បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ


លោកជំទាវ ឧត្ដមសេនីយ៍ឯក ថន សុវណ្ណច័ន្ទខេម៉ា អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ដឹកនាំកិច្ចប្រជុំឆ្លងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារសម្រាប់ឆមាសទី២ របស់សាលាមធ្យមវិជ្ជាជីវៈនគរបាល

ចំនួនទស្សនា (1.3K)

ដីឥដ្ឋ ៖ នៅព្រឹកថ្ងៃចន្ទ ទី២២ ខែកក្កដា គ.ស.២០១៩ សាលាមធ្យមវិជ្ជាជីវៈនគរបាលនៃបណ្ឌិត្យសភានគរបាលកម្ពុជា បានរៀបចំកិច្ចប្រជុំឆ្លងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារសម្រាប់ឆមាសទី២ គ.ស.២០១៩ របស់ខ្លួន ក្រោមអធិបតីភាព លោកជំទាវ ឧត្ដមសេនីយ៍ឯក ថន សុវណ្ណច័ន្ទខេម៉ា អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងថ្នាក់ដឹកនាំការិយាល័យចំណុះសាលាមធ្យមវិជ្ជាជីវៈនគរបាលជាច្រើនរូប។

បន្ទាប់ពីស្ដាប់របាយការណ៍របស់លោកឧត្ដមសេនីយ៍ឯក ភុន សុផល នាយកសាលាមធ្យមវិជ្ជាជីវៈនគរបាល រួចមកលោកជំទាវប្រធានអង្គប្រជុំបានមានចំណាប់អារម្មណ៍ និងបានលើកនូវបញ្ហាមួយចំនួនពាក់ព័ន្ធទៅនឹងការគ្រប់គ្រងមន្រ្តីចំណុះសាលា និងដំណើរការគ្រប់គ្រងសិក្ខាកាមប្រចាំថ្ងៃ។

ក្នុងឱកាសនោះ លោកជំទាវប្រធានអង្គប្រជុំ បានមានប្រសាសន៍ណែនាំមួយចំនួនដល់ថ្នាក់ដឹកនាំសាលា ដើម្បី ៖

– រាល់ការគ្រប់គ្រងវគ្គសិក្សាត្រូវផ្អែកតាមបទបញ្ជាផ្ទៃក្នុងរបស់សិក្ខាកាម និងគ្រូឱ្យបានម៉ឺងម៉ាត់ 
– ត្រូវចុះតាមដានវត្តមាននិងការបង្ហាត់បង្រៀនរបស់គ្រូជាប្រចាំ និង 
– ត្រូវមានរបបប្រជុំជាមួយតំណាងសិក្ខាកាមនិងគ្រូ រៀងរាល់ដើមវគ្គ ពាក់កណ្ដាលវគ្គ និងចុងបញ្ចប់វគ្គឱ្យបានទៀងទាត់ទៅតាមគោលការណ៍កំណត់របស់បណ្ឌិត្យសភានគរបាលកម្ពុជា៕

អត្ថបទនិងរូបភាព ៖ សាលាមធ្យមវិជ្ជាជីវៈនគរបាល

Song

ព័ត៌មានជាប់ទាក់ទង
ថ្ងៃ​ពុធ, 24 ខែ​មេសា, 2024

ភូមិស្តៅកន្លែង ឃុំដីឥដ្ឋ  ស្រុកកៀនស្វាយ  ខេត្តកណ្តាល

(តាមបណ្តោយផ្លូវជាតិ លេខ១ ចំងាយ ២៦ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ)

សាអេឡិច​ត្រូនិច : info@pac.edu.kh

លេខទូរស័ព្ទ : (+855) 12 895 690

Flag Counter
© 2024

រក្សាសិទ្ធគ្រប់បែបយ៉ាងដោយ បណ្ឌិត្យសភានគរបាលកម្ពុជា

កែប្រែចុងក្រោយ : 2 ថ្ងៃមុន