បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ


វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៣ លើកទី៣ ដល់សិស្សនាយនគរបាល-នាយនគរបាលរង ក្របខណ្ឌថ្មី

ចំនួនទស្សនា (1.7K)

នៅព្រឹក ថ្ងៃសុក្រ ទី១៤ ខែមិថុនា គ.ស.២០១៩ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងជាប្រធាននាយកដ្ឋានបណ្តុះបណ្តាល បានដឹកនាំប្រតិភូដើម្បីបើកវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៣ លើកទី៣ ដល់សិស្សនាយនគរបាល-នាយនគរបាលរង ក្របខណ្ឌថ្មី នៅសាលានគរបាលជាតិភូមិភាគ៣ ក្នុងទឹកដីខេត្តកំពង់ស្ពឺ ដែលមានសិស្សនគរបាលសរុបចំនួន១៣៧នាក់ នារី ៣៧នាក់។

បន្ទាប់ពីស្តាប់នូវរបាយការណ៍របស់លោកឧត្តមសេនីយ៍ទោ វៀក សុភាព នាយកសាលានគរបាលជាតិភូមិភាគ៣រួចមក ឯកឧត្តម ប្រធានគណៈអធិបតី បានទាញការចាប់អារម្មណ៍ថា នេះជាវគ្គបណ្តុះបណ្តាល ប្រវត្តិសាស្រ្តដ៏សំខាន់និងចាំបាច់ នៅក្នុងឆាកជីវិតរបស់ប្អូនៗ ដោយបានផ្លាស់ប្តូរជីវភាពការងាររបស់ប្អូនពីជនស៊ីវិល មកជាកងកម្លាំងនគរបាលជាតិ។ សិស្សដែលអាចទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សានិងប្រកាសតាំងស៊ប់ក្នុងក្របខណ្ឌមន្រ្តីនគរបាលជាតិ ល្គឹកណាតែសិក្សាទទួលបានជោគជ័យនិងអនុវត្តតាមនីតិវិធីជាធរមាន។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ បានផ្តល់អនុសាសន៍ដល់សិស្សនគរបាល គ្រប់រូបត្រូវ ៖

– យកចិត្តទុកដាក់សិក្សារៀនសូត្រ ហ្វឹកហាត់ ដោយធ្វើស្វ័យសិក្សាទាំងទ្រឹស្តីនិងការអនុវត្តជាក់ស្តែង
– មានវត្តមានគ្រប់ពេលសិក្សា ពេលប្រជុំជួរ គោរពវិន័យឱ្យបានខ្ជាប់ខ្ជួន និងហាមដាច់ខាតចំពោះការប្រព្រឹត្តនូវសកម្មភាពខុសច្បាប់នានា ពីព្រោះ បណ្ឌិត្យសភាមិនមានការយោគយល់ឬលើកលែងចំពោះសិស្សដែលមិនបានគោរពវិន័យ និងមិនបានបំពេញគ្រប់លក្ខខណ្ឌនានាតាមកម្មវិធីអប់រំឡើយ
– ត្រូវគោរពឱ្យបានដាច់ខាតនូវរាល់ខ្លឹមសារដែលមានចែងក្នុងបទបញ្ជាផ្ទៃក្នុង បទបញ្ញត្តិ សេចក្តីសម្រេចនានារបស់បណ្ឌិត្យសភា
– ប្រកាន់ខ្ជាប់នូវទស្សនៈ «រៀនឱ្យចេះ មិនមែនរៀនឱ្យចប់ » «គុណភាពមិនអាចសម្របសម្រួលបានឡើយ»
– អ្នកដែលមិនបានទទួលជោគជ័យក្នុងការសិក្សានឹងមិនទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា ហើយក៏មិនត្រូវបានប្រកាសតាំងស៊ប់នោះដែរ
– ត្រូវចូលរួមធ្វើការវាយតម្លៃលើដំណើរការបណ្តុះបណ្តាលវគ្គទាំងមូលនិងផ្តល់ជាមតិយោបល់ឬសំណូមពរនានា នៅពេលបញ្ចប់វគ្គសិក្សា
– ពេលត្រឡប់ទៅបម្រើការងារវិញ ត្រូវចេះបង្ហាញពីឥរិយាបថការងារថ្មី ជាមន្ត្រីនគរបាលដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ មានសីលធម៌ល្អ មានការទទួលខុសត្រូវលើការងារ មានភាពស្មោះត្រង់ ដើម្បីឱ្យថ្នាក់ដឹកនាំផ្តល់ជំនឿទុកចិត្តមកលើខ្លួន។

អង្គពិធីទាំងមូលបានចាប់អារម្មណ៍និងគាំទ្រយ៉ាងខ្លាំង ព្រមទាំងបានប្តេជ្ញាចិត្តក្នុងការអនុវត្តនូវអនុសាសន៍ដ៏មានតម្លៃនេះ។

កម្មវិធីបានបញ្ចប់នៅម៉ោង១១ៈ៤០នាទី ប្រកបដោយបរិយាកាសរីករាយ៕

អត្ថបទនិងរូបថត ៖ នាយកដ្ឋានបណ្តុះបណ្តាល

Song

ព័ត៌មានជាប់ទាក់ទង
ថ្ងៃ​ពុធ, 24 ខែ​មេសា, 2024

ភូមិស្តៅកន្លែង ឃុំដីឥដ្ឋ  ស្រុកកៀនស្វាយ  ខេត្តកណ្តាល

(តាមបណ្តោយផ្លូវជាតិ លេខ១ ចំងាយ ២៦ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ)

សាអេឡិច​ត្រូនិច : info@pac.edu.kh

លេខទូរស័ព្ទ : (+855) 12 895 690

Flag Counter
© 2024

រក្សាសិទ្ធគ្រប់បែបយ៉ាងដោយ បណ្ឌិត្យសភានគរបាលកម្ពុជា

កែប្រែចុងក្រោយ : 1 ថ្ងៃមុន