បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ


ឯកឧត្ដម នាយឧត្ដមសេនីយ៍ សាស្ដ្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានជួបប្រជុំពិភាក្សាតាមប្រព័ន្ធអនឡាញ ជាមួយ ឯកឧត្ដម បណ្ឌិត Yilmas COLAK ប្រធានបណ្ឌិត្យសភានគរបាលជាតិតួកគី

ចំនួនទស្សនា (404)

នារសៀលថ្ងៃអង្គារ ទី១ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សាស្ដ្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានជួបប្រជុំពិភាក្សាតាមប្រព័ន្ធអនឡាញ ជាមួយ ឯកឧត្ដម បណ្ឌិត Yilmas COLAK ប្រធានបណ្ឌិត្យសភានគរបាលជាតិតួកគី តាមប្រព័ន្ធអនឡាញ ដោយទទួលបានលទ្ធផលដូចខាងក្រោម៖

១- បណ្ឌិត្យសភានគរបាលជាតិតួកគីអញ្ជើញថ្នាក់ដឹកនាំបណ្ឌិត្យសភា ដើម្បីចូលរួមសន្និសីទ Interpa សម្រាប់ឆ្នាំ២០២១ នៅក្នុងខែវិច្ឆិកា នៅប្រទេសតួកគី និងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងបណ្ឌិត្យសភានគរបាលទាំង២។

២- បណ្ឌិត្យសភានគរបាលជាតិតួកគីបានឯកភាពដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅបណ្ឌិត្យសភានគរបាលកម្ពុជា នាដើមឆ្នាំ២០២២។

៣- ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ បណ្ឌិត្យសភានគរបាលជាតិតួកគីនឹងផ្ដល់វគ្គបណ្ដុះបណ្ដាលតាមប្រព័ន្ធអនឡាញដល់និស្សិតបណ្ឌិត្យសភានគរបាលកម្ពុជា លើមុខវិជ្ជានៃជំនាញឯកទេសសំខាន់ៗចំនួន៣ គឺ៖ ១-ជំនាញប្រឆាំងភេវរកម្ម ២-ជំនាញប្រឆាំងចារកម្ម និង ៣-ជំនាញស៊ើបអង្កេតបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ដែលនឹងត្រូវរៀបចំឡើងនៅអំឡុងខែកញ្ញា នៅឆ្នាំ២០២១នេះ។

Song

ព័ត៌មានជាប់ទាក់ទង

ភូមិស្តៅកន្លែង ឃុំដីឥដ្ឋ  ស្រុកកៀនស្វាយ  ខេត្តកណ្តាល

(តាមបណ្តោយផ្លូវជាតិ លេខ១ ចំងាយ ២៦ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ)

សាអេឡិច​ត្រូនិច : info@pac.edu.kh

លេខទូរស័ព្ទ : (+855) 12 895 690

Flag Counter
© 2024

រក្សាសិទ្ធគ្រប់បែបយ៉ាងដោយ បណ្ឌិត្យសភានគរបាលកម្ពុជា

កែប្រែចុងក្រោយ : 4 សប្ដាហ៍មុន