បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ


បណ្ឌិត្យសភានគរបាលកម្ពុជា ផ្សព្វផ្សាយអំពីឯកសណ្ឋានថ្មី សម្រាប់និស្សិតនិងសិស្ស

ចំនួនទស្សនា (2.4K)

ដីឥដ្ឋ ៖ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយអំពីការប្រើឯកសណ្ឋានថ្មី សម្រាប់និស្សិតនាយនគរបាលនិងសិស្សនគរបាល នៅបណ្ឌិត្យសភានគរបាលកម្ពុជា។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមប្រធានបណ្ឌិត្យសភា បានលើកឡើងថា ការបង្កើតឯកសណ្ឋានថ្មីនេះ ត្រូវបានអនុញ្ញាតឱ្យប្រើជាផ្លូវការដោយប្រកាសរបស់ក្រសួងមហាផ្ទៃ ដែលជាសមិទ្ធផលនៃកំណែទម្រង់និងគំនិតនវានុត្តន៍របស់បណ្ឌិត្យសភា ពីព្រោះអ្នកសិក្សាជំនាន់មុនៗនេះ មិនមានប្រើឯកសណ្ឋានបែបនេះទេ។ ការបង្កើតឯកសណ្ឋានថ្មីនេះ ត្រូវចំណាយពេលជិត២ឆ្នាំ ដោយត្រូវធ្វើការស្រាវជ្រាវដកស្រង់បទពិសោធពីអន្តរជាតិ ហើយដំណើរការរៀបចំក៏ជួបការលំបាកនិងឧបសគ្គជាច្រើនផងដែរ។

ឯកឧត្ដម ប្រធាន បានថ្លែងបញ្ជាក់អំពីគោលបំណងនៃការបង្កើតឯកសណ្ឋានថ្មីនេះ ថា៖
១- ដើម្បីកំណត់អត្តសញ្ញាណនិងពង្រឹងវិន័យអ្នកសិក្សា ព្រមទាំងមានភាពងាយស្រួលក្នុងការគ្រប់គ្រង។
២- ដើម្បីលើកកម្ពស់កិត្យានុភាព ឧត្ដមភាព របស់បណ្ឌិត្យសភា និងអាចប្រៀបធៀបបានជាមួយស្ថាប័នបណ្ដុះបណ្ដាលកងកម្លាំងនគរបាលនៃប្រទេសនានាក្នុងក្របខណ្ឌអាស៊ាននិងតំបន់ ដែលស្ថាប័នទាំងនោះបាននិងកំពុងអនុវត្តរបៀបនេះដែរ
៣- ដើម្បីឲ្យស្របនឹងទិដ្ឋភាពច្បាប់និងឱ្យមានការឯកភាពគ្នាក្នុងការប្រើឯកសណ្ឋានសម្រាប់និស្សិតនាយនគរបាលបន្តវេន និងសិស្សនគរបាល ចាប់ពីឆ្នាំ២០២០នេះតទៅ។

ឯកឧត្ដមបានបន្ថែមថា ឯកសណ្ឋាននីមួយៗ មានលក្ខណៈ ទម្រង់ ស្រដៀងនឹងឯកសណ្ឋាននគរបាលដែរ តែប្លែកនៅលើពណ៌មួក សញ្ញាលើស្មា ផ្លាកសញ្ញានានា។ ចំពោះមួក និងសញ្ញាលើស្មា មានពណ៌ដូចគ្នា ដែលមានអត្ថន័យសម្គាល់ដូចខាងក្រោម ៖

  • ពណ៌ក្រហម
    សម្គាល់និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំទី២
  • ពណ៌ត្នោត
    សម្គាល់និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំទី១
  • ពណ៌ខៀវ
    សម្គាល់និស្សិតថ្នាក់បរិញ្ញាបត្រ ឆ្នាំទី៤
  • ពណ៌ស្វាយ
    សម្គាល់និស្សិតថ្នាក់បរិញ្ញាបត្រ ឆ្នាំទី៣
  • ពណ៌បៃតង
    សម្គាល់និស្សិតថ្នាក់បរិញ្ញាបត្រ ឆ្នាំទី២
  • ពណ៌ទឹកក្រូច
    សម្គាល់និស្សិតថ្នាក់បរិញ្ញាបត្រ ឆ្នាំទី១
  • ពណ៌លឿង
    សម្គាល់សិស្សនគរបាលជាតិ ។ នៅទីបញ្ចប់ ឯកឧត្តមប្រធាន បានណែនាំដល់ប្អូនៗនិស្សិតនាយនគរបាលទាំងអស់ ឱ្យបន្តខិតខំយកចិត្តទុកដាក់សិក្សារៀនសូត្រ ហ្វឹកហាត់ និងគោរពវិន័យឱ្យបានលល្អ ដើម្បីទទួលបានជោគជ័យក្នុងការសិក្សា និងក្លាយខ្លួនជាបមន្រ្តីនគរបាលបន្តវេនដែលមានសមត្ថភាពវិជ្ជាជីវៈសមស្រប និងសីលធម៌ល្អ ក្នុងការបម្រើជាតិ និងប្រជាពលរដ្ឋ៕

អត្ថបទនិងរូបភាព ៖ មន្ទីរចាត់ការ

Song

ព័ត៌មានជាប់ទាក់ទង
ថ្ងៃ​ពុធ, 24 ខែ​មេសា, 2024

ភូមិស្តៅកន្លែង ឃុំដីឥដ្ឋ  ស្រុកកៀនស្វាយ  ខេត្តកណ្តាល

(តាមបណ្តោយផ្លូវជាតិ លេខ១ ចំងាយ ២៦ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ)

សាអេឡិច​ត្រូនិច : info@pac.edu.kh

លេខទូរស័ព្ទ : (+855) 12 895 690

Flag Counter
© 2024

រក្សាសិទ្ធគ្រប់បែបយ៉ាងដោយ បណ្ឌិត្យសភានគរបាលកម្ពុជា

កែប្រែចុងក្រោយ : 2 ថ្ងៃមុន