បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ


ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ដឹកនាំប្រជុំ ពង្រឹងវិន័យការងារមន្ត្រី និងការងារផ្សេងៗ

ចំនួនទស្សនា (1.1K)

នាយកដ្ឋានបណ្តុះបណ្តាល ៖ នៅព្រឹកថ្ងៃចន្ទ ទី២២ ខែកក្កដា គ.ស២០១៩ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជានិងជាប្រធាននាយកដ្ឋានបណ្តុះបណ្តាល បានដឹកនាំប្រជុំ បន្ទាប់ពីបានដឹកនាំមន្រ្តីប្រជុំជួរ និងហ្វឹកហាត់ គោរពគំនាប់ប្រចាំសប្តាហ៍របស់នាយកដ្ឋានបានបញ្ចប់ ដើម្បីពង្រឹងវិន័យការងារ ការគ្រប់គ្រង និងបញ្ហាផ្សេងៗរបស់អង្គភាពចំណុះ ដោយមានការចូលរួមពី គ្រូនគរបាលជាតិ អនុប្រធាននាយកដ្ឋាន លោកនាយ-នាយរងការិយាល័យចំណុះ និងក្រុមការងារធានាគុណភាពផ្ទៃក្នុងរបស់នាយកដ្ឋាន សរុបចំនួន៣៣ នាក់។

នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ប្រធាន បានលើកឡើងនូវវិធានការណ៍មួយចំនួន ដើម្បីឱ្យថ្នាក់ដឹកនាំអង្គភាពចំណុះបន្តខិតខំ និងយកចិត្តទុកដាក់អនុវត្តបន្ថែមទៀតលើ ការគ្រប់គ្រងការងារក្នុងអង្គភាពរបស់ខ្លួន ដូចខាងក្រោម ៖

១. ការិយាល័យរដ្ឋបាល-សរុប ត្រូវអញ្ជើញមន្ត្រីរូបណាដែលអវត្តមានដោយគ្មានមូលហេតុ មកជួបដើម្បីណែនាំនិងធ្វើកិច្ចសន្យាឱ្យបានត្រឹមត្រូវ
២. ការិយាល័យជំនាញត្រូវយកចិត្តទុកដាក់លើការងារអនុវត្តការងាររបស់ខ្លួន
៣. មន្ត្រីនគរបាលជាបុរស ត្រូវកាត់សក់ឱ្យបានសមរម្យ សក្តិសមជាកងកម្លាំងនគរបាល
៤. សាលានគរបាលភូមិភាគទាំងអស់ត្រៀមខ្លួនសម្រាប់ការប្រឡងប្រណាំង អំពីការអភិវឌ្ឍនិងការគ្រប់គ្រងនានា 
៥. សាលានិមួយៗ ត្រូវគ្រប់គ្រងសិស្សឱ្យស្នាក់នៅក្នុងសាលា (មិនអនុញ្ញាតឱ្យស្នាក់នៅក្រៅសាលា) ដោយត្រូវធ្វើឱ្យមានប្រសិទ្ធភាពនិងតម្លាភាព និងលប់បំបាត់ឱ្យបានជាដាច់ខាតនូវអំពើពុករលួយគ្រប់ប្រភេទ ដើម្បីឱ្យឆ្លើយតបទៅនឹងកំណែទម្រង់គុណភាពនៃការបណ្តុះបណ្តាលរបស់បណ្ឌិត្យសភានគរបាលកម្ពុជា
៦. នាយកដ្ឋានបណ្តុះបណ្តាល នឹងរៀបចំបំពាក់ការមេរ៉ាសុវត្ថិភាពនៅតាមសាលាទាំង៦នាពេលឆាប់ៗខាងមុខនេះ
៧. លោកប្រធានក្រុមការងារធានាគុណភាពផ្ទៃក្នុង ត្រូវពិនិត្យ តាមដានទំព័រហ្វេសប៊ុក (Facebook Pages) មួយចំនួនដែលបានប្រើឈ្មោះសាលានគរបាលភូមិភាគ ដោយគ្មានការអនុញ្ញាត
៨. ពិនិត្យលើការរៀបចំអាវុធនិងគ្រាប់សម្រាប់ឱ្យសិស្សធ្វើការហ្វឹកហាត់
៩. សាលានគរបាលភូមិភាគទាំងអស់ ត្រូវរៀបចំផែនការអភិវឌ្ឍការដាំដុះនូវបន្លែមួយចំនួន ដើម្បីជួយទ្រទ្រងជីវភាពមន្ត្រីដែលបម្រើការងារក្នុងសាលា
១០. បន្តហ្វឹកហាត់ ការគោរពគំនាប់រៀងរាល់ព្រឹកថ្ងៃចន្ទ ហើយមន្ត្រីទាំងអស់ត្រូវយកចិត្តទុកដាក់ហាត់ឱ្យបានស្ទាត់ជំនាញ

អត្ថបទនិងរូបភាព៖ នាយកដ្ឋានបណ្តុះបណ្តាល

Song

ព័ត៌មានជាប់ទាក់ទង

ភូមិស្តៅកន្លែង ឃុំដីឥដ្ឋ  ស្រុកកៀនស្វាយ  ខេត្តកណ្តាល

(តាមបណ្តោយផ្លូវជាតិ លេខ១ ចំងាយ ២៦ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ)

សាអេឡិច​ត្រូនិច : info@pac.edu.kh

លេខទូរស័ព្ទ : (+855) 12 895 690

Flag Counter
© 2024

រក្សាសិទ្ធគ្រប់បែបយ៉ាងដោយ បណ្ឌិត្យសភានគរបាលកម្ពុជា

កែប្រែចុងក្រោយ : 4 សប្ដាហ៍មុន