បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ


វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល ប្រជុំត្រួតពិនិត្យលទ្ធផលការងារតាមការិយាល័យនីមួយៗប្រចាំខែកក្កដា គ.ស.២០១៩

ចំនួនទស្សនា (1.5K)

ដីឥដ្ឋ ៖ នៅព្រឹកថ្ងៃពុធ ទី៣១ ខែកក្កដា គ.ស.២០១៩ វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនគរបាលនៃបណ្ឌិត្យសភានគរបាលកម្ពុជា បានប្រជុំត្រួត ពិនិត្យលទ្ធផលការងារតាមការិយាល័យនីមួយៗ ប្រចាំខែកក្កដា គ.ស.២០១៩ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សាស្រ្តាចារ្យរង សេន សត្យា នាយកវិទ្យាស្ថាន និងដោយមានការចូលរួមពីលោកនាយករង នាយការិយាល័យ នាយផ្នែក និងមន្ត្រីក្រោមឱវាទ។

ក្នុងកិច្ចប្រជុំនោះ លោកឧត្តមសេនីយ៍ទោ ប្រធានអង្គប្រជុំ បានណែនាំឱ្យការិយាល័យស្រាវជ្រាវច្បាប់ ការិយាល័យស្រាវជ្រាវឧក្រិដ្ឋវិទ្យា និងការិយាល័យស្រាវជ្រាវវិទ្យាសាស្រ្តបញ្ជា-ដឹកនាំ ចុះទំនាក់ទំនងប្រមូលព័ត៌មាននៅតាមអង្គភាពផ្សេងៗ និងការិយាល័យកិច្ចការនិស្សិត អំពីនិស្សិតថ្នាក់បរិញ្ញាបត្រនិងបរិញ្ញាបត្រជាន់ខ្ពស់ ដែលបញ្ចប់ការសិក្សាដោយជោគជ័យក្នុងគ.ស.២០១៥-២០១៦ កន្លងទៅ ដើម្បីរៀបចំគម្រោងចុះវាយតម្លៃការសិក្សារបស់និស្សិត ក្រោយពីបញ្ចប់ការសិក្សាពីបណ្ឌិត្យសភានគរបាលកម្ពុជា។

លោកប្រធានអង្គប្រជុំ ក៏បានជំរុញការអនុវត្តបទបញ្ជាផ្ទៃក្នុងដល់មន្ត្រីក្រោមឱវាទ។ ជាពិសេស បានជំរុញដល់ថ្នាក់ដឹកនាំវិទ្យាស្ថាន នាយការិយាល័យនិងនាយផ្នែក តាមជំនាញនីមួយៗ ត្រូវពង្រឹងការងារឱ្យបានល្អប្រសើរបន្ថែមទៀត៕

អត្ថបទនិងរូបថត ៖ វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល

Song

ព័ត៌មានជាប់ទាក់ទង
ថ្ងៃ​ពុធ, 24 ខែ​មេសា, 2024

ភូមិស្តៅកន្លែង ឃុំដីឥដ្ឋ  ស្រុកកៀនស្វាយ  ខេត្តកណ្តាល

(តាមបណ្តោយផ្លូវជាតិ លេខ១ ចំងាយ ២៦ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ)

សាអេឡិច​ត្រូនិច : info@pac.edu.kh

លេខទូរស័ព្ទ : (+855) 12 895 690

Flag Counter
© 2024

រក្សាសិទ្ធគ្រប់បែបយ៉ាងដោយ បណ្ឌិត្យសភានគរបាលកម្ពុជា

កែប្រែចុងក្រោយ : 17 ម៉ោងមុន