- ទំព័រដើម
- គុណតម្លៃ
គុណតម្លៃ
គុណតម្លៃ
– វិន័យ
– គុណភាព
– ក្រមសីលធម៌វិជ្ជាជីវៈ
– ការទទួលខុសត្រូវ
– ការប្ដេជ្ញាចិត្ត
– នវានុវត្តន៍
ដើម្បីសម្រេចបានជោគជ័យ បណ្ឌិត្យសភានគរបាលកម្ពុជាត្រូវឈរលើទិសស្លោក «យើងរួមគ្នាកសាងវប្បធម៌គុណភាព» ។
គោលបំណង
- បណ្ឌិត្យសភានគរបាលកម្ពុជា ជាអង្គភាពបណ្ដុះបណ្ដាលកងកម្លាំងមួយ ដែលមានលក្ខណសម្បត្តិសមស្របតាមស្ដង់ដាជាតិនិង/ឬអន្តរជាតិ
- លទ្ធផលស្រាវជ្រាវវិទ្យាសាស្រ្តនគរបាលប្រកបដោយភាពជឿជាក់និងមានប្រយោជន៍
- មន្រ្តីនគរបាលជាតិនិងមន្ត្រីពន្ធនាគារដែលបានឆ្លងកាត់ការបណ្ដុះបណ្ដាលមានសមត្ថភាពវិជ្ជាជីវៈ ចេះបច្ចេកវិទ្យាទំនើប ចេះទំនាក់ទំនងល្អ មានមនសិការជាតិនិងក្រមសីលធម៌វិជ្ជាជីវៈ ស្របតាមតម្រូវការរបស់អង្គភាពសាមី និងសង្គមជាតិ។
គោលដៅ
- ការគាំទ្រនិងការពង្រឹងសមត្ថភាពស្ថាប័ន
- ការលើកកម្ពស់គុណភាពអប់រំនិងការកំណត់វិសាលភាពបណ្តុះបណ្តាល
- ការជំរុញនិងពង្រឹងសមត្ថភាពស្រាវជ្រាវវិទ្យាសាស្រ្តនគរបាល។
យុទ្ធសាស្រ្ត
ដើម្បីសម្រេចបានតាមចក្ខុវិស័យ គោលបំណង និងគោលដៅដែលបានកំណត់ បណ្ឌិត្យសភានគរបាលកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រដូចខាងក្រោម៖
- ការពង្រឹងការងារដឹកនាំ គ្រប់គ្រង ស្របតាមគោលការណ៍អភិបាលកិច្ចល្អ
- ការលើកកម្ពស់ប្រសិទ្ធភាពគ្រប់គ្រងការងារហិរញ្ញវត្ថុ
- ការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាតិនិងអន្តរជាតិ
- ការពង្រឹងសមភាពយេនឌ័រ
- ការអភិវឌ្ឍនិងការធ្វើអន្តរជាតិនីយកម្មនៃកម្មវិធីអប់រំ
- ការអភិវឌ្ឍសមត្ថភាពសាស្រ្តាចារ្យ គ្រូនគរបាលជាតិ និងជ្រើសរើសគ្រូនគរបាលជាតិបន្តវេន
- ការអភិវឌ្ឍធនធានសិក្សានិងធនធានរូបវន្ត
- ការពង្រឹងយន្តការធានាគុណភាពអប់រំ
- ការកំណត់វិសាលភាពបណ្តុះបណ្តាល
- ការអភិវឌ្ឍសមត្ថភាពមន្រ្តីនិងលើកកម្ពស់ប្រសិទ្ធភាពការងារស្រាវជ្រាវ
ការជំរុញនិងពង្រីកវិសាលភាពនៃការងារស្រាវជ្រាវវិទ្យាសាស្រ្តនគរបាល៕