បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ


កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា របស់វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល

ចំនួនទស្សនា (1.0K)


ដីឥដ្ឋ ៖ នៅព្រឹកថ្ងៃពុធ ទី២៦ ខែមិថុនា គ.ស. ២០១៩ វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនគរបាលនៃបណ្ឌិត្យសភានគរបាលកម្ពុជា បានបើកកិច្ចប្រជុំរបស់ខ្លួន ដើម្បីបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា ប្រចាំត្រីមាសទី២ និងប្រចាំឆមាសទី១ គ.ស.២០១៩ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សាស្រ្តាចារ្យរង សេន សត្យា នាយកវិទ្យាស្ថាន និងមានការអញ្ជើញចូលរួមពីលោកនាយករង នាយការិយាល័យ នាយផ្នែក និងមន្ត្រីក្រោមឱវាទ។

កិច្ចប្រជុំបានផ្តោតលើចំណុចសំខាន់ៗបី គឺ ៖
១. ការងារស្រាវជ្រាវវិទ្យាសាស្រ្តនគរបាល
២. ការងារ បណ្ណាល័យ និង
៣. ការងារមន្ទីរពិសោធន៍

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សាស្រ្តាចារ្យរង ប្រធានអង្គប្រជុំ បានត្រួតពិនិត្យ វាយតម្លៃ និងឯកភាពលើរបាយការណ៍លទ្ធផលសម្រេចបាន ប្រចាំខែមិថុនា ប្រចាំត្រីមាសទី២ ប្រចាំឆមាសទី១ នៃគ.ស.២០១៩ និងការបន្តជំរុញការអនុវត្តបទបញ្ជាផ្ទៃក្នុងដល់មន្ត្រីក្រោមឱវាទបន្តទៀត។ ជាពិសេស លោកប្រធានប្រជុំ ក៏បានជំរុញដល់ថ្នាក់ដឹកនាំវិទ្យាស្ថាន នាយការិយាល័យ និងនាយផ្នែក តាមជំនាញនីមួយៗ ត្រូវពង្រឹងការងារឱ្យបានល្អប្រសើរបន្ថែមទៀត។

ជាទីបញ្ចប់ លោកឧត្តមសេនីយ៍ទោ បានថ្លែងអំណរគុណដល់មន្ត្រីទាំងអស់របស់វិទ្យាស្ថាន ដែលសហការគ្នាក្នុងការបំពេញភារកិច្ច និងគោរពតាមបទបញ្ជារបស់ថ្នាក់ដឹកនាំដែលបានដាក់ជូន បានល្អប្រសើរ រហូតសម្រេចជោគជ័យនាពេលនេះ។

អត្ថបទនិងរូបថត ៖ វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល

Song

ព័ត៌មានជាប់ទាក់ទង
ថ្ងៃ​ពុធ, 24 ខែ​មេសា, 2024

ភូមិស្តៅកន្លែង ឃុំដីឥដ្ឋ  ស្រុកកៀនស្វាយ  ខេត្តកណ្តាល

(តាមបណ្តោយផ្លូវជាតិ លេខ១ ចំងាយ ២៦ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ)

សាអេឡិច​ត្រូនិច : info@pac.edu.kh

លេខទូរស័ព្ទ : (+855) 12 895 690

Flag Counter
© 2024

រក្សាសិទ្ធគ្រប់បែបយ៉ាងដោយ បណ្ឌិត្យសភានគរបាលកម្ពុជា

កែប្រែចុងក្រោយ : 20 ម៉ោងមុន