ចំណាប់អារម្មណ៏ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា

បណ្ឌិត្យសភានគរបាលកម្ពុជាបាន ប្រែក្លាយពីសាលាភូមិន្ទនគរបាល យោងតាមអនុក្រិត លេខ ៨៨ អនក្រ.បក ចុះថ្ងៃទី ២៧ ខែកក្កដា  ឆ្នាំ ២០០៧។ បណ្ឌិត្យសភានគរបាលកម្ពុជាមានតួនាទីជាគ្រឹះស្ថានស្រាវជ្រាវ និងបណ្តុះបណ្តាលកងកំលាំងនគរបាលជាតិ   ពាក់ព័ន្ធ ដល់ កិច្ចការសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ចំណេះដឹងទូទៅ និងភាសាបរទេស។
  • មន្រ្តីបណ្ឌិត្យសភានគរបាលកម្ពុជា បាននឹងកំពុងខិតខំធ្វើការយ៉ាង សស្រាក់សស្រាំក្នុងការរៀបចំ វគ្គបណ្តុះបណ្តាល និងអភិវឌ្ឍកម្មវិធី សិក្សា ដើម្បីសំរេចបាននូវ ផែនការយុទ្ធសាស្រ្ត និងទិសដៅរបស់បណ្ឌិត្យសភានគរបាលកម្ពុជា ក៏ដូចជាក្រសួងមហាផ្ទៃ។
  • បណ្ឌិត្យសភានគរបាលកម្ពុជា សិក្សាស្រាវជ្រាវវិទ្យាសាស្រ្តនគរបាល ពាក់ព័ន្ធលើវិស័យសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ច្បាប់ និងធ្វើការបណ្តុះបណ្តាល ដល់មន្ត្រីនគរបាលនូវវគ្គជំនាញ រយៈពេលខ្លី បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត។
  • ដើម្បីបង្កើនប្រសិទ្ធនៃការអប់រំ និងចែករំលែកបទពិសោធន៍ផ្សេងៗ បណ្ឌិត្យសភានគរបាលកម្ពុជា បានធ្វើការ សហប្រតិបត្តិការជាមួយ ស្ថាប័នអប់រំជាច្រើន នៅក្នុងនិងក្រៅប្រទេស និងបណ្តុះបណ្តាលមន្ត្រីបណ្ឌិត្យសភានគរបាលកម្ពុជា អោយមានសមត្ថភាពកាន់តែខ្ពស់ តាមរយៈការសិក្សាក្នុងប្រទេស និងក្រៅប្រទេស។
  • បណ្ឌិត្យសភានគរបាលកម្ពុជាសូមស្វាគមន៍រាល់ ស្ថាប័នជាតិ និងអន្តរជាតិ ក្នុងកិច្ចសហប្រតិបត្តិការគាំទ្រដល់ដំណើរការ ការស្រាវជ្រាវ វិទ្យាសាស្រ្តនគរបាល បណ្តុះបណ្តាល ផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ រវាងនិស្សិត ព្រមទាំងសាស្រ្តាចារ្យ និងមន្ត្រីបំរើការងារ ក្នុងគោលបំណងពង្រឺងនូវគុណភាពនៃការអប់រំ និងចំណងសហប្រតិបត្តិការ ។