ទួនាទីភារកិច្ច

បណ្ឌិត្យសភានគរបាលកម្ពុជា បានប្រែក្លាយពីសាលាភូមិន្ទនគរបាល យោងតាមអនុក្រឹត្យ លេខៈ ៨៨ អ.ន.ក្រ.ប.ក ចុះថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០០៧​ និងយោងតាមអនុក្រឹត្យ លេខៈ ១០៩ អ.ន.ក្រ.ប.ក ចុះថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៥ បណ្ឌិត្យសភានគរបាលកម្ពុជា ជាគ្រឹៈស្ថានសិក្សាសាធារៈ មានតួនាទីធ្វើជាសេណាធិការជូន រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលមានភារកិច្ចដូចខាងក្រោម៖

-ធ្វើការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ចំណេះដឹងទូទៅ ច្បាប់ ព័ត៏មានវិទ្យា និងភាសារបរទេស ជូនដល់មន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារគ្រប់លំដាប់ថ្នាក់ សិស្ស និស្សិត និងមន្ត្រីរាជការ
-គ្រប់គ្រង និងរៀបចំផែនការអភិវឌ្ឍន៍សម្ថភាពនគរបាលជាតិ និងសាស្រ្តាចារ្យ
-រៀបចំ និងអភិវឌ្ឍន៍កម្មវិធីអប់រំគ្រប់កំរិតលើជំនាញ់ឯកទេស និងវិធីសាស្រ្ត នៃកិច្ចប្រតិបត្តិការរបស់មន្រ្តីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ស្របតាមសភាពការណ៏សន្តិសុខ សណ្តាប់ធ្នាប់សង្គមនៃការអភិវឌ្ឍន៍របស់ប្រទេសជាតិ និងធ្វើទំនើបកម្មខ្លឹមសារឯកសារ បង្ហាត់បង្រៀន កម្មវិធីសិក្សារ កម្មវិធីបណ្តុះបណ្តាល និងរៀចំកម្មវិធីសិក្សាប្រតិបត្តិ
-កសាងផែនការថវិកា មធ្យោបាយ សម្ភារ បម្រើ៎ឲ្យការបណ្តុះបណ្តាលមន្ត្រីនគរបាលជាតិ និង
មន្ត្រីពន្ធនាគារ និងកិច្ចដំណើរការរបស់បណ្ឌិត្យសភានគរបាលកម្ពុជា
-គ្រប់គ្រងបញ្ជីសារពើភណ្ឌ ចលនទ្រព្យ ភស្តុភារ និងឧបករណ៏បច្ចេកទេសរបស់បណ្ឌិត្យសភានគរបាលកម្ពុជា
-ចេញសញ្ញាបត្រ វិញ្ញាបនបត្រ ទៅតាមកម្រិតសិក្សា និងមុខជំនាញ ជូនដល់សិក្ខាកាម និស្សិត ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ និងលិខិតបញ្ចាក់ការសិក្សាជូនដល់សិក្ខាកាម និស្សិតដែលពុំបានបំពេញគ្រប់លក្ខខណ្ឌរបស់បណ្ឌិត្យសភានគរបាលកម្ពុជា
-គ្រប់គ្រងមន្ត្រីនគរបាលក្រោមឳវាទ និងវាយតម្លៃ ដើម្បីស្នើរសុំតែងតាំងមុខដំណែង ផ្ទេភារកិច្ច
ដំឡើងឋានន្តរស័ក្តិ ការលើកសរសើរ ឫដាក់វិន័យ តាមបែបបទ និងនីតិវិធីជូនថ្នាក់ដឹកនាំក្រសួងមហាផ្ទៃពនិត្យសម្រេច
-សហការជាមួយនាយកដ្ឋានបិគ្គលិកលើផ្នែកនគរបាលជាតិ និងអគ្គនាយកដ្ឋានពន្ធនាគារ ក្នុងការចាត់ញ្ជូនមន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនគរបាលជាតិ ជំនាញពន្ធនាគារនៅបណ្ឌត្យសភានគរកម្ពុជា តាមផែនការនៃឆ្នាំនីមួយៗ
-សហការរៀបចំវិញ្ញាសារប្រលង កំណែរនិងកិច្ចដំំណើរការប្រឡងចូលក្របខ័ណ្ឌ ដើម្បីលើកសំណើរជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពិនិត្យសម្រេច
-ធ្វើរបាយការណ៏បូកសរុបលទ្ធផលការងារ និងទិសដៅបន្តរបស់បណ្ឌិត្យសភានគបាលកម្ពុជា តាមការកំណត់ជូនរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
-ទទួលអនុវត្តភារកិច្ច និងសិទ្ធិផ្សេងៗទៀតដែលរដ្ឋមន្រ្តីក្រសួងមហាផ្ទៃប្រគល់ឪ្យ។