បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ


ឯកឧត្តមនាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា រួមជាមួយឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គ នៅសាលានគរបាលជាតិភូមិភាគ២

ចំនួនទស្សនា (2.0K)


កំពង់ចាម : ឯកឧត្តមនាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា រួមជាមួយឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អមដំណើរដោយឯ.ឧ នាយឧត្តមសេនីយ៍ ឯក មនោសែន អនុប្រធានបណ្ឌិត្យសភានិងជាប្រធាននាយកដ្ឋានបណ្តុះបណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៤ លើកទី២ នៅសាលានគរបាលជាតិភូមិភាគ២ ក្នុងខេត្តកំពង់ចាម ដោយមានសិស្សនគរបាលសរុបចំនួន២០៣នាក់ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

  ជាបឋម ក្នុងឱកាសនោះ ជំនួសមុខ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមនាយឧត្តមសេនីយ៍ បានសម្ដែងនូវការស្វាគមន៍ចំពោះវត្តមានរបស់ ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម នាយឧត្តមសេនីយ៍ អស់លោក លោកស្រី ព្រមទាំងសិស្សនគរបាលជ័យលាភីទាំងអស់ ដែលបានចូលរួមក្នុងពិធីនេះនិងបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងដោយស្មារតីទទួលខុសត្រូវខ្ពស់របស់គណៈគ្រប់គ្រងសាលា។

   ឯកឧត្តមបានថ្លែងបន្តថា យើងទាំងអស់គ្នាបានឃើញជាក់ស្ដែងហើយនាបច្ចុប្បន្ននេះ ក្រសួងមហាផ្ទៃ ក្រោមការដឹកនាំបញ្ជារបស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បាននិងកំពុងបន្តយកចិត្តទុកដាក់និងឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាង ដើម្បីអភិវឌ្ឍបណ្ឌិត្យសភានគរបាលកម្ពុជានិងសាលានគរបាលជាតិភូមិភាគនានា ហើយជាពិសេស រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកខ្ពស់ក្នុងការអភិវឌ្ឍបណ្ឌិត្យសភា ដើម្បីលើកកម្ពស់គុណភាពបណ្ដុះបណ្ដាល ការកសាងធនធានមនុស្សផ្នែកកងកម្លាំងនគរបាលជាតិ ឱ្យមានសមត្ថភាពវិជ្ជាជីវៈសមស្របក្នុងការរក្សាសន្តិសុខនិងសណ្ដាប់ធ្នាប់សាធារណៈ តាមតម្រូវការរបស់សង្គមជាតិ។ 
   ឯកឧត្តមបានគូសបញ្ជាក់ថា ប្រទេសដែលសម្បូរអ្នកចេះដឹង ជាប្រទេសជឿនលឿន ហើយក៏គ្មានប្រទេសណាមួយអាចរីកចម្រើនលូតលាស់ទៅបាន ដោយគ្មានធនធានមនុស្សនោះទេ។ ហេតុនេះហើយ ទើបរាជរដ្ឋាភិបាលនិងក្រសួង មហាផ្ទៃបានចាត់ទុកការងារបណ្តុះបណ្តាលមន្ដ្រីនគរបាលជាតិ គឺជាការងារអាទិភាព ដែលត្រូវតែបន្តធ្វើជាប្រចាំ ព្រមទាំងដើម្បីឆ្លើយតបទៅ នឹងផែនការអភិវឌ្ឍធនធានមនុស្សរបស់ក្រសួងមហាផ្ទៃ និងគោលនយោបាយរបស់រាជរដ្ឋា ភិបាល។ 
  ឯកឧត្តមបានគូសបញ្ជាក់ថា មានមូលហេតុ ២យ៉ាង ដែលតម្រូវឱ្យប្អូនៗត្រូវឆ្លងកាត់វគ្គបណ្តុះបណ្ដាល គឺ៖

ទី១- ជាការបំពេញកាតព្វកិច្ចតាមផ្លូវច្បាប់។ វគ្គនេះត្រូវបានរៀបចំឡើងតាមលក្ខខណ្ឌដែលបានកំណត់ក្នុងព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកនៃក្របខណ្ឌមន្រ្តីនគរបាលជាតិ ពោលគឺសិស្សនគរបាលទាំងអស់ដែលប្រឡងជាប់ក្របខណ្ឌថ្មីត្រូវឆ្លងកាត់វគ្គនេះជាចាំបាច់ មុនតាំងស៊ប់ក្នុងក្របខណ្ឌមន្រ្តីនគរបាលជាតិ។
ទី២- ប្អូនៗមិនទាន់មានវិជ្ជាជីវៈនគរបាលនៅឡើយ ពីព្រោះប្អូនៗជាជនស៊ីវិល ដែលមិនបានយល់ដឹងអំពីតួនាទី ភារកិច្ច កាតព្វកិច្ច បទប្បញ្ញត្តិនានា ជំនាញវិជ្ជាជីវៈកងកម្លាំង បទវិន័យនិងរបៀបរបបការងាររបស់នគរបាល។ល។
សរុបមក វគ្គនេះ គឺជាវគ្គដែលបានប្រែក្លាយប្អូនៗពីភាពជាជនស៊ីវិល មកជាកងកម្លាំងនគរបាលជាតិកម្ពុជា។
ឯកឧត្តមបានបញ្ជាក់ទៀតថា ប្អូនៗជាសិស្សនគរបាលជ័យលាភីទាំងអស់ ពិតជាមានសំណាងណាស់ ដែលបានក្លាយខ្លួនជាមន្រ្តីនគរបាលបន្តវេន ដូច្នេះ ប្អូនៗត្រូវមានកាតព្វកិច្ចតបស្នងទៅរដ្ឋវិញ ក្នុងការងារបម្រើជាតិនិងប្រជាពលរដ្ឋឱ្យបានល្អផងដែរ ទាំងពេលបច្ចុប្បន្ននិងទៅថ្ងៃអនាគត។
មុននឹងបញ្ចប់ ក្នុងនាមក្រសួងមហាផ្ទៃ ឯកឧត្តមនាយឧត្តមសេនីយ៍ ក៏បានផ្ដាំផ្ញើដល់សាលានគរបាលជាតិភូមិភាគ២និងសិស្សនគរបាលជ័យលាភីទាំងអស់ផងដែរ ព្រមទាំងជូនពរឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម នាយឧត្តមសេនីយ៍ ឧត្តមសេនីយ៍ វរសេនីយ៍ទាំងអស់ និងសិស្សនគរបាលជ័យលាភីទាំងអស់ ជួបប្រទះតែពុទ្ធពរទាំងបួនប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទនិងរូបភាព : នាយកដ្ឋានបណ្តុះបណ្តាល

Song

ព័ត៌មានជាប់ទាក់ទង
ថ្ងៃ​ពុធ, 24 ខែ​មេសា, 2024

ភូមិស្តៅកន្លែង ឃុំដីឥដ្ឋ  ស្រុកកៀនស្វាយ  ខេត្តកណ្តាល

(តាមបណ្តោយផ្លូវជាតិ លេខ១ ចំងាយ ២៦ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ)

សាអេឡិច​ត្រូនិច : info@pac.edu.kh

លេខទូរស័ព្ទ : (+855) 12 895 690

Flag Counter
© 2024

រក្សាសិទ្ធគ្រប់បែបយ៉ាងដោយ បណ្ឌិត្យសភានគរបាលកម្ពុជា

កែប្រែចុងក្រោយ : 23 ម៉ោងមុន