បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ


ចក្ខុវិស័យនិងបេសកកម្ម

ចំនួនទស្សនា (2.2K)

១. ចក្ខុវិស័យ

បណ្ឌិត្យសភានគរបាលកម្ពុជា ជាគ្រឹះស្ថានសិក្សាសាធារណៈតែមួយគត់ ក្នុងការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្តនគរបាល និងការអភិវឌ្ឍធនធានមនុស្សលើវិស័យសន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈប្រកបដោយកិត្យានុភាព ឧត្ដមភាព និងការ ជឿទុកចិត្តក្នុងក្របខណ្ឌជាតិនិងអន្តរជាតិ។

២. បេសកកម្ម

បណ្ឌិត្យសភានគរបាលកម្ពុជា មានបេសកកម្ម ដូចខាងក្រោម៖
– បណ្ដុះបណ្ដាលមន្ត្រីនគរបាលជាតិនិងមន្រ្តីពន្ធនាគារ ប្រកបដោយគុណភាព និងក្រមសីលធម៌វិជ្ជាជីវៈ
– សិក្សាស្រាវជ្រាវលើវិស័យសន្តិសុខនិងសណ្ដាប់ធ្នាប់សាធារណៈ ប្រកបដោយលក្ខណៈវិទ្យាសាស្ត្រ
– ផ្លាស់ប្តូរចំណេះដឹង បទពិសោធ ជំនាញវិជ្ជាជីវៈ នវានុវត្តន៍ និងបច្ចេកវិទ្យា ជាមួយដៃគូសហប្រតិបត្តិការជាតិ
និងអន្តរជាតិ
– បណ្ដុះមនសិការស្នេហាជាតិ ថែរក្សាវប្បធម៌និងអត្តសញ្ញាណជាតិ និងបម្រើការងារសហគមន៍។

បេសកកម្មនេះ ត្រូវបានកំណត់ស្របតាមគោលនយោបាយកំណែទម្រង់កងកម្លាំងប្រដាប់អាវុធរបស់រាជរដ្ឋាភិបាលកម្ពុជា ផែនការអភិវឌ្ឍន៍ធនធានមនុស្សរបស់ក្រសួងមហាផ្ទៃ ស្ដង់ដាគុណភាពអប់រំ និងតម្រូវការអង្គភាពប្រើប្រាស់កងកម្លាំង
នគរបាលជាតិនិងមន្រ្តីពន្ធនាគារ ដើម្បីឈានទៅសម្រេចបានចក្ខុវិស័យដែលបានកំណត់។

PHNOM PENH WEATHER
ចំរៀង ប.ន.ក
album-art

ចំរៀង

By
Release date:

ភូមិស្តៅកន្លែង ឃុំដីឥដ្ឋ  ស្រុកកៀនស្វាយ  ខេត្តកណ្តាល

(តាមបណ្តោយផ្លូវជាតិ លេខ១ ចំងាយ ២៦ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ)

សាអេឡិច​ត្រូនិច : info@pac.edu.kh

លេខទូរស័ព្ទ : (+855) 77 778 325

Flag Counter
© 2020

រក្សាសិទ្ធគ្រប់បែបយ៉ាងដោយ រាជបណ្ឌិត្យសភានគរបាលកម្ពុជា

កែប្រែចុងក្រោយ : 3 សប្ដាហ៍មុន