បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ


ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ចុះសំណេះសំណាលនិងសួរសុខទុក្ខសិស្សនាយនគរបាលនិងសិស្សនាយនគរបាលរងក្របខណ្ឌថ្មី កំពុងសិក្សាវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៣ លើកទី៣ នៅសាលានគរបាលជាតិភូមិភាគ១

ចំនួនទស្សនា (1.7K)

ខេត្តស្ទឹងត្រែង ៖ នៅសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា គ.ស២០១៩ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជានិងជាប្រធាននាយកដ្ឋានបណ្តុះបណ្តាល បានដឹកនាំប្រតិភូចុះសំណេះសំណាលនិងសួរសុខទុក្ខសិស្សនាយនគរបាលនិងសិស្សនាយនគរបាលរងក្របខណ្ឌថ្មី កំពុងសិក្សាវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៣ លើកទី៣ នៅសាលានគរបាលជាតិភូមិភាគ១ ស្ថិតក្នុងខេត្តស្ទឹងត្រែង ដែលមានសិស្សនគរបាលសរុបចំនួន១៣៥នាក់ ជានារី៣៩នាក់។ 
បន្ទាប់ពីបានស្តាប់នូវរបាយការណ៍របស់លោកឧត្តមសេនីយ៍ទោ អ៊ុក សារ៉ាយ នាយកសាលានគរបាលជាតិភូមិភាគ១រួចមក ឯកឧត្តមប្រធានគណៈអធិបតី បានទាញការចាប់អារម្មណ៍ដូចនេះថា “នេះជាវគ្គបណ្តុះបណ្តាលប្រវត្តិសាស្រ្តដ៏សំខាន់និងចាំបាច់ នៅក្នុងឆាកជីវិតរបស់ប្អូនៗដោយបានផ្លាស់ប្តូរជីវភាពការងាររបស់ប្អូនពីជនស៊ីវិលមកជាកងកម្លាំងនគរបាលជាតិ”។ ឯកឧត្តមបញ្ជាក់ថា សិស្សដែលអាចទទួលបានវិញ្ញាបនបត្រសិក្សានិងប្រកាសតាំងស៊ប់ក្នុងក្របខណ្ឌមន្រ្តីនគរបាលជាតិកម្ពុជា លុះត្រាតែការសិក្សាទទួលបានជោគជ័យនិងអនុវត្តតាមនីតិវិធីជាធរមាន។ 
ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ បានផ្តល់អនុសាសន៍ដល់សិស្សនគរបាល គ្រប់រូបត្រូវ៖

– យកចិត្តទុកដាក់សិក្សារៀនសូត្រ ហ្វឹកហាត់ ដោយធ្វើស្វ័យសិក្សាទាំងទ្រឹស្តីនិងអនុវត្តជាក់ស្តែង ស្របទៅនឹងពាក្យស្លោកថា «បើអ្នកបង្ហូរញើសច្រើននៅទីនេះ អ្នកនឹងបង្ហូរឈាមតិចនៅតាមដងផ្លូវ» 
– ត្រូវមានមានវត្តមានគ្រប់ពេលសិក្សា ពេលប្រជុំជួរ គោរពវិន័យឱ្យបានខ្ជាប់ខ្ជួននិងហាមដាច់ខាតចំពោះការប្រព្រឹត្តនូវសកម្មភាពខុសច្បាប់នានា ពីព្រោះបណ្ឌិត្យសភា មិនមានការយោគយល់ ឬលើកលែងចំពោះសិស្សដែលមិនបានគោរពវិន័យនិងមិនបានបំពេញគ្រប់លក្ខខណ្ឌនានាតាមកម្មវិធីអប់រំនោះឡើយ
– ត្រូវគោរពឱ្យបានដាច់ខាតនូវរាល់ខ្លឹមសារដែលមានចែងក្នុងបទបញ្ជាផ្ទៃក្នុង បទបញ្ញត្តិ សេចក្តីសម្រេចនានា របស់បណ្ឌិត្យសភា 
– ត្រូវប្រកាន់ខ្ជាប់នូវទស្សនៈ «រៀនឱ្យចេះ មិនមែនរៀនឱ្យចប់» «គុណភាពមិនអាចសម្របសម្រួលបានឡើយ» អ្នកដែលមិនបានទទួលជោគជ័យក្នុងការសិក្សា នឹងមិនត្រូវបានផ្តល់វិញ្ញាបនបត្រនិងមិនត្រូវបានប្រកាសតាំងស៊ប់នោះទេ 
-ត្រូវចូលរួមធ្វើការវាយតម្លៃលើដំណើរការបណ្តុះបណ្តាលវគ្គទាំងមូលនិងផ្តល់ជាមតិយោបល់ ឬសំណូមពរនានា នៅពេលបញ្ចប់វគ្គសិក្សា 
– ពេលត្រឡប់ទៅបម្រើការងារវិញ ត្រូវចេះបង្ហាញពីឥរិយាបថការងារថ្មី ជាមន្ត្រីនគរបាលដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ មានសីលធម៌ល្អ មានការទទួលខុសត្រូវលើការងារ មានភាពស្មោះត្រង់ ដើម្បីឱ្យថ្នាក់ដឹកនាំផ្តល់ជំនឿទុកចិត្តមកលើខ្លួន។

អង្គពិធីទាំងមូលបានចាប់អារម្មណ៍និងគាំទ្រយ៉ាងខ្លាំង ព្រមទាំងបានប្តេជ្ញាចិត្តក្នុងការអនុវត្តនូវអនុសាសន៍ដ៏មានតម្លៃនេះ។
ជាចុងក្រោយ ឯកឧត្តមប្រធាន បានប្រគល់ជូននូវអំពូលសឡា កម្រិត២០០W ចំនួន១៥ អំពូល ដល់សាលានគរបាលភូមិភាគ១ ដើម្បីដាក់បំភ្លឺក្នុងបរិវេណសាលា ពិសេស នៅតាមដងវិថីក្នុងសាលានិងកន្លែងហាត់ប្រាណ ហើយឯកឧត្តម ក៏បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំសាល ត្រូវយកចិត្តទុកដាក់លើការងារគ្រប់គ្រងវគ្គឱ្យបានល្អប្រសើរនិងជូនពរសិស្សទាំងអស់ឱ្យទទួលបានជោគជ័យក្នុងការសិក្សាទាំងអស់គ្នា៕

អត្ថបទនិងរូបថត៖ នាយកដ្ឋានបណ្តុះបណ្តាល

Song

ព័ត៌មានជាប់ទាក់ទង
ថ្ងៃ​ពុធ, 24 ខែ​មេសា, 2024

ភូមិស្តៅកន្លែង ឃុំដីឥដ្ឋ  ស្រុកកៀនស្វាយ  ខេត្តកណ្តាល

(តាមបណ្តោយផ្លូវជាតិ លេខ១ ចំងាយ ២៦ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ)

សាអេឡិច​ត្រូនិច : info@pac.edu.kh

លេខទូរស័ព្ទ : (+855) 12 895 690

Flag Counter
© 2024

រក្សាសិទ្ធគ្រប់បែបយ៉ាងដោយ បណ្ឌិត្យសភានគរបាលកម្ពុជា

កែប្រែចុងក្រោយ : 2 ថ្ងៃមុន