បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ


តួនាទីភារកិច្ច

ចំនួនទស្សនា (1.9K)

តួនាទី ភារកិច្ចរបស់វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល

វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល មានតួនាទីធ្វើជាសេនាធិការជូនប្រធានបណ្ឌិត្យសភានគរបាលកម្ពុជាលើការងារស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល ធ្វើវិក្រឹតការ សុក្រឹតការ គ្រប់គ្រងមន្ទីរពិសោធន៍សិក្សា និងគ្រប់គ្រងបណ្ណាល័យ ដែលមានភារកិច្ចដូចខាងក្រោម៖

  • ផ្តើមយោបល់ជូនថ្នាក់បណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងការដាក់ចេញនូវប្រធានបទស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល ពាក់ព័ន្ធដល់វិស័យសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ កិច្ចដឹកនាំបញ្ជា ឧក្រិដ្ឋវិទ្យា និងច្បាប់នានា ដែលពាក់ព័ន្ធដល់ការអនុវត្តភារកិច្ចរបស់មន្ត្រីនគរបាលជាតិ និនងមន្ត្រីពន្ធនាគារ
  • ស្ថាបនាទំនាក់ទំនងសហប្រតិបត្តិការផ្នែកស្រាវជ្រាវ ជាមួយស្ថាប័នស្រាវជ្រាវថ្នាក់ជាតិ និងអន្តរជាតិដែលមានកម្មវត្ថុ និងគោលបំណងដូចគ្នា
  • គ្រប់គ្រងសមាជិកស្រាវជ្រាវវិទ្យាសាស្ត្រ និងធ្វើការជំរុញលើកទឹកចិត្តដល់អ្នកមានស្នាដៃស្រាវជ្រាវ
  • ធ្វើការស្រាវជ្រាវ បោះពុម្ពផ្សាយ និងតម្កល់ឯកសារស្រាវជ្រាវគ្រប់ប្រភេទ
  • សហការពិនិត្យ វាយតម្លៃលទ្ធផលសិក្សាស្រាវជ្រាវរបស់សមាជិក
  • សហការជាមួយអង្គភាពជំនាញក្នុងការប្រមូលទិន្នន័យបទល្មើសដើម្បីធ្វើការវិភាគ វាយតម្លៃ និងផ្តល់ជាអនុសាសន៍ នូវចំណុចខ្វះខាតនៃកិច្ចប្រតិបត្តិការ ឬនីតិវិធីប្រតិបត្តិការ សំដៅរួមចំណែកកាត់បន្ថយបទល្មើសក៏ដូចជាការអភិវឌ្ឍកម្មវិធីសិក្សា និងខ្លឹមសារមេរៀន
  • ធ្វើការវិភាគសេចក្តីត្រូវការបណ្តុះបណ្តាល ឬវិភាគចន្លោះគម្លាតនៃការបណ្តុះបណ្តាល ដើម្បីសហាការរៀបចំកែសម្រួល និងធ្វើទំនើបកម្មលើលខ្លឹមសារ ឯកសារបង្ហាត់បង្រៀនគ្រប់ជំនាញ និងគ្រប់កម្រិត
  • រៀបចំរបាយការណ៍ និងផ្តល់យោបល់ជូនថ្នាក់ដឹកនាំបណ្ឌិត្យសភានគរបាល នូវរបកគំហើញ នានាដែលបានពីការសិក្សាស្រាវជ្រាវ
  • ចុះសិក្សាស្រាវជ្រាវអំពីចំណុចខ្លាំងខ្សោយ និងបញ្ហាប្រឈម នៃកិច្ចប្រតិបត្តិការរបស់មន្ត្រីនគរបាល និងការដឹកនាំបញ្ជាតាមបណ្តាអង្គភាពនគរបាលជាតិទូទាំងប្រទេស ដើម្បីផ្តល់អនុសាសន៍ជូនថ្នាក់ដឹកនាំធ្វើការកែលម្អ និងអភិវឌ្ឍ
  • រៀបចំប្រតិទនសិក្សា កាលវិភាគសិក្សា និងតាមដានសម្របសម្រួលការបង្ហាត់បង្រៀន
  • គ្រប់គ្រងមន្ទីរពិសោធន៍ និងបណ្ណាល័យ
  • លើកគម្រោងផែនការ និងរៀបចំកម្មវិធីបណ្តុះបណ្តាលសម្រាប់វគ្គវិក្រឹតការ សុក្រឹតការ ដល់នាយនគរបាលជាន់ខ្ពស់ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ លើមុខជំនាញឯកទេស និងវិធី សាស្ត្រថ្មីៗ ស្របតាមសភាពការណ៍ជាក់ស្តែងនៃសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍប្រទេសជាតិ
  • ធ្វើការរដ្ឋបាល បុគ្គលិក ភស្តុភារ គណនេយ្យ គ្រប់គ្រងចនលទ្រព្យ អចនលទ្រព្យរបស់វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល
  • គ្រប់គ្រងវគ្គសិក្សារបស់សិក្ខាកាម
  • លើលកយោបល់ជូនប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងការអនុញ្ញាតិច្បាប់ ផ្អាកបណ្តោះអាសន្ន ឬបញ្ឈប់ទាំងស្រុង ការសិក្សារបស់សិក្ខាកាម
  • រៀបចំកិច្ចការប្រឡង និងវាយតម្លៃលទ្ធផលសិក្សារបស់សិក្ខាកាម
  • ធ្វើរបាយការណ៍បូកសរុបលទ្ធផលការងារ និងទិសដៅបន្តរបស់វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល តាមការកំណត់ជូនបណ្ឌិត្យសភានគរបាលកម្ពុជា
  • ទទួលអនុវត្តភារកិច្ច និងសិទ្ធិផ្សេងៗទៀតដែលបណ្ឌិត្យសភានគរបាលកម្ពុជាប្រគល់ឱ្យ

វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល ដឹកនាំដោយប្រធានមួយរូប និងមានអនុប្រធានមួយចំនួនតាមការកំណត់។

PHNOM PENH WEATHER
ចំរៀង ប.ន.ក
album-art

ចំរៀង

By
Release date:

ភូមិស្តៅកន្លែង ឃុំដីឥដ្ឋ  ស្រុកកៀនស្វាយ  ខេត្តកណ្តាល

(តាមបណ្តោយផ្លូវជាតិ លេខ១ ចំងាយ ២៦ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ)

សាអេឡិច​ត្រូនិច : info@pac.edu.kh

លេខទូរស័ព្ទ : (+855) 24 677 0707

Flag Counter
© 2020

រក្សាសិទ្ធគ្រប់បែបយ៉ាងដោយ រាជបណ្ឌិត្យសភានគរបាលកម្ពុជា

កែប្រែចុងក្រោយ : 4 សប្ដាហ៍មុន