បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ


ឯកឧត្ដម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល អញ្ជើញជាវាគ្មិនកិត្តិយស ធ្វើបទបាឋកថា ចែករំលែកចំណេះដឹង និងបទពិសោធន៍​ នៅបណ្ឌិត្យសភានគរបាលកម្ពុជា

ចំនួនទស្សនា (323)

នាព្រឹកថ្ងៃ២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានទទួលស្វាគមន៍ ឯកឧត្ដម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក និងមានតម្លៃ អញ្ជើញជាវាគ្មិនកិត្តិយសធ្វើបទបាឋកថាចែករំលែកចំណេះដឹង និងបទពិសោធន៍ លើប្រធានបទស្ដីពី យន្តការគ្រប់គ្រងវិស័យរ៉ែនិងថាមពលនៅកម្ពុជា និងការបង្ការទប់ស្កាត់ផលប៉ះពាល់ធនធានធម្មជាតិ ជូនដល់ថ្នាក់ដឹកនាំ គ្រូនគរបាលជាតិ មន្រ្តី និងនិស្សិត-សិក្ខាកាម ចំនួន ៩៥០នាក់ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ។
ឯកឧត្ដម នាយឧត្ដមសេនីយ៍ សេង ផល្លី បានថ្លែងអំណរគុណចំពោះ ឯកឧត្ដមរដ្ឋមន្ត្រី ដែលបានឧតបត្ថម្ភនូវកុំព្យូទ័រ ព្រីនធឺ និងថវិកាចំនួន ១ម៉ឺនដុល្លា ជូនដល់បណ្ឌិត្យសភានគរបាលកម្ពុជា ហើយ ឯកឧត្ដម ក៏បានវាយតម្លៃខ្ពស់ចំពោះបទបាឋកថានាថ្ងៃនេះ ថាពិតជាមានសារសំខាន់ និងមានតម្លៃចំពោះថ្នាក់ដឹកនាំ គ្រូនគរបាលជាតិ មន្រ្តី និងនិស្សិត-សិក្ខាកាម នៃបណ្ឌិត្យសភានគរបាលកម្ពុជា ដែលបានចូលរួមស្ដាប់ក្នុងការទទួលបាននូវបទពិសោធន៍ល្អៗ និងចំណេះដឹងថ្មីៗបន្ថែមទៀត ។

PHNOM PENH WEATHER
ចំរៀង ប.ន.ក
album-art

ចំរៀង

By
Release date:
ព័ត៌មានជាប់ទាក់ទង

ភូមិស្តៅកន្លែង ឃុំដីឥដ្ឋ  ស្រុកកៀនស្វាយ  ខេត្តកណ្តាល

(តាមបណ្តោយផ្លូវជាតិ លេខ១ ចំងាយ ២៦ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ)

សាអេឡិច​ត្រូនិច : info@pac.edu.kh

លេខទូរស័ព្ទ : (+855) 24 677 0707

Flag Counter
© 2019

រក្សាសិទ្ធគ្រប់បែបយ៉ាងដោយ រាជបណ្ឌិត្យសភានគរបាលកម្ពុជា

កែប្រែចុងក្រោយ : 1 ថ្ងៃមុន