បណ្ឌិត្យសភានគបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

បណ្ឌិត្យសភានគបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ


  • ទំព័រដើម
  • ចំណាប់អារម្មណ៏ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា

ចំណាប់អារម្មណ៏ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា

ដោយ PACចំនួនទស្សនា (85)
បណ្ឌិត្យសភានគរបាលកម្ពុជាបានប្រែក្លាយពីសាលាភូមិន្ទនគរបាល យោងតាមអនុក្រិត លេខ ៨៨ អនក្រ.បក ចុះថ្ងៃទី ២៧ ខែកក្កដា  ឆ្នាំ ២០០៧។ បណ្ឌិត្យសភានគរបាលកម្ពុជាមានតួនាទីជាគ្រឹះស្ថានស្រាវជ្រាវ និងបណ្តុះបណ្តាលកងកំលាំងនគរបាលជាតិ   ពាក់ព័ន្ធ ដល់ កិច្ចការសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ចំណេះដឹងទូទៅ និងភាសាបរទេស។ 

មន្រ្តីបណ្ឌិត្យសភានគរបាលកម្ពុជា បាននឹងកំពុងខិតខំធ្វើការយ៉ាង សស្រាក់សស្រាំក្នុងការរៀបចំ វគ្គបណ្តុះបណ្តាល និងអភិវឌ្ឍកម្មវិធី សិក្សា ដើម្បីសំរេចបាននូវ ផែនការយុទ្ធសាស្រ្ត និងទិសដៅរបស់បណ្ឌិត្យសភានគរបាលកម្ពុជា ក៏ដូចជាក្រសួងមហាផ្ទៃ។

បណ្ឌិត្យសភានគរបាលកម្ពុជា សិក្សាស្រាវជ្រាវវិទ្យាសាស្រ្តនគរបាល ពាក់ព័ន្ធលើវិស័យសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈច្បាប់ និងធ្វើការបណ្តុះបណ្តាល ដល់មន្ត្រីនគរបាលនូវវគ្គជំនាញ រយៈពេលខ្លី បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត។

ដើម្បីបង្កើនប្រសិទ្ធនៃការអប់រំ និងចែករំលែកបទពិសោធន៍ផ្សេងៗ បណ្ឌិត្យសភានគរបាលកម្ពុជា បានធ្វើការ សហប្រតិបត្តិការជាមួយ ស្ថាប័នអប់រំជាច្រើន នៅក្នុងនិងក្រៅប្រទេស និងបណ្តុះបណ្តាលមន្ត្រីបណ្ឌិត្យសភានគរបាលកម្ពុជា អោយមានសមត្ថភាពកាន់តែខ្ពស់ តាមរយៈការសិក្សាក្នុងប្រទេស និងក្រៅប្រទេស។

បណ្ឌិត្យសភានគរបាលកម្ពុជាសូមស្វាគមន៍រាល់ ស្ថាប័នជាតិ និងអន្តរជាតិ ក្នុងកិច្ចសហប្រតិបត្តិការគាំទ្រដល់ដំណើរការ ការស្រាវជ្រាវ វិទ្យាសាស្រ្តនគរបាល បណ្តុះបណ្តាល ផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ រវាងនិស្សិត ព្រមទាំងសាស្រ្តាចារ្យ និងមន្ត្រីបំរើការងារ ក្នុងគោលបំណងពង្រឺងនូវគុណភាពនៃការអប់រំ និងចំណងសហប្រតិបត្តិការ ។

 
PHNOM PENH WEATHER

ភូមិ ស្តៅ កន្លែង ឃុំ ដីឥដ្ឋ ស្រុក កៀនស្វាយ ខេត្ត កណ្តាល តាម បណ្តោយ ផ្លូវ ជាតិ លេខ ១ ចំងាយ ២៦ គីឡូម៉ែត្រ ពី រាជ ធានី ភ្នំពេញ

អ៊ីមែល : info@pac.edu.kh

លេខទូរស័ព្ទ : (+855) 24 677 0707

© 2019

រក្សាសិទ្ធគ្រប់បែបយ៉ាងដោយ បណ្ឌិត្យសភានគរបាលកម្ពុជា

កែប្រែចុងក្រោយ : 3 ថ្ងៃមុន