ដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន

លោក(ប្រធាន)
កំរិតវប្បធម៌
ទីលំនៅ
ទំនាក់ទំនង (+855)     អ៊ីម៉ែលៈ
ក-តួនាទី ភារកិច្ចដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន 
 • ពិចារណាលើកទិសដៅ កសាងផែនការបណ្តុះបណ្តាលសិស្ស និស្សិតសំរាប់ថ្នាក់ឆ្នាំសិក្សា មូលដ្ឋានឱ្យមានទំនាក់ទំនងទៅឆ្នាំបន្ត ស្របតាមមុខជំនាញ និងការកំណត់របស់បណ្ឌិត្យ សភានគរបាលកម្ពុជា
 • រៀបចំឯកសារ គ្រូបង្រៀន សាស្ត្រាចារ្យ ដែលបង្រៀនលើមុខវិជ្ជាថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន
 • លើកគំរោងផែនការថវិកា សំភារៈរបស់ដេប៉ាតឺម៉ង់ដែលបំរើអោយការងារសិក្សាធិការ
 • រៀបចំវិញ្ញាបនបត្រ និង កម្មវិធីសិក្សាសំរាប់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន
 • ធ្វើការទំនាក់ទំនងផ្ទាល់ជាមួយគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា (គ.ទ.ក)
 • សហការ និងសម្របសម្រួលការងារជាមួយអង្គភាពពាក់ព័ន្ធ
 • បូកសរុបលទ្ធផលការងារ និង ធ្វើរបាយការណ៍ជូនប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា
 • អនុវត្តនូវភារកិច្ចផ្សេងៗទៀត ដែលថ្នាក់លើប្រគល់ឱ្យ
ខ- អំពីសិទ្ធិដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន្ធិ 
 • គ្រប់គ្រង ដឹកនាំបញ្ជា បណ្តាផ្នែកចំណុះ ដេប៉ាតឺម៉ង់
 • ត្រួតពិនិត្យ វាយតម្លៃការសិក្សារបស់សិស្ស និស្សិត សំរាប់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន
 • ចូលរួមផ្តល់យោបល់ជាមួយអង្គភាពពាក់ព័ន្ធ លើការងារបណ្តុះបណ្តាល
គ- រចនាសម្ព័ន្ធដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន
 1. ផ្នែក រដ្ឋបាល
 2. ផ្នែក សិល្បៈ និង មនុស្សសាស្ត្រ
 3. ផ្នែក គណិតសាស្ត្រ វិទ្យាសាស្ត្រ និង កុំព្យូទ័រវិទ្យា
 4. ផ្នែក វិទ្យាសាស្ត្រសង្គម
 5. ផ្នែក ភាសាបរទេស