បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ


វិទ្យាស្ថានក្រោយ​បរិញ្ញាបត្រ

ចំនួនទស្សនា (5.2K)

ឧត្តមសេនីយ៍ឯក ឡាយ សុបញ្ញា
អត្តលេខ 77808
កំរិតវប្បធម៌ បរិញ្ញាបត្រជាន់ខ្ពស់
អាសយដ្ឋាន រាជធានីភ្នំពេញ
ទំនាក់ទំនង Mobile: 017 557 773
E-mail:​​laysopagna@gmail.com
ក-តួនាទី ភារកិច្ចវិទ្យាស្ថានក្រោយបរិញ្ញាបត្រ 
វិទ្យាស្ថានក្រោយបរិញ្ញាបត្រ មានតួនាទីធ្វើជាសេនាធិការជូនប្រធានបណ្ឌិត្យសភានគរបាលកម្ពុជាលើការអប់រំ បណ្តុះបណ្តាល កម្រិតក្រោយបរិញ្ញាបត្រ រួមមានថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ដែលមានភារកិច្ចដូចខាងក្រោម៖

  • កសាងផែនការបណ្តុះបណ្តាលនិស្សិត សម្រាប់កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតទៅតាមមុខជំនាញនីមួយៗ តាមការកំណត់របស់បណ្ឌិត្យសភានគរបាលកម្ពុជា និងក្រសួងមហាផ្ទៃ
  • អនុវត្តផែនការបណ្តុះបណ្តាលរបស់បណ្ឌិត្យសភានគរបាលកម្ពុជា
  • សិក្សាស្រាវជ្រាវធ្វើទំនើបកម្ម ខ្លឹមសារបង្ហាត់បង្រៀន កម្មវិធីសិក្សា
  • រៀបចំប្រតិទិនសិក្សា កាលវិភាគសិក្សា និងតាមដានសម្របសម្រួលការបង្ហាត់បង្រៀន
  • រៀបចំកិច្ចការប្រឡង និងវាយតម្លៃលទ្ធផលការសិក្សារបស់និស្សិត
  • គ្រប់គ្រង និងណែនាំការសរសេររបាយការណ៍ស្រាវជ្រាវ សារណា និក្ខេបបទ
  • រៀបចំ និងសម្របសម្រួលការប្រជុំរបស់ក្រុមប្រឹក្សាបណ្ឌិត្យវិទ្យាសាស្រ្ត
  • ទំនាក់ទំនង សម្របសម្រួលជាមួយគ្រូនគរបាល និងសាស្រ្តាចារ្យតាម​មុខវិជ្ជានីមួយៗដើម្បីបង្ហាត់បង្រៀនតាមកម្មវិធីសិក្សា
  • រៀបចំដំណើរការវាយតម្លៃរបាយការណ៍ស្រាវជ្រាវ សារណា និក្ខេបបទ និងការប្រឡងបញ្ចប់ការសិក្សារបស់និស្សិត
  • គ្រប់គ្រងវគ្គសិក្សារបស់និស្សិត
  • លើកយោបល់ជូនប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងការអនុញ្ញាតច្បាប់   ផ្អាកបណ្តោះអាសន្ន ឬបញ្ឈប់ទាំងស្រុង ការសិក្សារបស់និស្សិត
  • ធ្វើការងាររដ្ឋបាល បុគ្គលិក ភស្តុភារ គណនេយ្យ គ្រប់គ្រងចលនទ្រព្យ និងអចលនទ្រព្យរបស់វិទ្យាស្ថានក្រោយបរិញ្ញាបត្រ
  • ធ្វើរបាយការណ៍បូកសរុបលទ្ធផលការងារ និងទិសដៅបន្តរបស់វិទ្យាស្ថាន តាមការកំណត់ជូនបណ្ឌិត្យសភានគរបាលកម្ពុជា
  • ទទួលអនុវត្តភារកិច្ច និងសិទ្ធិផ្សេងៗទៀតដែលប្រធានបណ្ឌិត្យសភានគរបាលកម្ពុជាប្រគល់ឱ្យ។

វិទ្យាស្ថានក្រោយបរិញ្ញបត្រ ដឹកនាំដោយប្រធានមួយរូប និងមានអនុប្រធានមួយចំនួនតាមការកំណត់។

– រចនាសម្ព័ន្ធដេប៉ាតឺម៉ង់ថ្នាក់ក្រោយឩត្តមសិក្សា
  1. ការិយាល័យរដ្ឋបាល-សរុប
  2. ការិយាល័យសិក្សាធិការ
  3. ការិយាល័យផែនការ និងកម្មវិធីសិក្សា
  4. ការិយាល័យគ្រប់គ្រងកិច្ចការស្រាវជ្រាវ
Song

ភូមិស្តៅកន្លែង ឃុំដីឥដ្ឋ  ស្រុកកៀនស្វាយ  ខេត្តកណ្តាល

(តាមបណ្តោយផ្លូវជាតិ លេខ១ ចំងាយ ២៦ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ)

សាអេឡិច​ត្រូនិច : info@pac.edu.kh

លេខទូរស័ព្ទ : (+855) 12 895 690

Flag Counter
© 2024

រក្សាសិទ្ធគ្រប់បែបយ៉ាងដោយ បណ្ឌិត្យសភានគរបាលកម្ពុជា

កែប្រែចុងក្រោយ : 3 ថ្ងៃមុន