បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ


លទ្ធផលនៃការចូលរួមរបស់គណៈប្រតិភូនៃបណ្ឌិត្យសភានគរបាលកម្ពុជា នៅក្នុង “វេទិកាប្រធានបណ្ឌិត្យសភានគរបាលអាស៊ាន-ចិន និងប្រទេសជិតខាងលើកទី៣ និងកិច្ចប្រជុំតុមូល ស្តីពីការកសាងសមត្ថភាពមន្រ្តីអនុវត្តច្បាប់” នៅទីក្រុងវៀងចន្ទ នៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

ចំនួនទស្សនា (1.1K)

លទ្ធផលនៃការចូលរួមរបស់គណៈប្រតិភូនៃបណ្ឌិត្យសភានគរបាលកម្ពុជា នៅក្នុង “វេទិកាប្រធានបណ្ឌិត្យសភានគរបាលអាស៊ាន-ចិន និងប្រទេសជិតខាងលើកទី៣ និងកិច្ចប្រជុំតុមូល ស្តីពីការកសាងសមត្ថភាពមន្រ្តីអនុវត្តច្បាប់” នៅទីក្រុងវៀងចន្ទ នៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
————————————————————————————————-
កាលពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែមិថុនា គ.ស.២០១៩ កន្លងទៅនេះ ដោយមានការអនុញ្ញាតដ៏ខ្ពង់ ខ្ពស់ពី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងតបតាមការអញ្ជើញរបស់ ឯកឧត្តម បួនសួ ណាម៉ាចក្រ ប្រធានបណ្ឌិត្យភានគរបាលប្រជាជនឡាវ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានដឹកនាំគណៈប្រតិភូចូលរួម “វេទិកាប្រធានបណ្ឌិត្យសភានគរបាលអាស៊ាន-ចិន និងប្រទេសជិតខាងលើកទី៣ និងកិច្ចប្រជុំតុមូល ស្តីពីការកសាងសមត្ថ ភាពមន្រ្តីអនុវត្តច្បាប់”។

នៅក្នុងវេទិកា និងកិច្ចប្រជុំខាងលើនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង ផល្លី និងតំណាង ប្រតិភូនៃស្ថាប័នបណ្តុះបណ្តាលនគរបាលមកពីប្រទេសចំនួន១១ បានធ្វើបទអន្តរាគមន៍និងកិច្ចពិភាក្សាផ្លាស់ប្តូរយោបល់ ក្នុងការងារបណ្តុះបណ្តាល ដើម្បីកសាងសមត្ថភាពមន្រ្តីអនុវត្តច្បាប់ ឲ្យឆ្លើយតបទៅនឹងសភាពការណ៍សន្តិសុខ ដែលកំពុងគំរាមកំហែងនៅក្នុងតំបន់និងសកលលោក រួមមាន ៖ បទល្មើសជួញដូរគ្រឿងញៀន បទល្មើសជួញដូរមនុស្ស បទល្មើសរត់ពន្ធនិងជួញដូរអាវុធ បទល្មើសតាមប្រព័ន្ធ
បច្ចេកវិទ្យា បទល្មើសតាមប្រព័ន្ធទូរគមនាគមន៍ បទល្មើសហិរញ្ញវត្ថុ អំពើភេរវកម្ម និងចលនាជ្រុលនិយមដោយហិង្សា។
ជាមួយគ្នានេះ កិច្ចពិភាក្សាក៏បានផ្តោតការយកចិត្តទុកដាក់ទៅលើ “ការកសាងប្រព័ន្ធសហប្រតិបត្តិការលើវិស័យអប់រំកងកម្លាំងនគរបាលថ្នាក់តំបន់ប្រកបដោយចីរភាព”។
លទ្ធផលនិងបទពិសោធ ដែលទទួលបាន មានដូចខាងក្រោមៈ
១- វេទិកានិងកិច្ចប្រជុំតុមូលនេះ បានផ្តល់បទពិសោធ ស្តីពីការងារដឹកនាំ គ្រប់គ្រង ការងារអប់រំជាក់ស្តែង របស់ស្ថាប័នបណ្តុះបណ្តាលនគរបាលនីមួយៗ ដើម្បីតម្រង់ទិសការបណ្តុះបណ្តាលទៅរកសភាពការណ៍សន្តិសុខនិងតម្រូវការរបស់អង្គភាពដែលប្រើប្រាស់កងកម្លាំង ក្នុងបរិការណ៍នៃប្រទេសនីមួយៗ។
២- វេទិកានេះ បានផ្តល់ឱកាសដល់បណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូរអន្តរជាតិបន្ថែមទៀត។
៣- អង្គវេទិកានេះ បានសម្រេចជាឯកឆន្ទឲ្យបណ្ឌិត្យសភានគរបាលកម្ពុជា ត្រៀមធ្វើជាម្ចាស់ផ្ទះ ដើម្បីរៀបចំវេទិកាលើកទី៤ និងកិច្ចប្រជុំតុមូល នៅឆ្នាំ២០២១ខាងមុខនេះ ដោយសហការជាមួយនឹងបណ្ឌិត្យសភានគរបាលខេត្តយូណាន៕

Song

ព័ត៌មានជាប់ទាក់ទង
ថ្ងៃ​ពុធ, 24 ខែ​មេសា, 2024

ភូមិស្តៅកន្លែង ឃុំដីឥដ្ឋ  ស្រុកកៀនស្វាយ  ខេត្តកណ្តាល

(តាមបណ្តោយផ្លូវជាតិ លេខ១ ចំងាយ ២៦ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ)

សាអេឡិច​ត្រូនិច : info@pac.edu.kh

លេខទូរស័ព្ទ : (+855) 12 895 690

Flag Counter
© 2024

រក្សាសិទ្ធគ្រប់បែបយ៉ាងដោយ បណ្ឌិត្យសភានគរបាលកម្ពុជា

កែប្រែចុងក្រោយ : 10 ម៉ោងមុន