បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ


វិទ្យាស្ថានក្រោយបរិញ្ញាបត្រ រៀបចំកិច្ចប្រជុំតាមរបបកំណត់ ដើម្បីត្រួតពិនិត្យលទ្ធផលការងារនិងលើកទិសដៅការងារបន្តសម្រាប់សប្តាហ៍បន្ទាប់

ចំនួនទស្សនា (1.1K)

ដីឥដ្ឋ ៖ នៅព្រឹកថ្ងៃចន្ទ ទី៨ ខែកក្កដា គ.ស.២០១៩ វិទ្យាស្ថានក្រោយបរិញ្ញាបត្រនៃបណ្ឌិត្យសភានគរបាលកម្ពុជា បានរៀបចំកិច្ចប្រជុំតាមរបបកំណត់របស់ខ្លួន ដើម្បីពិនិត្យលទ្ធផលការងារសម្រេចបាននិងដាក់ទិសដៅការងារបន្ត សម្រាប់សប្តាហ៍បន្ទាប់ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឡាយ សុបញ្ញា នាយកវិទ្យាស្ថាន ព្រមទាំងមានការចូលរួមពីលោកនាយករង នាយការិយាល័យចំណុះ និងមន្រ្តីទាំងអស់របស់វិទ្យាស្ថាន។

បន្ទាប់ពីបានស្តាប់របាយការណ៍ស្តីពីលទ្ធផលអនុវត្តការងារសប្តាហ៍កន្លងទៅនិងត្រួតពិនិត្យការងារដែលនៅសេសសល់ពីសប្តាហ៍មុនរួចមក លោកប្រធានអង្គប្រជុំបានណែនាំនិងដាក់ទិសដៅសម្រាប់អនុវត្តបន្ត ដូចខាងក្រោម ៖ 
– សហការជាមួយការិយាល័យសិក្សាធិការ លើការងារពិនិត្យតាមដានការសិក្សានិងថ្នាក់រៀន
– រៀបចំប្រាក់ម៉ោងឧបត្ថម្ភសាស្រ្តាចារ្យ/គ្រូ បង្ហាត់បង្រៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្រ្តនគរបាលជំនាន់ទី៧ ឆមាសទី២ ឆ្នាំទី២ និងជំនាន់ទី៨ ឆមាសទី២ ឆ្នាំទី១
– រៀបចំសៀវភៅកម្រងរូបភាពរបស់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្រ្តនគរបាលជំនាន់ទី៦
– រៀបចំទទួលឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ជាវាគ្មិនកិក្តិយសដែលនឹងអញ្ជើញមកធ្វើបាឋកថាចែករំលែកចំណេះដឹងនិងបទពិសោធដល់និស្សិតក្នុងសប្តាហ៍នេះ
– រៀបចំបញ្ចូលពិន្ទុនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្រ្តនគរបាលជំនាន់ទី៧ ត្រីមាសទី២ ឆមាសទី១ ឆ្នាំទី២ និងជំនាន់ទី៨ ត្រីមាសទី២ ឆមាសទី១ ឆ្នាំទី១
– រៀបចំរបាយការណ៍វត្តមានសិក្សារបស់និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្រ្តនគរបាលជំនាន់ទី៧
– រំឭកដល់និស្សិតដាក់សេចក្តីព្រាងរបាយការណ៍ស្រាវជ្រាវ និងត្រៀមទទួលនិងពិនិត្យសេចក្តីព្រាងរបាយការណ៍ស្រាវជ្រាវលើកទី១
– ពិនិត្យឯកសារចាត់បញ្ជូននិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្រ្តនគរបាលជំនាន់ទី៧ទៅអង្គភាពដើមវិញ
– រាយការណ៍ជាប្រចាំនូវចំនួននិស្សិតដាក់សេចក្តីព្រាងរបាយការណ៍ស្រាវជ្រាវបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្រ្តនគរបាលជំនាន់ទី៧ ទៅតាមតារាងពេលវេលា
– រក្សាអនាម័យ សម្ភារវិទ្យាស្ថាន និងការពង្រឹងវិន័យប្រជុំជួរ
– បន្តទទួលពាក្យសុំចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្រ្តនគរបាលជំនាន់ទី៩

ឆ្លៀតក្នុងឱកាសនោះដែរ លោកប្រធានអង្គប្រជុំ បានណែនាំនិងជំរុញឱ្យថ្នាក់ដឹកនាំ នាយការិយាល័យចំណុះ និងមន្រ្តីទាំងអស់ ត្រូវខិតខំប្រឹងប្រែងបំពេញការងារតាមតួនាទី ភារកិចុ្ច ដែលបានកំណត់៕

អត្ថបទនិងរូបភាព ៖ វិទ្យាស្ថានក្រោយបរិញ្ញាបត្រ

Song

ព័ត៌មានជាប់ទាក់ទង

ភូមិស្តៅកន្លែង ឃុំដីឥដ្ឋ  ស្រុកកៀនស្វាយ  ខេត្តកណ្តាល

(តាមបណ្តោយផ្លូវជាតិ លេខ១ ចំងាយ ២៦ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ)

សាអេឡិច​ត្រូនិច : info@pac.edu.kh

លេខទូរស័ព្ទ : (+855) 12 895 690

Flag Counter
© 2024

រក្សាសិទ្ធគ្រប់បែបយ៉ាងដោយ បណ្ឌិត្យសភានគរបាលកម្ពុជា

កែប្រែចុងក្រោយ : 4 សប្ដាហ៍មុន