បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ


ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ សៀវភៅដៃគ្រូនិងសៀវភៅសិស្សនៃមុខវិជ្ជានីតិវិធីគរបាលយុត្តិធម៌បែបកុមារមេត្រី

ចំនួនទស្សនា (1.1K)

សៀវភៅដៃគ្រូនិងសៀវភៅសិស្សនៃមុខវិជ្ជានីតិវិធីគរបាលយុត្តិធម៌បែបកុមារមេត្រី ត្រូវបានរៀបចំចងក្រងបញ្ចប់ជាស្ថាពរ ក្រោមកិច្ចសហការរវាងបណ្ឌិត្យសភានគរបាលកម្ពុជា និង អង្គការសម្ពន្ធសិទ្ធិកុមារកម្ពុជា ដោយមានការគាំទ្រទាំងបច្ចេកទេស និងថវិកា ពី អង្គការ PLAN International អង្គការ C.CASVA អង្គការ LEGAL AID CAMBODIA និង អង្គការ UNICEF។
សៀវភៅនេះត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការក្នុងអង្គសិក្ខាសាលា ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភនគរបាលកម្ពុជា នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ នៅបណ្ឌិត្យសភនគរបាលកម្ពុជា។

ក្នុងពិធីនេះ ឯកឧត្តមប្រធានបានថ្លែងថា សៀវភៅនេះមានខ្លឹមសារពាក់ព័ន្ធនឹងគន្លឹះសំខាន់ៗ ស្ដីពី ការអនុវត្តនីតិវិធីនគរបាលយុត្តិធម៌បែបកុមារមេត្រី ស្របតាមច្បាប់យុត្តិធម៌អនីតិជន ក្រមព្រហ្មទណ្ឌ ក្រមនីតិវិធីព្រហ្មទណ្ឌ អនុសញ្ញាស្តីពីសិទិ្ធកុមារ ព្រមទាំងច្បាប់ជាតិ និងអន្តរជាតិពាក់ព័ន្ធផ្សេងៗទៀតដែលមានជាធរមាន ព្រមទាំងជា ឧត្ដមប្រយោជន៍សម្រាប់ការសិក្សាស្រាវជ្រាវ របស់និស្សិត សិក្ខាកាម និងសិស្ស នៃបណ្ឌិត្យសភានគរបាលកម្ពុជា និងសម្រាប់សាស្ត្រាចារ្យ គ្រូនគរបាលជាតិ យកមកធ្វើជាសៀវភៅគោល ក្នុងការបណ្តុះបណ្តាលដល់កងកម្លាំងនគរបាលជាតិនិងមន្ត្រីពន្ធនាគារ ទូទាំងប្រទេស។

ឯកឧត្តមប្រធានបានបញ្ជាប់បន្ថែមថា សមិទ្ធផលដែលយើងទទួលបានមកនេះ ជាសក្ខីភាពនៃការអនុវត្តស្របតាមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃដែលតែងតែយកចិត្តទុកដាក់ខ្ពស់លើកុមារ ដោយបានដាក់ចេញនូវគោលនយោបាយ ផែនការយុទ្ធសាស្រ្ត និងលិខិតបទដ្ឋានគតិយុត្តនានា ដើម្បីលើកកម្ពស់សិទ្ធិកុមារ និងការលុបបំបាត់អំពើហិង្សាលើកុមារគ្រប់រូបភាព។
ជាទីបញ្ចប់ ឯកឧត្តមបានស្នើឱ្យបន្តកិច្ចសហការល្អ រវាងបណ្ឌិត្យសភានគរបាលកម្ពុជា និង អង្គការសម្ពន្ធសិទ្ធិកុមារកម្ពុជា ព្រមទាំងអង្គការពាក់ព័ន្ធផ្សេងទៀតដើម្បីបន្តចងក្រងសៀភៅគោលនៃមុខវិជ្ជាផ្សេងៗទៀត ដែលជាប្រយោជន៍ដល់ការបណ្ដុះបណ្ដាល កងកម្លាំងនគរបាលជាតិ និង មន្រ្តីពន្ធនាគារទូទាំងប្រទេស៕

Song

ព័ត៌មានជាប់ទាក់ទង

ភូមិស្តៅកន្លែង ឃុំដីឥដ្ឋ  ស្រុកកៀនស្វាយ  ខេត្តកណ្តាល

(តាមបណ្តោយផ្លូវជាតិ លេខ១ ចំងាយ ២៦ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ)

សាអេឡិច​ត្រូនិច : info@pac.edu.kh

លេខទូរស័ព្ទ : (+855) 12 895 690

Flag Counter
© 2024

រក្សាសិទ្ធគ្រប់បែបយ៉ាងដោយ បណ្ឌិត្យសភានគរបាលកម្ពុជា

កែប្រែចុងក្រោយ : 3 សប្ដាហ៍មុន