បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ


បាឋកថាស្តីពី «ការងារបង្ការនិងបង្ក្រាបបទល្មើសព្រហ្មទណ្ឌក្នុងដែនសមត្ថកិច្ចរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ»

ចំនួនទស្សនា (2.0K)

នៅព្រឹក ថ្ងៃអង្គារ ទី១១ ខែមិថុនា គ.ស.២០១៩ វិទ្យាស្ថានក្រោយបរិញ្ញាបត្រនៃបណ្ឌិត្យសភានគរបាលកម្ពុជា បានរៀបចំធ្វើបាឋកថាស្តីពី «ការងារបង្ការនិងបង្ក្រាបបទល្មើសព្រហ្មទណ្ឌក្នុងដែនសមត្ថកិច្ចរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ» ឧទ្ទេសនាមដោយលោក ឧត្តមសេនីយ៍ឯក ជា ប៊ុនថុល អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ជូនដល់ថ្នាក់ដឹកនាំ គ្រូនគរបាលជាតិ មន្ត្រី និងនិស្សិតបរិញ្ញាបត្រជាន់ខ្ពស់ ជំនាញ វិទ្យាសាស្ត្រនគរបាល ជំនាន់ទី៧និងទី៨ សរុបចំនួន១៣០នាក់ ក្នុងនោះនារី ១២នាក់ នៅសាលសន្និសិទ នៃបណ្ឌិត្យសភានគរបាលកម្ពុជា។

ជាលទ្ធផល ក្រោយពេលបញ្ចប់បទបាឋកថា មន្ត្រី គ្រូនគរបាលជាតិ និងនិស្សិតរបស់យើងបានយល់ដឹងកាន់តែច្បាស់អំពី ៖ 
– សញ្ញាណនៃក្រមនីតិវិធីព្រហ្មទណ្ឌ
– ការកសាងសំណុំរឿងបទល្មើសព្រហ្មទណ្ឌ
– នីតិវិធីនៃការស៊ើបអង្កេតនិងការប្រមូលភស្តុតាង
– ករណីជាក់ស្តែងនៃការបង្ក្រាបបទល្មើសប្លន់(ក្រុមប្លន់អាកា)
– ករណីជាក់ស្តែងនៃការបំបែកឧក្រិដ្ឋជនបោកគ្រាប់បែកនៅរាជធានីភ្នំពេញ និង
– បញ្ហាផ្សេងៗ

ជាចុងក្រោយ លោកឧត្តមសេនីយ៍ឯក ង៉េង ជួរ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឧបត្ថម្ភកុំព្យូទ័រលើតុមួយគ្រឿងនិងសៀវភៅស្តីពីក្បួននីតិវិធីប្រតិបត្តិការរបស់នគរបាលយុត្តិធម៌ ចំនួន៨០ក្បាលផងដែរ ដល់បណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីជាប្រយោជន៍សម្រាប់ការសិក្សាស្រាវជ្រាវ៕

អត្ថបទនិងរូបភាព ៖ វិទ្យាស្ថានក្រោយបរិញ្ញាបត្រ

Song

ព័ត៌មានជាប់ទាក់ទង

ភូមិស្តៅកន្លែង ឃុំដីឥដ្ឋ  ស្រុកកៀនស្វាយ  ខេត្តកណ្តាល

(តាមបណ្តោយផ្លូវជាតិ លេខ១ ចំងាយ ២៦ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ)

សាអេឡិច​ត្រូនិច : info@pac.edu.kh

លេខទូរស័ព្ទ : (+855) 12 895 690

Flag Counter
© 2024

រក្សាសិទ្ធគ្រប់បែបយ៉ាងដោយ បណ្ឌិត្យសភានគរបាលកម្ពុជា

កែប្រែចុងក្រោយ : 6 ម៉ោងមុន