារ្យ ស៊ូ សុផាន បានអនុញ្ញាតឱ្យលោកប្រធានមន្ទីរចាត់ការ ធ្វើសេចក្តីរាយការណ៍សង្ខេបអំពីលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២១ របស់មន្ទីរចាត់ការផងដែរ។

      ជាកិច្ចបន្ទាប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាស្រ្ដាចារ្យ ស៊ូ សុផាន ឯកឧត្តម ឧត្តមសេនីយ៍ឯក សាស្រ្ដាចារ្យ អ៊ុន ចន្ថា និង ឯកឧត្តម ឧត្តមសេនីយ៍ឯក មាស ច័ន្ទសុផល អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានណែនាំការងារនិងបានដាក់ទិសដៅការងារមួយចំនួនជូនដល់ការិយាល័យចំណុះមន្ទីរចាត់ការ ដូចខាងក្រោម៖

១. ស្នើការិយាល័យទាំងអស់ ត្រូវពិនិត្យរបាយការណ៍របស់ខ្លួនឡើងវិញពាក់ព័ន្ធនឹងការដាក់សកម្មភាពប្រចាំថ្ងៃនិងសកម្មភាពជាយុទ្ធសាស្រ្ដឱ្យបានត្រឹមត្រូវមុននិងបញ្ជូនមកការិយាល័យរដ្ឋបាល-សរុប

២. ត្រូវមានស្មារតីទទួលខុសត្រូវយកចិត្តទុកដាក់នូវតួនាទីភារកិច្ចរបស់ខ្លួន និងត្រូវមានការទទួលខុសត្រូវខ្ពស់ក្នុងការបំពេញការងារ 

៣. ត្រូវយកចិត្តទុកដាក់ពិនិត្យមើលកម្មវិធីការងារប្រចាំខែនីមួយៗ របស់មន្ទីរចាត់ការ 

៤. ស្នើការិយាល័យទាំងអស់ ត្រូវពិនិត្យឡើងវិញអំពីទិសដៅការងាររំកិលនិងដាក់មូលហេតុឱ្យត្រឹមត្រូវតាមស្ថានភាពបច្ចុប្បន្ន

៥. ស្នើការិយាល័យទាំងអស់ ត្រូវពិនិត្យឡើងវិញអំពីទិសដៅការងាររំកិលនិងដាក់មូលហេតុឱ្យត្រឹមត្រូវតាមស្ថានភាពបច្ចុប្បន្ន

៦. អនុប្រធានមន្ទីរចាត់ការនិងនាយការិយាល័យទាំងអស់ ត្រូវបង្កើនស្មារតីទទួលខុសត្រូវក្នុងការបំពេញភារកិច្ចរបស់ខ្លួនបន្ថែមទៀត តាមការប្រគល់ភារកិច្ចរបស់ថ្នាក់ដឹកនាំបណ្ឌិត្យសភា ក៏ដូចជាប្រធានមន្ទីរចាត់ការ

៧. អនុប្រធានមន្ទីរចាត់ការនិងនាយការិយាល័យទាំងអស់ ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ បំពេញការងារគោរពតាមឋានានុក្រម និងត្រូវពង្រឹងរបបប្រជុំឡើងវិញ

៨. បន្តគ្រប់គ្រងវត្តមាន-អវត្តមានមន្រ្តីនគរបាលជាតិនៃមន្ទីរចាត់ការនិងត្រូវពង្រឹងច្រកចេញចូល របស់បណ្ឌិត្យសភានគរបាលកម្ពុជា ពាក់ព័ន្ធនឹងការការពារជំងឺកូវីដ-១៩ 

៩. បន្តចូលរួមបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដោយអនុវត្តវិធានការណែនាំ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាល។

       ចុងបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាស្រ្ដាចារ្យ ស៊ូ សុផាន បានថ្លែងអំណរគុណចំពោះ  សមាជិកអង្គប្រជុំទាំងអស់ ដែលបានចំណាយ ពេលវេលា ចូលរួមក្នុងអង្គប្រជុំនេះ និងបានស្នើសុំឱ្យអនុប្រធានមន្ទីរចាត់ការ និងនាយការិយាល័យទាំងអស់ ត្រូវបន្តជំរុញយកចិត្តទុកដាក់ពិនិត្យមើលកម្មវិធីការងារប្រចាំខែ ផែនការសកម្មភាពប្រចាំឆ្នាំ និងមតិណែនាំក្នុងកិច្ចប្រជុំនេះឱ្យមានប្រសិទ្ធភាពខ្ពស់។

       អង្គប្រជុំត្រូវបានបញ្ចប់ នៅវេលាម៉ោង១១:២០ នាទីព្រឹក នាថ្ងៃខែឆ្នាំដដែល ក្រោមបរិយាកាសរីករាយ ស្និទ្ធស្នាល និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

អត្ថបទនិងរូបថត : មន្ទីរចាត់ការនៃប.ន.ក.

PHNOM PENH WEATHER
ចំរៀង ប.ន.ក
album-art

ចំរៀង

By
Release date:
ព័ត៌មានជាប់ទាក់ទង

ភូមិស្តៅកន្លែង ឃុំដីឥដ្ឋ  ស្រុកកៀនស្វាយ  ខេត្តកណ្តាល

(តាមបណ្តោយផ្លូវជាតិ លេខ១ ចំងាយ ២៦ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ)

សាអេឡិច​ត្រូនិច : info@pac.edu.kh

លេខទូរស័ព្ទ : (+855) 16 577 225

Flag Counter
© 2021

រក្សាសិទ្ធគ្រប់បែបយ៉ាងដោយ រាជបណ្ឌិត្យសភានគរបាលកម្ពុជា

កែប្រែចុងក្រោយ : 3 ថ្ងៃមុន