បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ


ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិអញ្ជើញជាវាគ្មិនកិត្ដិយស ធ្វើបាឋកថាចែករំលែកបទពិសោធន៍ នៅបណ្ឌិត្យសភានគរបាលកម្ពុជា

ចំនួនទស្សនា (2.4K)

នាព្រឹក​ថ្ងែទី១៦ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នគរបាលជាតិ បានអញ្ជើញជាវាគ្មិនកិត្ដិយសធ្វើបាឋកថា ចែករំលែកចំណេះដឹង និងបទពិសោធន៍ លើប្រធានបទស្តីពី “ការវិវត្តនៃសភាពការណ៍សន្តិសុខនាពេលបច្ចុប្បន្ន”ជូនដល់ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ គ្រូនគរបាលជាតិ និងនិស្សិត-សិក្ខាកាម នៅបណ្ឌិត្យ​សភា​នគរបាលកម្ពុជា។

ក្នុង​ឱកាសនោះ ឯកឧត្ដម នាយ​ឧត្ដម​សេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យ​សភា​នគរបាល​កម្ពុជា បាន​សម្ដែង​កិច្ច​ស្វាគមន៍​យ៉ាង​កក់ក្ដៅ និង​ថ្លែង​អំណរគុណចំពោះ​វត្តមាន​របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ព្រមទាំងបានលើកឡើងអំពីវឌ្ឍនភាព កម្មវិធីកំណែទម្រង់ និងការងារបណ្ដុះបណ្ដាល ដែលបណ្ឌិត្យសភាស ម្រេចបានជោគជ័យជាបន្តបន្ទាប់ ។

ឯកឧត្តម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែង​នូវការកោតសរសើរដោយ ស្មោះចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់បណ្ឌិត្យសភានគរបាលកម្ពុជា ទាំងផ្នែករឹង និងផ្នែកទន់ ជាពិសេស លើការ​អភិវឌ្ឍ ហេដ្ឋា​រចនាសម្ព័ន្ធ ការបំពាក់សម្ភារៈសិក្សានានា និងគុណភាពនៃការបណ្ដុះបណ្ដាល​កាន់តែប្រសើរឡើង ក្នុងការផ្ដល់នូវចំណេះដឹង និងជំនាញវិជ្ជាជីវៈ ដល់​នគរបាលជាតិកម្ពុជាយើងទាំងមូល ឱ្យមានសមត្ថភាពបំពេញ ការងារទទួលបានជោគជ័យតាមជំនាញរៀងៗខ្លួន ។

នៅចុងបញ្ចប់ ឯកឧត្ដម សេង ផល្លី បានថ្លែងអំណរគុណចំពោះបទបាឋកថារបស់​ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ដែលមានអត្ថន័យនិងខ្លឹមសារយ៉ាងល្អ ​ឆ្លុះបញ្ចាំងអំពីសមត្ថភាព និងបទពិសោធន៍ជាក់ស្ដែងរបស់ឯកឧត្ដមសន្តិបណ្ឌិត ក្នុងការដឹកនាំបញ្ជាកងកម្លាំងទាក់ទងនឹងសភាពការណ៍សន្តិសុខនាពេលបច្ចុប្បន្ននេះ។ បទបាឋកថានេះក៏បានផ្ដល់នូវអត្ថប្រយោជន៍​ដ៏មានតម្លៃណាស់សម្រាប់ ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ គ្រូនគរបាលជាតិ និងនិស្សិត-សិក្ខាកាមទាំងអស់ ដើម្បីពង្រីកចំណេះដឹងបន្ថែមទៀត​ក្នុងការអនុវត្តការងារជាក់ស្ដែង ការបង្ហាត់បង្រៀន និងក្នុងការសិក្សា ។

ក្នុងការអញ្ជើញមកធ្វើបាឋកថា ឯកឧត្តម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត​ នេត សាវឿន បានផ្ដួចផ្ដើមគំនិត និងជួយឧបត្ថម្ភទាំងស្រុង​ក្នុងការបង្កើតឱ្យមានកម្មវិធីពិសាបាយសាមគ្គីរួមគ្នា ជាប្រវត្តិសាស្ត្ររវាងថ្នាក់ដឹកនាំ អគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងថ្នាក់ដឹកនាំ សាស្ត្រាចារ្យ គ្រូនគរបាលជាតិ និងនិស្សិត-សិក្ខាកាម នៃបណ្ឌិត្យសភានគរបាលកម្ពុជា ៕

Song

ព័ត៌មានជាប់ទាក់ទង
ថ្ងៃ​សុក្រ, 8 ខែ​ធ្នូ, 2023

ភូមិស្តៅកន្លែង ឃុំដីឥដ្ឋ  ស្រុកកៀនស្វាយ  ខេត្តកណ្តាល

(តាមបណ្តោយផ្លូវជាតិ លេខ១ ចំងាយ ២៦ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ)

សាអេឡិច​ត្រូនិច : info@pac.edu.kh

លេខទូរស័ព្ទ : (+855) 12 895 690

Flag Counter
© 2024

រក្សាសិទ្ធគ្រប់បែបយ៉ាងដោយ បណ្ឌិត្យសភានគរបាលកម្ពុជា

កែប្រែចុងក្រោយ : 3 សប្ដាហ៍មុន