បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ


នាយកដ្ឋានបណ្តុះបណ្តាលនៃបណ្ឌិត្យសភានគរបាលកម្ពុជា ប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារសម្រាប់ឆមាសទី២ ឆ្នាំ២០១៩

ចំនួនទស្សនា (1.0K)

នាយកដ្ឋានបណ្តុះបណ្តាល ៖ នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែកក្កដា គ.ស.២០១៩ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជានិងជាប្រធាននាយកដ្ឋានបណ្តុះបណ្តាល បានដឹកនាំប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារសម្រាប់ឆមាសទី២ ឆ្នាំ២០១៩របស់ខ្លួន ដែលមានការអញ្ជើញចូលរួមពីគ្រូនគរបាលជាតិ អនុប្រធាននាយកដ្ឋាន ថ្នាក់ដឹកនាំសាលានគរបាលជាតិភូមិភាគ ថ្នាក់ដឹកនាំការិយាល័យ ក្រុមការងារធានាគុណភាពផ្ទៃក្នុង និងមន្ត្រីជំនាញពាក់ព័ន្ធរបស់នាយកដ្ឋានសរុបចំនួន ៤៦រូប ។

ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ប្រធានអង្គប្រជុំ បានថ្លែងកោតសសើរចំពោះមន្ត្រីគ្រប់លំដាប់ថ្នាក់ដែលបានចូលរួមអនុវត្តសកម្មភាពការងារប្រចាំឆមាសទី១ ទទួលបានលទ្ធផលល្អរហូត ៩៣.១៥%។ ប៉ុន្តែ ទន្ទឹមនោះ ឯកឧត្តម ប្រធាន ក៏បានលើកឡើងពីចំណុចអវិជ្ជមានខ្លះដែលកើតមាននៅសាលានគរបាលភូមិភាគ ដែលបានរកឃើញតាមរយៈការវាយតម្លៃរបស់សិស្សនគរបាលនាពេលថ្មីៗកន្លងមក សំដៅដាស់ តឿន និងកែលម្អរាល់ចំនុចខ្វះខាត និងចំនុចខុសឆ្គងនានារបស់មន្រ្តីដែលពាក់ព័ន្ធ។ 
ក្នុងឱកាសនោះ ឯកឧត្តម ប្រធានអង្គប្រជុំ បានអនុញ្ញាតឱ្យសមាជិកអង្គប្រជុំលើកឡើងពីបញ្ហាប្រឈម ចំនុចខ្វះខាត និងសំណូមពរ ព្រមទាំងធ្វើការដោះស្រាយជាបន្តបន្ទាប់ប្រកបដោយសុភវិនិច្ឆ័យនិងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីឱ្យថ្នាក់ដឹកនាំសាលានិងអង្គភាពចំណុះយកទៅអនុវត្តបន្ត ឱ្យប្រកបដោយតម្លាភាពនិងប្រសិទ្ធភាពខ្ពស់។

ជាចុងបញ្ចប់ ឯកឧត្តមប្រធាន បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំសាលា ថ្នាក់ដឹកនាំការិយាល័យ និងមន្ត្រីទាំងអស់ក្រោមឱវាទនាយកដ្ឋានបណ្តុះបណ្តាល ត្រូវបន្តយកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ចដែលថ្នាក់ដឹកនាំនាយកដ្ឋានប្រគល់ឱ្យ ពិសេសត្រូវអនុវត្តទិសដៅការងារបន្ត ឱ្យបានទទួលជោគជ័យតាមផែនការសកម្មភាពដែលបានកំណត់៕

អត្ថបទនិងរូបភាព ៖ នាយកដ្ឋានបណ្តុះបណ្តាល

Song

ព័ត៌មានជាប់ទាក់ទង

ភូមិស្តៅកន្លែង ឃុំដីឥដ្ឋ  ស្រុកកៀនស្វាយ  ខេត្តកណ្តាល

(តាមបណ្តោយផ្លូវជាតិ លេខ១ ចំងាយ ២៦ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ)

សាអេឡិច​ត្រូនិច : info@pac.edu.kh

លេខទូរស័ព្ទ : (+855) 12 895 690

Flag Counter
© 2024

រក្សាសិទ្ធគ្រប់បែបយ៉ាងដោយ បណ្ឌិត្យសភានគរបាលកម្ពុជា

កែប្រែចុងក្រោយ : 3 សប្ដាហ៍មុន