បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ


កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅការងារបន្តសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៌ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា

ចំនួនទស្សនា (1.0K)


ដីឥដ្ឋៈ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ បណ្ឌិត្យសភានគរបាលកម្ពុជាបានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី៣និងលើកទិសដៅការងារសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្ដម នាយឧត្ដមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ។
ក្នុងកិច្ចប្រជុំនោះ ឯកឧត្តមបានលើកឡើងថា ទោះបីជាសិ្ថតក្នុងស្ថានភាពនៃវិបត្តិជំងឺកូវីដ១៩ ក៏ដោយ បណ្ឌិត្យសភានៅតែខិតខំបំពេញភារកិច្ចរបស់ខ្លួនយ៉ាងសកម្មនិងខិតខំកៀរគរជំនួយឧបត្ថម្ភពីសប្បុរជននានា ដោយសម្រេចបានលទ្ធផជាច្រើនបន្ថែមទៀត តាមផែនការសមកម្មភាពឆ្នាំ២០២០និងផែនការយុទ្ធសាស្រ្តដំណាក់កាលទី២(២០១៩-២០២៣)ដែលបានកំណត់ ដើម្បីឈានទៅសម្រេចផែនការអភិវឌ្ឍន៍ធនធានមនុស្សរបស់ក្រសួងមហាផ្ទៃ និង គោលនយោបាយកែទម្រង់កងកម្លាំងប្រដាប់អាវុធរបស់រាជរដ្ឋាភិ បាល។ លទ្ធផលទាំងនោះបានមកពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់កម្រិត គ្រូនគរបាលជាតិ និងមន្ត្រីទាំងអស់នៃបណ្ឌិត្យសភាដែលមានស្មារតីទទួលខុសត្រូវខ្ពស់លើការងារ មានឆន្ទៈការងារមោះមុត មានសាមគ្គីភាពផ្ទៃក្នុងល្អ ក្នុងការបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួន។
ឯកឧត្តមបានបន្តថា បណ្ឌិត្យសភាបានបង្កើតនូវវប្បធម៌ការងារមួយ គឺ «ការបំពេញភារកិច្ចត្រូវផ្អែកលើផែនការ បទប្បញ្ញត្តិនានា និងប្រកាន់ខ្ជាប់នូវគោលការណ៍សមធម៌ គោលការណ៍មិនលម្អៀង និង គោលការណ៍គុណភាព» ព្រមទាំងបានធ្វើការពិនិត្យតាមដាននិងវាយតម្លៃលទ្ធផលការងារជាប្រចាំ តាមរយៈរបាយការណ៍បូកសរុបនិងកិច្ចប្រជុំប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស និងសន្និបាតប្រចាំឆ្នាំយ៉ាងទៀងទាត់។
ទោះជាយ៉ាងនោះក្ដី ឯកឧត្តមបានបញ្ជាក់ថា វិបត្តិជំងឺឆ្លងកូវីដ-១៩ បានជះឥទ្ធិពលខ្លាំងមកលើបណ្ឌិត្យសភាយើងផងដែរ ដែលធ្វើឱ្យការអនុវត្តផែនការប្រចាំឆ្នាំ២០២០មិនអាចសម្រេចបានតាមការកំណត់ លើកម្មភាពមួយចំនួន ដូចជា កិច្ចសហប្រតិបត្តិការអន្តរជាតិស្ទើរតែត្រូវផ្អាកទាំងស្រុង វគ្គបណ្តុះ បណ្តាលមួយចំនួនធំ ជាពិសេសវគ្គបំប៉នជំនាញខ្លីៗត្រូវរំកិលទៅឆ្នាំ២០២១ ការពន្យាពេលការសាងសង់ដើម្បីអភិវឌ្ឍបណ្ឌិត្យសភានិងសាលានគរបាលភូមិភាគនានា ជាដើម។
នៅទីបញ្ចប់ ឯកឧត្តមបានណែនាំដល់ថ្នាក់ដឹកនាំគ្រប់កម្រិត គ្រូនគរបាលជាតិ និងមន្ត្រីទាំងអស់ ឱ្យបន្តប្រពៃណីល្អ ក្នុងការបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និង កែលម្អនូវចំណុចខ្វះខាត ទំាងឡាយដែលមានកន្លងមក ព្រមទាំងត្រូវបណ្ដុះនូវគំនិតផ្ដួចផ្ដើម ច្នៃប្រឌិត និងនវានុវត្តន៍ ដើម្បីជំរុញឱ្យបណ្ឌិត្យសភាមានវឌ្ឍនភាពនិងទទួលនូវសមិទ្ធផលថ្មីៗជាបន្តបន្ទាប់បន្ថែមទៀត។ ឯកឧត្តមក៏បានណែនាំផងដែរ អំពី ការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយបន្តនូវការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលនិងរាជរដ្ឋាភិបាល ដូចជា ការពាក់ម៉ាស់ ការលាងសម្អាតដៃ ការវាស់កម្ដៅ ការរក្សាគម្លាតសុវត្ថិភាពជាប់ជាប្រចាំ ជាដើម។

Song

ព័ត៌មានជាប់ទាក់ទង
ថ្ងៃ​ពុធ, 24 ខែ​មេសា, 2024

ភូមិស្តៅកន្លែង ឃុំដីឥដ្ឋ  ស្រុកកៀនស្វាយ  ខេត្តកណ្តាល

(តាមបណ្តោយផ្លូវជាតិ លេខ១ ចំងាយ ២៦ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ)

សាអេឡិច​ត្រូនិច : info@pac.edu.kh

លេខទូរស័ព្ទ : (+855) 12 895 690

Flag Counter
© 2024

រក្សាសិទ្ធគ្រប់បែបយ៉ាងដោយ បណ្ឌិត្យសភានគរបាលកម្ពុជា

កែប្រែចុងក្រោយ : 1 ថ្ងៃមុន