បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ


ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ចុះសួរសុខទុក្ខសិស្សនាយនគរបាល-នាយនគរបាលរងក្របខ័ណ្ឌថ្មី ជំនាន់ទី១៣ លើកទី៣ នៅសាលានគរបាលជាតិភូមិភាគ៣

ចំនួនទស្សនា (1.9K)

កំពង់ស្ពឺ ៖ នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន អមដំណើរដោយឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជានិងជាប្រធាននាយកដ្ឋានបណ្តុះ បណ្តាល បាចុះសួរសុខទុក្ខសិស្សនាយនគរបាលនិងសិស្សនាយនគរបាលរង ក្របខ័ណ្ឌថ្មី កំពុងសិក្សាវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៣ លើកទី៣ នៅសាលានគរបាលជាតិភូមិភាគ៣ ក្នុងទឹកដីខេត្តកំពង់ស្ពឺ ដែលមានសិស្សនគរបាល សរុបចំនួន១៣៦នាក់ នារី ៣៨នាក់។

នៅក្នុងដំណើរចុះសួរសុខទុក្ខនោះ ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន រួមនឹងប្រតិភូ បាននាំយកអំណោយមួយចំនួនទៅចែកជួនដល់សាលា និងសិស្សដែលកំពុងសិក្សា មានដូចជា៖ 
១. មី ចំនួន ៥០កេសតូច 
២. ទឹកស៊ីអ៊ីវ ចំនួន ៥យួរ 
៣. ទឹកត្រី ចំនួន ៥យួរ និង
៤. ថវិកាសរុបចំនួន ១០,០៨០,០០០ រៀល (ដើម្បីឧបត្ថម្ភដល់សាលា ថ្នាក់ដឹកនាំ-មន្ត្រី មន្ត្រីជាប់កិច្ចសន្យា និងសិស្សនគរបាល)។

ជាពិសេសទៅទៀតនោះ ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន រួមនឹងលោកស្នងការខេត្តកំពត ខេត្តតាកែវ និងខេត្តកំពង់ស្ពឺ ក៏បានឧបត្ថម្ភសម្រាប់ពិធីបិទវគ្គ រួមមាន ថវិកា ចំនួនពីរលានប្រាំសែនរៀល(២,៥លានរៀល) ស្រាបៀរ ចំនួន ១០០កេស ទឹកក្រូច ២០កេស និងគោចំនួន ៣ក្បាល។

បន្ទាប់មក ប្រតិភូ បានចុះពិនិត្យមើលអគារសិក្សា អគារសិស្សស្នាក់នៅ អាហារដ្ឋាន ប្រឡាយទឹកតាមព្រំដី របងសាលាផ្នែកខាងមុខ ការសាងសង់សាកាដូទឹក បន្ទប់អនាម័យ និងអាងទឹកផងដែរ ។

អត្ថបទនិងរូបភាព ៖ នាយកដ្ឋានបណ្តុះបណ្តាល

Song

ព័ត៌មានជាប់ទាក់ទង
ថ្ងៃ​សុក្រ, 8 ខែ​ធ្នូ, 2023

ភូមិស្តៅកន្លែង ឃុំដីឥដ្ឋ  ស្រុកកៀនស្វាយ  ខេត្តកណ្តាល

(តាមបណ្តោយផ្លូវជាតិ លេខ១ ចំងាយ ២៦ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ)

សាអេឡិច​ត្រូនិច : info@pac.edu.kh

លេខទូរស័ព្ទ : (+855) 12 895 690

Flag Counter
© 2024

រក្សាសិទ្ធគ្រប់បែបយ៉ាងដោយ បណ្ឌិត្យសភានគរបាលកម្ពុជា

កែប្រែចុងក្រោយ : 4 សប្ដាហ៍មុន