បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ


និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ វិទ្យាសាស្រ្តនគរបាល ជំនាន់ទី៧និងជំនាន់ទី៨ នៃបណ្ឌិត្យសភានគរបាលកម្ពុជា ប្រឡងបញ្ចប់មុខវិជ្ជាសិក្សារបស់ខ្លួន

ចំនួនទស្សនា (1.4K)

ដីឥដ្ឋ ៖ នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា គ.ស.២០១៩ វិទ្យាស្ថានក្រោយបរិញ្ញាបត្រនៃបណ្ឌិត្យសភានគរបាលកម្ពុជា បានរៀបចំការប្រឡងបញ្ចប់មុខវិជ្ជាសិក្សាក្នុងឆមាសទី១ សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ វិទ្យាសាស្រ្តនគរបាល ជំនាន់ទី៧ ឆ្នាំទី២ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្រ្តនគរបាលជំនាន់ទី៨ ឆមាសទី១ ឆ្នាំទី១ ដោយមានវត្តមានដ៏ខ្ពង់ខ្ពស់អញ្ជើញកាត់បើកកញ្ចប់វិញ្ញាសាពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាស្រ្តាចារ្យ អ៊ុន ចន្ថា អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជានិងជាប្រធានគណៈកម្មការប្រឡង រួមជាមួយឯកឧត្តម ឧត្តមសេនីយ៍ឯក ប៉ែន ចាន់ថុល អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងឯកឧត្តម ឧត្តមសេនីយ៍ឯក ផន សុភា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា។

ឯកឧត្តមប្រធានគណៈកម្មការប្រឡងបានថ្លែងបញ្ជាក់ថា កម្មវិធីប្រឡងសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ វិទ្យាសាស្រ្តនគរបាលជំនាន់ទី៧ ត្រីមាសទី២នៃឆមាសទី១ ឆ្នាំទី២ ជំនាញនគរបាលយុត្តិធម៌ ត្រូវប្រឡងលើមុខវិជ្ជា ដូចជា ៖

  • ពេលព្រឹក ៖ ប្រឡងមុខវិជ្ជាការប្រឆាំងបទល្មើសព្រហ្មទណ្ឌ ជំនាញគ្រប់គ្រងនិងបញ្ជាដឹកនាំ និងមុខវិជ្ជា ការគ្រប់គ្រងនិងដឹកនាំបញ្ជាកិច្ចការនគរបាល
  • ពេលរសៀល ៖ ប្រឡងមុខវិជ្ជាការប្រយុទ្ធប្រឆាំងបទល្មើសជួញដូរមនុស្សនិងជំនាញគ្រប់គ្រងបញ្ជាដឹកនាំ និងមុខវិជ្ជាការគ្រប់គ្រងសាធារណៈ

ឯកម្មវិធីប្រឡងសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ វិទ្យាសាស្រ្តនគរបាល ជំនាន់ទី៨ ត្រីមាសទី២នៃឆមាសទី១ ឆ្នាំទី១ ជំនាញនគរបាលយុត្តិធម៌ ត្រូវប្រឡងលើមុខវិជ្ជា ដូចជា ៖

  • ពេលព្រឹក ៖ ប្រឡងមុខវិជ្ជាវិភាគទិន្នន័យព័ត៌មាន ជំនាញគ្រប់គ្រងនិងបញ្ជាដឹកនាំ និងមុខវិជ្ជាសន្តិសុខមិនប្រពៃណីក្នុងកិច្ចការនគរបាល
  • ពេលរសៀល ៖ ប្រឡងមុខវិជ្ជាកិច្ចការរដ្ឋបាល ជំនាញគ្រប់គ្រងបញ្ជាដឹកនាំ និងមុខវិជ្ជា ការគ្រប់គ្រងធនធានមនុស្ស

ក្នុងឱកាសនោះ ឯកឧត្តមប្រធានគណៈកម្មការប្រឡង បានធ្វើការណែនាំឱ្យនិស្សិតទាំងអស់ត្រូវគោរពតាមបទបញ្ជាផ្ទៃក្នុងនៃការប្រឡងនិងយកចិត្តទុកដាក់ក្នុងការសរសេរសន្លឹកកិច្ចការឱ្យបានច្បាស់លាស់និងត្រឹមត្រូវ ដើម្បីទទួលបានលទ្ធផលជោគជ័យសម្រាប់ការប្រឡងពេលនេះ។

សូមបញ្ជាក់ថា និស្សិតសរុបដែលបានចូលរួមប្រឡងនៅថ្ងៃនេះមានចំនួន ១០៥នាក់ នារី១៣នាក់៕

អត្ថបទនិងរូបភាព ៖ វិទ្យាស្ថានក្រោយបរិញ្ញាបត្រ

Song

ព័ត៌មានជាប់ទាក់ទង
ថ្ងៃ​ពុធ, 24 ខែ​មេសា, 2024

ភូមិស្តៅកន្លែង ឃុំដីឥដ្ឋ  ស្រុកកៀនស្វាយ  ខេត្តកណ្តាល

(តាមបណ្តោយផ្លូវជាតិ លេខ១ ចំងាយ ២៦ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ)

សាអេឡិច​ត្រូនិច : info@pac.edu.kh

លេខទូរស័ព្ទ : (+855) 12 895 690

Flag Counter
© 2024

រក្សាសិទ្ធគ្រប់បែបយ៉ាងដោយ បណ្ឌិត្យសភានគរបាលកម្ពុជា

កែប្រែចុងក្រោយ : 8 ម៉ោងមុន