បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ


ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងជាប្រធាននាយកដ្ឋានបណ្តុះបណ្តាល បានដឹកនាំប្រតិភូចុះសំណេះសំណាលនិងសួរសុខទុក្ខសិស្សនាយនគរបាលនិងសិស្សនាយនគរបាលរងក្របខណ្ឌថ្មី ដែលកំពុងសិក្សាវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៣ លើកទី៣ នៅសាលានគរបាលជាតិភូមិភាគ៥ ខេត្តបាត់ដំបង

ចំនួនទស្សនា (96)

នៅសៀលថ្ងៃពុធ ទី១៩ ខែមិថុនា គ.ស.២០១៩ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងជាប្រធាននាយកដ្ឋានបណ្តុះបណ្តាល បានដឹកនាំប្រតិភូចុះសំណេះសំណាលនិងសួរសុខទុក្ខសិស្សនាយនគរបាលនិងសិស្សនាយនគរបាលរងក្របខណ្ឌថ្មី ដែលកំពុងសិក្សាវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៣ លើកទី៣ នៅសាលានគរបាលជាតិភូមិភាគ៥ ខេត្តបាត់ដំបង ដែលមានសិស្សនគរបាលសរុបចំនួន១៥៣នាក់ នារី ២៨នាក់។

បន្ទាប់ពីស្តាប់របាយការណ៍ របស់លោកឧត្តមសេនីយ៍ទោ ប៉ិ វ៉ាន់ នាយកសាលានគរបាលជាតិភូមិភាគ៥រួចមក ឯកឧត្តម ប្រធានគណៈអធិបតី បានទាញការចាប់អារម្មណ៍ថា នេះជាវគ្គបណ្តុះបណ្តាលជាប្រវត្តិសាស្រ្តដ៏សំខាន់និងចាំបាច់ នៅក្នុងឆាកជីវិតរបស់ប្អូនៗ ដោយបានផ្លាស់ប្តូរជីវភាពការងាររបស់ប្អូនពីជនស៊ីវិល មកជាកងកម្លាំងនគរបាលជាតិ។ សិស្សដែលអាចទទួលបានវិញ្ញាបនបត្រសិក្សានិងប្រកាសតាំងស៊ប់ក្នុងក្របខណ្ឌមន្រ្តីនគរបាលជាតិកម្ពុជា ល្គឹកណាសិក្សាទទួលបានជោគជ័យនិងអនុវត្តតាមនីតិវិធីជាធរមាន។

នាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ បានផ្តល់អនុសាសន៍ដល់សិស្សនគរបាល គ្រប់រូបត្រូវ ៖ 
– យកចិត្តទុកដាក់សិក្សារៀនសូត្រ ហ្វឹកហាត់ ដោយធ្វើស្វ័យសិក្សាទាំងទ្រឹស្តីនិងការអនុវត្តជាក់ស្តែង «បើអ្នកបង្ហូរញើសច្រើននៅទីនេះ អ្នកនឹងបង្ហូរឈាមតិចនៅតាមដងផ្លូវ» 
– មានវត្តមានគ្រប់ពេលសិក្សា ពេលប្រជុំជួរ គោរពវិន័យឱ្យបានខ្ជាប់ខ្ជួននិងហាមដាច់ខាតចំពោះការប្រព្រឹត្តនូវសកម្មភាពខុសច្បាប់នានា ពីព្រោះបណ្ឌិត្យសភា មិនមានការយោគយល់ ឬលើកលែងចំពោះសិស្សដែលមិនបានគោរពវិន័យ និងមិនបានបំពេញគ្រប់លក្ខខណ្ឌនានាតាមកម្មវិធីអប់រំឡើយ
– ត្រូវគោរពឱ្យបានដាច់ខាតនូវរាល់ខ្លឹមសារដែលមានចែងក្នុងបទបញ្ជាផ្ទៃក្នុង បទបញ្ញត្តិ សេចក្តីសម្រេចនានា របស់បណ្ឌិត្យសភា 
– ប្រកាន់ខ្ជាប់នូវទស្សនៈ «រៀនឱ្យចេះ មិនមែនរៀនឱ្យចប់» «គុណភាពមិនអាចសម្របសម្រួលបានឡើយ» អ្នកដែលមិនបានទទួលជោគជ័យក្នុងការសិក្សានឹងមិនត្រូវបានផ្តល់វិញ្ញាបនបត្រនិងប្រកាសតាំងស៊ប់នោះទេ 
– ត្រូវចូលរួមធ្វើការវាយតម្លៃលើដំណើរការបណ្តុះបណ្តាលវគ្គទាំងមូលនិងផ្តល់ជាមតិយោបល់ឬសំណូមពរនានា នៅពេលបញ្ចប់វគ្គសិក្សា 
– ពេលត្រឡប់ទៅបម្រើការងារវិញ ត្រូវចេះបង្ហាញពីឥរិយាបថការងារថ្មី ជាមន្ត្រីនគរបាលដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ មានសីលធម៌ល្អ មានការទទួលខុសត្រូវលើការងារ មានភាពស្មោះត្រង់ ដើម្បីឱ្យថ្នាក់ដឹកនាំផ្តល់ជំនឿទុកចិត្តមកលើខ្លួន។

អង្គពិធីទាំងមូលបានចាប់អារម្មណ៍និងគាំទ្រយ៉ាងខ្លាំង ព្រមទាំងបានប្តេជ្ញាចិត្តក្នុងការអនុវត្តនូវអនុសាសន៍ដ៏មានតម្លៃនេះ។ កម្មវិធីបានបញ្ចប់នៅម៉ោង១៦:០០នាទី រសៀល ប្រកបដោយបរិយាកាសរីករាយ។

អត្ថបទនិងរូបថត ៖ នាយកដ្ឋានបណ្តុះបណ្តាល

PHNOM PENH WEATHER
ព័ត៌មានជាប់ទាក់ទង

ភូមិស្តៅកន្លែង ឃុំដីឥដ្ឋ  ស្រុកកៀនស្វាយ  ខេត្តកណ្តាល

(តាមបណ្តោយផ្លូវជាតិ លេខ១ ចំងាយ ២៦ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ)

សាអេឡិច​ត្រូនិច : info@pac.edu.kh

លេខទូរស័ព្ទ : (+855) 24 677 0707

© 2019

រក្សាសិទ្ធគ្រប់បែបយ៉ាងដោយ រាជបណ្ឌិត្យសភានគរបាលកម្ពុជា

កែប្រែចុងក្រោយ : 5 ថ្ងៃមុន